TTMIK កម្រិតទី 1 មេរៀនទី 15
ក្នុងមេរៀននេះ យើងនឹងនិយាយអំពីលេខ!
យើងពិតជាចង់និយាយថាមានវិធីងាយសម្រាប់រៀនលេខភាសាកូរ៉េតែម្តងហើយមិនភ្លេច ប៉ុន្តែការពិតនោះគឺគ្មានទេ។ សម្រាប់លេខ អ្នកត្រូវអនុវត្តរហូតដល់ចាំ។ ដូច្នេះហើយក្នុងមេរៀននេះ យើងនឹងណែនាំពីលេខចិន-កូរ៉េ រហូតដល់១០០០។
លេខចិន-កូរ៉េ
យើងនឹងប្រើពាក្យថា "ចិន-កូរ៉េ" សម្រាប់ពាក្យកូរ៉េដែលមានដើមកំណើតពីភាសាចិន។ ដោយសារកូរ៉េបានទទួលឥទ្ធិពលយ៉ាងច្រើនពីប្រទេសចិន ពាក្យជាច្រើនក្នុងភាសាកូរ៉េមានដើមកំណើតក្នុងភាសាចិន។ ដូច្នេះនៅពេលក្រោយៗមក ជនជាតិកូរ៉េចាប់ផ្តើមប្រើប្រព័ន្ធលេខចិន-កូរ៉េ និងប្រព័ន្ធលេខកូរ៉េសុទ្ធជាមួយគ្នា។ ហើយករណី និងស្ថានភាពដែលប្រព័ន្ធនីមួយៗត្រូវបានប្រើប្រាស់ខុសៗគ្នា ប៉ុន្តែកុំបារម្ភអី អ្នកនឹងស៊ាំនឹងប្រព័ន្ធលេខទាំងពីរ នឹងរបៀបបែងចែកឲដាច់ពីគ្នាដោយសិក្សាជាមួយយើង។
១ 일 [អ៊ីល]
២ 이 [អ៊ី]
៣ 삼 [សាំ]
៤ 사 [សា]
៥ 오 [អូ]
៦ 륙 [រ្យូក] រឺ 육 [យូក]
៧ 칠 [ឈីល]
៨ 팔 [ផាល់]
៩ 구 [គូ]
១០ 십 [ស៊ីប]
ហើយក្រោយពីនេះទៅងាយស្រួលទេ។
បើអ្នកចង់និយាយលេខ ១១ ជាភាសាកូរ៉េ អ្នកគ្រាន់តែនិយាយថា ដប់ + មួយ។
បើអ្នកចង់និយាយលេខ ៣៣ អ្នកគ្រាន់តែនិយាយថា បី + ដប់ + បី។
បើអ្នកចង់និយាយលេខ ៩៩ អ្នកនិយាយថា ប្រាំបួន + ដប់ + ប្រាំបួន។
១០០ 백 [ប៊ែក]
១,០០០ 천 [ឆន់]
តើអ្នកអាចស្មានរបៀបនិយាយលេខ ៣១២ ជាភាសាកូរ៉េទេ?
ត្រឹមត្រូវហើយ។
បី + រយ + ដប់ + ពីរ
삼 + 백 + 십 + 이
[សាំប៊ែកស៊ីប៊ី]
ឧទាហរណ៍បន្ថែមខ្លះទៀត៖
១,២៣៤ = ១,០០០ (천) + ២ (이) + ១០០ (백) + ៣ (삼) + ១០ (십) + ៤ (사)
៥១២ = ៥ (오) + ១០០ (백) + ១០ (십) + ២ (이)
សូមចងចាំថា សម្រាប់លេខ ១,០០០ ១០០ និង ១០ អ្នកមិនចាំបាច់និយាយ មួយ (일) + ពាន់ (천), 일백, រឺ 일십 ទេ។
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។
សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។
ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។
គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com។