TTMIK កម្រិតទី 1 មេរៀនទី 8

From Korean Wiki Project
Revision as of 11:08, 27 August 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ក្នុងមេរៀននេះ អ្នកអាចចេះពីរបៀបនិយាយថាវត្ថុមួយមិនមែនជាអ្វីមួយ។

ឥឡូវនេះ យើងនឹងរំលឹកមេរៀនខ្លះ។ តើអ្នកចាំរបៀបនិយាយថា "នេះ", "នោះ" រឺ "វា" ជាភាសាកូរ៉េទេ?

រំលឹក៖

[អ៊ី] = នេះ (នៅជិតអ្នក)

이거 [អ៊ី-ក] រឺ 이것 [អ៊ីកុត] = វត្ថុនេះ, របស់នេះ, ការពិតនេះ

[គឺ] = នោះ (នៅជិតម្នាក់ទៀត)

그거 [គឺ-ក] រឺ 그것 [គឺកុត] = វត្ថុនោះ, របស់នោះ, ការពិតនោះ, វា

[ច] = នោះ (នៅត្រង់នោះ)

저거 [ច-ក] រឺ 저것 [ចកុត] = របស់មួយនៅត្រង់នោះ


사람 [សារ៉ាម់] មានន័យថាមនុស្ស

이 사람 [អ៊ី សារ៉ាម់] = មនុស្សម្នាក់នេះ, បុរសម្នាក់នេះ, ស្ត្រីម្នាក់នេះ, គាត់, នាង

그 사람 [គឺ សារ៉ាម់] = មនុស្សម្នាក់នោះ, គាត់, នាង

저 사람 [ច សារ៉ាម់] = មនុស្សម្នាក់នៅត្រង់នោះ, គាត់, នាង


아니에요 [អានីអេយ៉ូ] = មិនមែន, វាមិនមែន, អ្នកមិនមែន

아니에요 [អានីអេយ៉ូ] ជាទម្រង់បច្ចុប្បន្នកាលរបស់កិរិយាស័ព្ទ 아니다 (មិនមែនជា)។ ដូច្នេះហើយ 아니에요 [អានីអេយ៉ូ] មានន័យថា "វាមិនមែន", "ខ្ញុំមិនមែន", "អ្នកមិនមែន", គាត់/នាងមិនមែន" ល

នៅពេលណាអ្នកចង់និយាយថាអ្វីមួយមិនមែនជាអ្វីមួយ អ្នកអាចនិយាយប្រធាន និង 아니에요 [អានីអេយ៉ូ]។

នាម + 아니에요 = មិនមែនជា + នាម + ទេ

ឧទាហរណ៍៖
저 아니에요. [ច អានីអេយ៉ូ] = មិនមែនជាខ្ញុំទេ។
우유 아니에요. [អ៊ូយូ អានីអេយ៉ូ] = វាមិនមែនជាទឹកដោះគោទេ។
물 아니에요. [មុល អានីអេយ៉ូ] = វាមិនមែនជាទឹកទេ។

បើអ្នកចង់និយាយថា "នេះមិនមែនជាទឹកដោះគោទេ។", "ខ្ញុំមិនមែនជាសិស្សទេ។", "នោះមិនមែនជាសួនច្បារទេ។" ល អ្នកអាចបន្ថែមពាក្យនៅពីមុខប្រយោគបាន។

ទឹកដោះគោ = 우유 [អ៊ូយូ]

មិនមែនជាទឹកដោះគោ = 우유 아니에요. [អ៊ូយូ អានីអេយ៉ូ]

នេះមិនមែនជាទឹកដោះគោទេ។ = 이거 우유 아니에요. [អ៊ី-ក អ៊ូយូ អានីអេយ៉ូ]


សិស្ស = 학생 [ហាក់ស៊ែង]

មិនមែនជាសិស្ស = 학생 아니에요. [ហាក់ស៊ែង អានីអេយ៉ូ]

ខ្ញុំមិនមែនជាសិស្សទេ។ = 학생 아니에요. [ច ហាក់ស៊ែង អានីអេយ៉ូ]


ឆ្មា = 고양이 [កូយ៉ាំងអ៊ី]

មិនមែនជាឆ្មា = 고양이 아니에요. [កូយ៉ាំងអ៊ី អានីអេយ៉ូ]

វាមិនមែនជាឆ្មាទេ។ = 그거 고양이 아니에요. [គឺ-ក កូយ៉ាំងអ៊ី អានីអេយ៉ូ]



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com