TTMIK កម្រិតទី 1 មេរៀនទី 5

From Korean Wiki Project
Revision as of 03:44, 24 August 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

បន្ទាប់ពីបានរៀនមេរៀននេះរួច អ្នកនឹងអាចនិយាយប្រយោគដូចជា " គឺជា (នាម)។" រឺក៏ "ខ្ញុំជា ... (នាម)។" ក្នុងភាសាកូរ៉េបែបសមរម្យ រឺផ្លូវការ។

이에요 / 예요 [អ៊ីអេយ៉ូ / យេយ៉ូ]

이에요 និង 예요 មាននាទីស្រដៀងនឹងកិរិយាស័ព្ទ "(គឺ)ជា" ដែរ។ ប៉ុន្តែចំណុចខុសគ្នាសំខាន់នោះគឺទម្រង់ប្រយោគដែលអ្នកត្រូវប្រើ។

ទម្រង់ប្រយោគភាសាខ្មែរ៖

ក + (គឺ)ជា + ខ។

  • ជានាម។

ឧទាហរណ៍៖
(គឺ)ជាខ។
ខ្ញុំ(គឺ)ជាក។
អ្នក(គឺ)ជាគ។

ទម្រង់ប្រយោគភាសាកូរ៉េ៖

ក + ខ + (គឺ)ជា

  • ជានាម។

ឧទាហរណ៍៖
이거 កខគ예요. [អ៊ី-ក កខគ យេយ៉ូ] = នេះជា កខគ។

ក្នុងភាសាខ្មែរ កិរិយាស័ព្ទ "(គឺ)ជា" គ្មានការផ្លាស់ប្តូរអាស្រ័យនឹងប្រធានទេ ប៉ុន្តែក្នុងភាសាកូរ៉េវិញ អ្នកត្រូវសម្រេចចិត្តថាត្រូវប្រើ 이에요 [អ៊ីអេយ៉ូ] រឺ 예요 [យេយ៉ូ] ដោយពិនិត្យមើលថាតើអក្សរចុងបញ្ចប់របស់ពាក្យពីមុខបញ្ចប់ដោយស្រៈ រឺព្យញ្ជនៈ។ 이에요 និង 예요 ស្រដៀងគ្នាណាស់ ហើយក៏ស្តាប់ទៅស្រដៀងគ្នាដែរ ដូច្នេះវាមិនមែនជាបញ្ហាធំដុំទេប្រសិនបើអ្នកច្រឡំគ្នារវាងពាក្យទាំងពីរនេះ ប៉ុន្តែវានៅតែល្អជាងដែរដែលអ្នកដឹងទម្រង់ត្រឹមត្រូវ។

នៅពេលដែលអ្នកនិយាយថា "ជា" ក្នុងភាសាកូរ៉េ ប្រសិនបើពាក្យដែលជំនួស "ខ" បញ្ចប់ដោយព្យញ្ជនៈ អ្នកត្រូវបន្ថែម 이에요 [អ៊ីអេយ៉ូ] ប៉ុន្តែបើវាបញ្ចប់ដោយស្រៈវិញ អ្នកត្រូវបន្ថែម 예요 [យេយ៉ូ]។ មូលហេតុគឺគ្រាន់តែធ្វើឲការបញ្ចេញសម្លេងនៅត្រង់កន្លែងភ្ជាប់គ្នាងាយស្រួលជាងមុន ដូច្នេះវានឹងក្លាយជាទម្លាប់ប្រសិនបើអ្នកអនុវត្តដោយប្រយោគគម្រូមួយចំនួន។

ព្យញ្ជនៈចុងបញ្ចប់ + 이에요 [អ៊ីអេយ៉ូ]
គ្មានព្យញ្ជនៈចុងបញ្ចប់ (មានតែស្រៈ) + 예요 [យេយ៉ូ]

ប្រយោគគម្រូ

물이에요. = 물 + 이에요 [មុល + អ៊ីអេយ៉ូ]
(វាជា)ទឹក។

가방이에요. = 가방 + 이에요 [កាបាង + អ៊ីអេយ៉ូ]
(វាជា)កាបូប។

사무실이에요. = 사무실 + 이에요 [សាមូស៊ីល + អ៊ីអេយ៉ូ]
(វាជា)ការិយាល័យ។

학교예요. = 학교 + 예요 [ហាក់ក្យូ + យេយ៉ូ]
(វាជា)សាលារៀន។

저예요. = 저 + 예요 [ច + យេយ៉ូ]
(វាជា)ខ្ញុំ។

ដូចដែលអ្នកបានឃើញក្នុងឧទាហរណ៍ខាងលើ ក្នុងភាសាកូរ៉េ អ្នកមិនចាំបាច់ប្រើពាក្យដូចជា "a/an" រឺ "the" ដូចក្នុងភាសាអង់គ្លេសទេ។ ដូច្នេះ នៅពេលដែលអ្នករកមើលនាមក្នុងវចនានុក្រមភាសាកូរ៉េរបស់អ្នក អ្នកអាចបន្ថែម 이에요 រឺ 예요 ហើយវាមានន័យថា "វាជា ក ", "នោះជា ខ", "ខ្ញុំជា គ"។

អ្នកក៏អាចបង្កើតសំណួរបានដែរដោយគ្រាន់តែលើកសម្លេងនៅចុងបញ្ចប់នៃប្រយោគ។

물이에요. [មុលអ៊ីអេយ៉ូ] = វាជាទឹក។
물이에요? [មុលអ៊ីអេយ៉ូ?] = តើនេះជាទឹករឺ? តើនោះជាទឹកមែនទេ?

학교예요. [ហាក់ក្យូយេយ៉ូ] = វាជាសាលារៀន។
학교예요? [ហាក់ក្យូយេយ៉ូ?] = តើវាជាសាលារៀនមែនទេ? តើឥឡូវអ្នកនៅសាលាមែនទេ?

뭐 [ម៉] = អ្វី
뭐예요? [ម៉យេយ៉ូ?] = តើនេះជាអ្វី? នោះជាអ្វីហ្នឹង?



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com