TTMIK កម្រិតទី 2 មេរៀនទី 9

From Korean Wiki Project
Jump to: navigation, search

ក្នុងភាសាកូរ៉េ មានពាក្យជាច្រើនដែលអាចប្រើជាពាក្យរបាប់បាន។ ការប្រើប្រាស់ពាក្យរបាប់ទាំងនេះស្រដៀងគ្នានឹងការប្រើប្រាស់ក្នុងភាសាខ្មែរដែរ។ ព្រោះថាមានពាក្យរបាប់ច្រើនពេកដែលអ្នកត្រូវចាំទាំងអស់ព្រមគ្នាដូចនេះ វាប្រសើរជាងបើអ្នករៀនវាម្តងមួយៗពេលអ្នកអនុវត្តប្រើពាក្យណាមួយ។

ឧទាហរណ៍៖
នាម + លេខ + ពាក្យរបាប់
- "ខ្មៅដៃ + មួយ + ពាក្យរបាប់សម្រាប់ខ្មៅដៃ"
- "សិស្ស + បី + ពាក្យរបាប់សម្រាប់មនុស្ស"

មានពាក្យរបាប់ក្នុងភាសាកូរ៉េរាប់រយឯណោះ ប៉ុន្តែគេមិនប្រើវាទាំងអស់នោះទេ។ ជនជាតិកូរ៉េខ្លះប្រើត្រឹមតែពាក្យរបាប់ដែលសាមញ្ញនិងងាយស្រួលបំផុតដែលគេចាំបាន ដរាបណាគេអាចយល់គ្នាបាន ហើយមិនច្រឡំគ្នា។ ជាឧទាហរណ៍ ក្នុងភាសាកូរ៉េ ខ្មៅដៃគឺ 연필 [យ៉នភីល] ហើយពាក្យរបាប់សម្រាប់ខ្មៅដៃគឺ 자루 [ចារូ]។ ពាក្យថា 자루 [ចារូ] ក៏ត្រូវបានប្រើសម្រាប់រាប់ប៊ិច, ស្បោងផ្ទុកគ្រាប់ និងកាំបិតផងដែរ។ ដូច្នេះហើយ ជនជាតិកូរ៉េភាគច្រើនប្រើតែពាក្យរបាប់សម្រាប់វត្ថុជាទូទៅ ដែលជា 개 [គែ] ជំនួសឲការប្រើពាក្យ 자루 រហូតសម្រាប់ 연필 ។

연필 한 자루 [យ៉នភីល ហាន់ ចារូ] = ខ្មៅដៃមួយ(ដើម)
연필 한 개 [យ៉នភីល ហាន់ គែ] = ខ្មៅដៃមួយ(ដើម)

ពាក្យរបាប់នេះមិនអាចប្រើបានសម្រាប់គ្រប់ពាក្យនោះទេ។ ពាក្យរបាប់ខ្លះដែលប្រើយ៉ាងញឹកញាប់មិនដែលត្រូវបានជំនួសដោយ 개 ទេ។ ជាឧទាហរណ៍ ពាក្យរបាប់សម្រាប់រថយន្តគឺ 대 [ឌែ] ហើយវាមិនដែលត្រូវបានជំនួសដោយ 개 [គែ] ដើម្បីឲងាយស្រួលទេ។ និយាយម៉្យាងវិញទៀត ការផ្លាស់ប្តូរ 연필 한 자루 ទៅជា 연필 한 개 អាចទទួលយកបាន ប៉ុន្តែការប្តូរ 차 한 대 ទៅជា 차 한 개 មិនអាចយកបានទេ ហើយត្រូវបានសន្មតថាមិនត្រឹមត្រូវ។

វាបែបនេះដោយសារ 대 ត្រូវបានប្រើប្រាស់ញឹកញាប់ជាង 자루 ឆ្ងាយណាស់ ប៉ុន្តែ តាមពិតទៅ ក្នុងនាមជាអ្នករៀនភាសាកូរ៉េ វាប្រសើរជាងឆ្ងាយណាស់បើអ្នកប្រើពាក្យរបាប់មិនត្រឹមត្រូវ ហើយឲគេកែកំហុស ជាជាងជ្រើសយកមិននិយាយអ្វីទាំងអស់។

ក្នុងមេរៀននេះ អ្នកត្រូវចងចាំពាក្យរបាប់ទាំងពីរនេះដែលប្រើញឹកញាប់ជាងគេ គឺ 개 និង 명។

개 [គែ] ក្នុងភាសាកូរ៉េមានន័យថា "ឆ្កែ" ប៉ុន្តែវាត្រូវបានប្រើសម្រាប់រាប់វត្ថុ ពេលប្រើជាពាក្យរបាប់។

명 [ម្យ៉ង] ប្រើសម្រាប់រាប់មនុស្ស។

លេខ + [គែ] (ពាក្យរបាប់វត្ថុ)
1 = 하나 --> 한 개
2 = 둘 --> 두 개
3 = 셋 --> 세 개
4 = 넷 --> 네 개
តើអ្នកចាំបានពីច្បាប់មិនទៀងទាត់សម្រាប់លេខ១, ២, ៣, ៤ និង ២០ ទេ?
5 = 다섯 --> 다섯 개
6 = 여섯 --> 여섯 개
7 = 일곱 --> 일곱 개
8 = 여덟 --> 여덟 개
9 = 아홉 --> 아홉 개
10 = 열 --> 열 개

ពី១១ ទៅ២០
열한 개, 열두 개, 열세 개, 열네 개, 열다섯 개, 열여섯 개, 열일곱 개, 열여덟 개, 열아홉 개, 스무 개

ពី២០ ទៅ៣០
스무 개, 스물한 개, 스물두 개, 스물세 개, 스물네 개, 스물다섯 개, 스물여섯 개, 스물일곱 개, 스물여덟 개, 스물아홉 개, 서른 개

ឧទាហរណ៍៖
ផ្លែប៉ោមមួយផ្លែ = 사과 [សាក្វា] + ១ + 개 [គែ] = 사과 한 개 [សាក្វា ហាន់ គែ]
ថ្មពីរដុំ = 돌 [ដុល] + ២ + 개 [គែ] = 돌 두 개 [ដុល ឌូ គែ]
បាល់ប្រាំ = 공 [កូង] + ៥ + [គែ] = 공 다섯 개 [កូង ដាសត គែ]
(វត្ថុ)ចំនួនប៉ុន្មាន = 몇 [ម្យ៉ត] + 개 [គែ] = 몇 개 [ម្យ៉ត គែ]

សម្រាប់មនុស្ស អ្នកត្រូវប្រើពាក្យរបាប់ 명 ។

មនុស្សម្នាក់ = 한 명 [ហាន់ ម្យ៉ង]
សិស្សពីរនាក់ = 학생 [ហាក់ស៊ែង] + ២ + 명 [ម្យ៉ង] = 학생 두 명 [ហាក់ស៊ែង ឌូ ម្យ៉ង]
មិត្តបីនាក់ = 친구 [ឈីនគូ] + ៣ + 명 [ម្យ៉ង] = 친구 세 명 [ឈីនគូ សេ ម្យ៉ង]
(មនុស្ស)ប៉ុន្មាននាក់ = 몇 [ម្យ៉ត] + 명 [ម្យ៉ង] = 몇 명 [ម្យ៉ត ម្យ៉ង]

ប៉ុន្តែពេលរាប់មនុស្ស អ្នកក៏អាចប្រើពាក្យថា "មនុស្ស" ដែលជា 사람 [សារ៉ាំ] ផងដែរ ពេលអ្នកសម្តៅតែលើមនុស្សមួយចំនួនតូច ដោយមិនបញ្ចាក់ថាជាអ្នកណាខ្លះ។

ឧទាហរណ៍៖
ស៖ តើមានមនុស្សប៉ុន្មាននាក់?
ច៖ មាន១០នាក់។

= ស៖ 몇 명 있어요? [ម្យ៉ត ម្យ៉ង អ៊ី-ស-យ៉ូ?]
= ច៖ 10명 있어요. [យ៉លម្យ៉ង អ៊ី-ស-យ៉ូ]

= 몇 사람 있어요? [ម្យ៉ត សារ៉ាំ អ៊ី-ស-យ៉ូ?]
= 열 사람 있어요. [យ៉ល សារ៉ាំ អ៊ី-ស-យ៉ូ] (មិនទំនង)
= 두 사람 있어요. [ឌូ សារ៉ាំ អ៊ី-ស-យ៉ូ] (ពីរនាក់ - អាចប្រើបាន)

បើអ្នកចង់ដឹងពាក្យរបាប់បន្ថែមផ្សេងទៀតទុកជាមុន នេះជាពកា្យដែលប្រើញឹកញាប់៖
병 [ប្យង] = ដប
마리 [ម៉ារី] = សត្វ
대 [ឌែ] = រថយន្ត, កណ្តាប់ដៃ (វាយ)
권 [ក្វន] = សៀវភៅ
장 [ចាំង] = ក្រដាស, ទំព័រ, សំបុត្រ

ប្រយោគគម្រូដោយមិត្តរបស់យើង៖

영주: 아줌마 김치찌개 한 개 주세요.
[អាជូម៉ា គីមឈីជីគែ ហាន់ គែ ជូសេយ៉ូ]
= អ៊ំស្រី, ឲខ្ញុំគីមឈីមួយគល់មក។
찌개 [ជីគែ] = គល់(បន្លែ)

영주: 소주도 한 병 주세요.
[សូជូដូ ហាន់ ប្យង ជូសេយ៉ូ]
= ឲខ្ញុំសូជូមួយដបផង។

효정: 다 먹고 세 개 남았어요.
[ដា ម៉កកូ សេ គែ ណាម៉ា-ស-យ៉ូ]
= ខ្ញុំញ៉ាំទាំងអស់ ហើយនៅសល់បីទៀត។
다 [ដា] = ទាំងអស់
남다 [ណាំដា] = នៅសល់

효성: 사탕 몇 개 먹을래?
[សាថាំង ម្យ៉ត គែ ម៉គឺលលែ?]
= តើអ្នកចង់ញ៉ាំស្ករគ្រាប់ប៉ុន្មាន?
사탕 [សាថាំង] = ស្ករគ្រាប់
먹다 [ម៉កដា] = ញ៉ាំ



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com