TTMIK កម្រិតទី 1 មេរៀនទី 12

From Korean Wiki Project
Revision as of 01:04, 1 September 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ក្នុងមេរៀនមុន អ្នកបានរៀនពីរបៀបនិយាយថា "សូមឲខ្ញុំនូវ..." រឺ "ខ្ញុំសុំ...ខ្លះបានទេ?" ជាភាសាកូរ៉េ។ តើអ្នកចាំបានឃ្លាទាំងនេះទេ?

주세요. [ជូសេយ៉ូ] = សូមឲខ្ញុំនូវ... ។ ខ្ញុំចង់បាន...។

ហើយអ្នកអាចប្រើឃ្លានេះ (주세요) ដើម្បីបញ្ជាទិញអ្វីមួយក្នុងភោជនីយដ្ឋាន រឺសុំសួររកម្ហូបបន្ថែមពេលអ្នកកំពុងញ៉ាំ។

김밥 주세요. [គីមបាប់ ជូសេយ៉ូ] = សុំគីមបាប់មក។ (ពេលបញ្ជាទិញក្នុងភោជនីយដ្ឋាន)
불고기 주세요. [ប៊ុលកូគី ជូសេយ៉ូ] = សុំប៊ុលកូគីមក។ (ពេលបញ្ជាទិញក្នុងភោជនីយដ្ឋាន)
김치 주세요. [គីមឈឺ ជូសេយ៉ូ] = សុំយកគីមឈីមកនេះខ្លះមក។ (ពេលបញ្ជាទិញម្ហូបបន្ថែមក្នុងភោជនីយដ្ឋាន)

ក្នុងមេរៀននេះ យើងនឹងរៀនរបៀបនិយាយថា "វាមានរសជាតិឆ្ងាញ់", "ម្ហូបនេះឆ្ងាញ់" និងរបៀបអរគុណដែលបានឲម្ហូបមុននិងក្រោយញ៉ាំ។

[ម៉ាត់] = រសជាតិ

맛 [ម៉ាត់] មានន័យថា "រសជាតិ" ក្នុងភាសាកូរ៉េ។ ឥឡូវនេះ តើអ្នកចាំពាក្យថា "មាន" រឺ "ខ្ញុំមាន" ទេ? មែនហើយ! ឃ្លានោះគឺ 있어요 [អ៊ី-ស-យ៉ូ]។ ដូច្នេះ អ្នកបានប្រយោគថា 맛있어요 [ម៉ាស៊ី-ស-យ៉ូ] ដែលមានន័យថា "ឆ្ងាញ់" ដោយភ្ជាប់ 맛 និង 있어요។

맛있어요 [ម៉ាស៊ី-ស-យ៉ូ] = ម្ហូបនេះឆ្ងាញ់។ មានរសជាតិ។

ឧទាហរណ៍៖
이거 맛있어요. [អ៊ី-ក ម៉ាស៊ី-ស-យ៉ូ] = អានេះឆ្ងាញ់។
저 케익 맛있어요. [ច ខេអ៊ីក ម៉ាស៊ី-ស-យ៉ូ] = នំនោះឆ្ងាញ់។
삼겹살 맛있어요. [សាំក្យុបសាល់ ម៉ាស៊ី-ស-យ៉ូ] = សាំក្យុបសាល់ (សាច់អាំងកូរ៉េ) ឆ្ងាញ់។
뭐가 맛있어요? [ម៉កា ម៉ាស៊ី-ស-យ៉ូ?] = អ្វីទៅដែលឆ្ងាញ់?

ឥឡូវនេះ តើអ្នកចាំរបៀបនិយាយថា "គ្មាន" រឺ "ខ្ញុំគ្មាន" ជាភាសាកូរ៉េទេ? មែនហើយ គឺ 없어요 [អុប-ស-យ៉ូ]។ ដូចនេះ អ្នកបានពាក្យថា 맛없어요 [ម៉ាដុប-ស-យ៉ូ] ដែលមានន័យថា "វាគ្មានរសជាតិឆ្ងាញ់ទេ" ដោយភ្ជាប់ 맛 និង 없어요​ជាមួយគ្នា។

맛없어요. [ម៉ាដុប-ស-យ៉ូ] = វាមិនឆ្ងាញ់ទេ។

សូមចំណាំថាការបញ្ចេញសម្លេងរបស់អក្សរចុងក្រោយរបស់ ដែលជា ប្តូរអាស្រ័យទៅលើពាក្យដែលនៅពីក្រោយវា។ ពេលគ្មានពាក្យអ្វីនៅពីក្រោយវា សម្លេងរបស់វាគឺ [ត] ដោយបញ្ចប់ពាក្យត្រឹមនេះ។ ពេលដែលវាត្រូវបានបន្តដោយ 있어요 សម្លេងរបស់វាក្លាយជា [ស] ធ្វើឲ 맛있어요 អានថា [ម៉ាស៊ី-ស-យ៉ូ]។ ពេលដែលវាត្រូវបានបន្តដោយ 없어요 វាក្លាយជាសម្លេង [ដ] ធ្វើឲ 맛없어요 អានថា [ម៉ាដុប-ស-យ៉ូ]។

ឧទាហរណ៍៖
이거 맛없어요? [អ៊ី-ក ម៉ាដុប-ស-យ៉ូ?] = តើអានេះមិនឆ្ងាញ់មែនទេ?
이 차 맛없어요. [អ៊ី ឆា ម៉ាដុប-ស-យ៉ូ] = តែនេះមិនឆ្ងាញ់ទេ។

ឥឡូវអ្នកដឹងពីពាក្យថា "វាឆ្ងាញ់" និង "វាមិនឆ្ងាញ់ទេ" ហើយ។ ដល់ពេលដែលត្រូវរៀនឃ្លាមួយដែលអ្នកអាចនិយាយដើម្បីអរគុណសម្រាប់អាហារ មុននិងក្រោយពេលអ្នកញ៉ាំ។ ឃ្លានេះសំខាន់ណាស់ ជាពិសេសពេលដែលនរណាម្នាក់ប៉ាវម្ហូបឲអ្នក រឺក៏ពេលអ្នកត្រូវបានអញ្ជើញទៅផ្ទះនរណាម្នាក់។

잘 먹겠습니다. [ចាល់ ម៉កកេស៊ឹមនីដា]

잘 먹겠습니다 [ចាល់ ម៉កកេស៊ឹមនីដា] មានន័យត្រង់ថា "ខ្ញុំនឹងញ៉ាំឲបានល្អ"។ (កុំបារម្ភអំពីវេយ្យាករណ៍ដែលបានប្រើក្នុងនេះអី។ គ្រាន់តែចាំឃ្លានេះទាំងមូលក៏បានដែរ។) ហើយប្រយោគមួយនេះត្រូវបានប្រើញឹកញាប់ណាស់ដោយជនជាតិកូរ៉េ មុននឹងគេចាប់ផ្តើមញ៉ាំ ជាធម្មតាដោយមិនគិតថាអ្នកណាចេញលុយទេ។ ប៉ុន្តែក្នុងករណីដែលនរណាមួយជាក់លាក់ជាអ្នកចេញលុយសម្រាប់ម្ហូបឲអ្នកដទៃ អ្នកផ្សេងទៀតនឹងនិយាយថា 잘 먹겠습니다 ទៅអ្នកដែលចេញលុយ។ ពេលអ្នកញ៉ាំជុំមិត្តរបស់អ្នក ហើយអ្នកមិនប្រើភាសាផ្លូវការជាមួយគ្នា និងពេលដែលអ្នកចង់បង្កើតរឿងកំប្លែងថាមិត្តអ្នកគួរតែទិញអីឲអ្នកញ៉ាំ អ្នកអាចនិយាយថា 잘 먹을게! [ចាល់ ម៉កគឺលកេ!] ដែលបញ្ជាក់ថាអ្នកអរគុណគេព្រោះគេនឹងប៉ាវអ្នក។

잘 먹었습니다. [ចាល់ ម៉-កស-ស៊ឹមនីដា]

ពេលអ្នកបានញ៉ាំអស់ហើយ បើអ្នកចង់អរគុណសម្រាប់អាហារនោះ អ្នកអាចប្រើឃ្លានេះបាន។ 잘 먹었습니다 មានន័យចំថា "ខ្ញុំបានញ៉ាំបានល្អហើយ"។ (ម្តងទៀតហើយ អ្នកមិនចាំបាច់បារម្ភពីវេយ្យាករណ៍ក្នុងនេះទេ) ប៉ុន្តែតាមពិតវាមានន័យថា "អរគុណសម្រាប់អាហារនេះ"។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com