TTMIK កម្រិតទី 2 មេរៀនទី 12

From Korean Wiki Project
Jump to: navigation, search

យើងបាននិយាយពីលេខ (ទាំងលេខចិន-កូរ៉េ និងលេខកំណើតកូរ៉េ) ហើយយើងក៏បាននិយាយរួចផងដែរពីរបៀបប្រាប់ម៉ោង ដូច្នេះហេតុអ្វីមិននិយាយពីកាលបរិច្ឆេទទៅលើកនេះ?

ឈ្មោះខែ
ក្នុងភាសាកូរ៉េ ឈ្មោះខែទាំង១២សាមញ្ញណាស់។ អ្នកគ្រាន់តែបន្ថែមពាក្យ 월 [វ៉ល] ដែលមានន័យថា "ខែ" ពីក្រោយលេខចិន-កូរ៉េ។
មករា៖ 1월 [អ៊ី-រ្វ៉ល]
កុម្ភៈ៖ 2월 [អ៊ី-វ៉ល]
មិនា៖ 3월 [សាម្វ៉ល]
មេសា៖ 4월 [សាវ៉ល]
ឧសភា៖ 5월 [អូវ៉ល]
មិថុនា៖ 6월 [យូវ៉ល]
កក្កដា៖ 7월 [ឈីរ៉្វល]
សីហា៖ 8월 [ផារ្វ៉ល]
កញ្ញា៖ 9월 [គូវ៉ល]
តុលា៖ 10월 [ស៊ីវ៉ល]
វិច្ឆិកា៖ 11월 [ស៊ី-ប៊ី-រ្វ៉ល]
ធ្នូ៖ 12월 [ស៊ី-ប៊ី-វ៉ល]

ខែណា៖ 몇 월 [ម្យ៉ត វ៉ល = ម្យ៉ដ្វល]

ថ្ងៃក្នុងមួយខែ
ថ្ងៃក៏ងាយស្រួលនិយាយផងដែរក្នុងភាសាកូរ៉េ។ អ្នកគ្រាន់តែនិយាយលេខចិន-កូរ៉េ រួចបន្ថែមពាក្យ 일 [អ៊ីល] ដែលមានន័យថា "ថ្ងៃ" ជាភាសាកូរ៉េ។

1일, 2일, 3일, 4일, ..., 29일, 30일, 31일

ថ្ងៃណា៖ 며칠 [ម្យ៉ឈីល]

  • សូមកត់សម្គាល់ថា 몇 월 នៅតែមានពាក្យ 몇 ដាច់ដោយឡែកពី 일 ហើយ 며칠 មានពាក្យ 몇 ផ្សំជាមួយ 일 ហើយប្តូររទៅជា 며칠។

ខែណានិងថ្ងៃណា៖ 몇 월 며칠 [ម្យ៉ដ្វល ម្យ៉ឈីល]

តើជាថ្ងៃទីប៉ុន្មាន?
몇 월 며칠이에요? [ម្យ៉ដ្វល ម្យ៉ឈីរីអេយ៉ូ?]
오늘 몇 월 며칠이에요? [អូនឺល ម្យ៉ដ្វល ម្យ៉ឈីលរីអេយ៉ូ?]
= តើថ្ងៃនេះទីប៉ុន្មាន?

생일이 몇 월 며칠이에요? [ស៊ែងអ៊ីរី ម្យ៉ដ្វល ម្យ៉ឈីរីអេយ៉ូ?]
= តើថ្ងៃខួបកំណើតអ្នកនៅថ្ងៃណា?

បើអ្នកនិយាយពីថ្ងៃណាមួយជាក់លាក់ អ្នកក៏អាចប្រើពាក្យ 언제 [អនចេ] ដែរ ដែលមានន័យថា "ពេលណា"។

생일이 언제예요? [ស៊ែងអ៊ីរី អនចេយេយ៉ូ?]
= តើពេលណាជាថ្ងៃខួបកំណើតអ្នក?



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com