TTMIK កម្រិតទី 1 មេរៀនទី 7

From Korean Wiki Project
Jump to: navigation, search

ក្នុងមេរៀននេះ អ្នកនឹងរៀនពីវិធីនិយាយថា "នេះ", "នោះ" និង "វា" ជាភាសាកូរ៉េ។

ក្នុងភាសាខ្មែរ ពាក្យថា "នេះ" និង "នោះ" អាចត្រូវបានប្រើតែឯកឯងផង និងដើម្បីបន្ថែមន័យឲពាក្យផង។

ឧទាហរណ៍៖
ក្នុងភាសាខ្មែរ អ្នកអាចនិយាយថា "នេះជាឡានរបស់ខ្ញុំ" និង "ឡាននេះជារបស់ខ្ញុំ" ដូច្នេះពាក្យថា "នេះ" ក្នុងប្រយោគទាំងពីរនេះអាចដើរតួជាសព្វនាមផង និងជាពាក្យដែលបន្ថែមន័យឲពាក្យថា "ឡាន"។

ប៉ុន្តែក្នុងភាសាកូរ៉េ ពាក្យថា "នេះ" ដែលដើរតួជាពាក្យបន្ថែមន័យ និង "នេះ" ដែលដើរតួជាសព្វនាម មានភាពខុសគ្នា ហើយពាក្យថា "នោះ" ក៏ដូចគ្នានេះដែរ។

[អ៊ី] = នេះ (នៅក្បែរអ្នក)
[គឺ] = នោះ (នៅក្បែរម្នាក់ទៀត)
[ច] = នោះ (នៅត្រង់នោះ)

ដោយសារ 이, 그 និង 저 អាចដើរតួបានតែជាពាក្យបន្ថែមន័យបែបនេះ នៅពេលដែលអ្នកចង់និយាយថា "នេះ", "នោះ" រឺ "វា" ជាសព្វនាម អ្នកត្រូវបន្ថែមពាក្យ 거 [ក] រឺ 것 [កុត] ពីក្រោយពាក្យទាំងនេះ។

[ក] = [កុត] = វត្ថុ, របស់, ការពិត

ដូច្នេះហើយ...

[អ៊ី] = នេះ
+ = 이것 [អ៊ីកុត] រឺ 이거 [អ៊ី-ក] = វត្ថុនេះ, របស់នេះ, មួយនេះ

[គឺ] = នោះ
+ = 그것 [គឺកុត] រឺ 그거 [គឺ-ក] = វត្ថុនោះ, របស់នោះ, មួយនោះ, វា

[ច] = នោះ, របស់នៅត្រង់នោះ
+ = 저것 [ច-កុត] រឺ 저거 [ច-ក] = របស់មួយនៅត្រង់នោះ

អ្នកអាចបង្កើតឃ្លាមួយចំនួនដោយប្រើ 이, 그 រឺ 저 បន្ថែមជាមួយពាក្យផ្សេងទៀត។

ឧទាហរណ៍៖

사람 [សារ៉ាម់] មានន័យថា មនុស្ស

이 사람 [អ៊ី សារ៉ាម់] = មនុស្សនេះ, ម្នាក់នេះ, អ្នកនេះ, បុរសនេះ, ស្ត្រីនេះ, គាត់, នាង

그 사람 [គឺ សារ៉ាម់] = ម្នាក់នោះ, គាត់, នាង

저 사람 [ច សារ៉ាម់] = ម្នាក់ត្រង់នោះ, គាត់, នាង



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com