TTMIK កម្រិតទី 2 មេរៀនទី 25
ក្នុងភាសាខ្មែរ ពេលអ្នកប្តូរពាក្យ "ពេលណា" ទៅជា "ពេលណាមួយ", "អ្វី" ទៅជា "អ្វីមួយ", "នរណា" ទៅជា "នរណាម្នាក់" រឺ "កន្លែងណា" ទៅជា "កន្លែងណាមួយ" ពាក្យទាំងនេះមិនផ្លាស់ប្តូរច្រើនទេ ហើយក្នុងភាសាកូរ៉េវិញក៏មិនខុសគ្នាប៉ុន្មានដែរ។
ក្នុងភាសាកូរ៉េ ដើម្បីប្តូរ "ពេលណា" ទៅជា "ពេលណាមួយ" អ្នកគ្រាន់តែបន្ថែម -ㄴ가 (-ន-កា) នៅខាងចុងពាក្យសម្រាប់ "ពេលណា" គឺ 언제 ដូចនេះ 언제 ក្លាយជា 언젠가 ។
ច្បាប់ដដែលនេះក៏អនុវត្តសម្រាប់ពាក្យមួយចំនួនទៀតដែរ។
언제 (ពេលណា/ថ្ងៃណា) - 언젠가 (ពេលណាមួយ/ថ្ងៃណាមួយ)
뭐 (អ្វី) - 뭔가 (អ្វីមួយ)
누구 (នរណា) - 누군가 (នរណាមួយ/នរណាម្នាក់)
어디 (កន្លែងណា/ឯណា) - 어딘가 (កន្លែងណាមួយ/ឯណាមួយ)
ឧទាហរណ៍៖
언젠가 미국에 가고 싶어요.
[អនចេនកា មីគូកេ កាកូ ស៊ី-ផ-យ៉ូ]
= ថ្ងៃណាមួយខ្ញុំចង់ទៅសហរដ្ឋអាមេរិក។
언제 미국에 가고 싶어요?
[អនចេ មីគូកេ កាកូ ស៊ី-ផ-យ៉ូ?]
= តើអ្នកចង់ទៅសហរដ្ឋអាមេរិកពេលណា?
언젠가 일본에 갈 거예요.
[អនចេនកា អ៊ីលបូនេ កាល់ កយេយ៉ូ]
= ខ្ញុំនឹងទៅប្រទេសជប៉ុនថ្ងៃណាមួយ។
언제 일본에 갈 거예요?
[អនចេ អ៊ីលបូនេ កាល់ កយេយ៉ូ?]
= តើអ្នកនឹងទៅប្រទេសជប៉ុនពេលណា?
뭐 찾았어요?
[ម៉ ឆាចា-ស-យ៉ូ?]
= តើអ្នកបានរកអ្វី?
뭔가 찾았어요?
[ម៉នកា ឆាចា-ស-យ៉ូ?]
= តើអ្នកបានរកឃើញអ្វីមួយដែរទេ?
뭔가 이상해요.
[ម៉នកា អ៊ីសាំងហ៊ែយ៉ូ]
= អ្វីមួយគួរឲចម្លែក។
뭐가 이상해요?
[ម៉កា អ៊ីសាំងហ៊ែយ៉ូ?]
= អ្វីទៅដែលចម្លែក?
누구 만날 거예요?
[នូគូ ម៉ាន់ណាល់ កយេយ៉ូ?]
= តើអ្នកនឹងជួបនរណា?
누군가 왔어요.
[នូគូនកា វ៉ា-ស-យ៉ូ]
= នរណាម្នាក់បានមកដល់។
어디에 있어요?
[អឌីអេ អ៊ី-ស-យ៉ូ?]
= តើវានៅឯណា?
여기 어딘가에 있어요.
[យ៉គី អឌីនកាអេ អ៊ី-ស-យ៉ូ]
= វានៅកន្លែងណាមួយត្រង់នេះ។
ប៉ុន្តែក្នុងភាសាកូរ៉េ អ្នកខ្លះមិនគោរពតាមច្បាប់នេះរហូតទេ ដូចតែនឹងពាក្យច្រើនផ្សេងទៀតដែរ។ តើវាមានន័យដូចម្តេចទៅ? វាមានន័យថា ទោះបីជាអ្នកចង់និយាយថា "ថ្ងៃណាមួយ" ក៏ដោយ អ្នកអាចប្រើ 언제 ជំនួសឲ 언젠가 ហើយអ្នកអាចនិយាយ 뭐 សម្រាប់អ្វីមួយ, 어디 សម្រាប់កន្លែងណាមួយ ហើយនិង 누구 សម្រាប់នរណាម្នាក់។
ពាក្យ 언제 និង 언젠가 មានភាពខុសគ្នាខ្លាំងជាងរវាងពាក្យផ្សេងទៀត ប៉ុន្តែអ្នកក៏អាចជំនួស 언젠가 ដោយ 언제 ក្នុងករណីជាច្រើនដែរ។ ពេលអ្នកប្រើពាក្យសំណួរដើមជំនួសឲទម្រង់ -ㄴ가 អ្នកត្រូវផ្តោតអារម្មណ៍លើការលើកដាក់សម្លេងរបស់អ្នក។ អ្នកត្រូវសង្កត់លើកិរិយាស័ព្ទ មិនមែនពាក្យសំណួរនោះទេ។
ឧទាហរណ៍៖
뭐 샀어요? [ម៉ សា-ស-យ៉ូ?] (ការសង្កត់នៅត្រង់ 뭐)
= តើអ្នកបានទិញអ្វី?
뭐 샀어요? [ម៉ សា-ស-យ៉ូ?] (ការសង្កត់នៅត្រង់ 샀어요)
= តើអ្នកបានទិញអ្វីមួយដែរទេ?
언제 중국에 갈 거예요? [អនចេ ជូងគូកេ កាល់ កយេយ៉ូ?] (ការសង្កត់នៅត្រង់ 언제)
= តើអ្នកនឹងទៅប្រទេសចិនពេលណា?
언제 중국에 갈 거예요? [អនចេ ជូងគូកេ កាល់ កយេយ៉ូ?] (ការសង្កត់នៅត្រង់ 갈 거예요)
= តើថ្ងៃណាមួយអ្នកនឹងទៅប្រទេសចិនទេ?
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។
សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។
ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។
គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com។