TTMIK កម្រិតទី 1 មេរៀនទី 19

From Korean Wiki Project
Revision as of 04:13, 9 September 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ក្នុងមេរៀននេះ យើងនឹងរៀនរបៀបនិយាយថា "ពេលណា" ជាភាសាកូរ៉េ និងសាកល្បងឆ្លើយសំណួរថា "តើអ្នកធ្វើវានៅពេលណា?" "តើអ្នកបានមកដល់ពេលណា?" "តើអ្នកភ្ញាក់ឡើងនៅម៉ោងប៉ុន្មាន?" ៘

언제 [អនចេ] = ពេលណា

ខុសពី 어디 [អឌី] ដែលអ្នកត្រូវបន្ថែមពាក្យសម្គាល់ទីតាំងដើម្បីបញ្ជាក់ឲច្បាស់ 언제 [អនចេ] អាចប្រើតែឯកឯងបាន

ឥឡូវនេះយើងនឹងសាកល្បងប្រើពាក្យ 언제 ក្នុងស្ថានភាពមួយចំនួន។

យើងសាកល្បងនិយាយថា៖

១. "តើអ្នកបានធ្វើ(វា)នៅពេលណា?"
ពេលណា = 언제 [អនចេ]
អ្នកបានធ្វើ(វា) = 하다 + 였어요 = 했어요 [ហ៊ែ-ស-យ៉ូ]
តើអ្នកបានធ្វើ(វា)ទេ? = 했어요? [ហ៊ែ-ស-យ៉ូ?]
តើអ្នកបានធ្វើវានៅពេលណា? = 언제 했어요? [អនចេ ហ៊ែ-ស-យ៉ូ?]

២. "តើអ្នកបានមកដល់ពេលណា?"
មកដល់ = 도착하다 [ដូឆាកាដា]
អ្នកបានមកដល់ = 도착했어요 [ដូឆាឃែ-ស-យ៉ូ]
តើអ្នកបានមកដល់មែនទេ? = 도착했어요? [ដូឆាឃែ-ស-យ៉ូ?]
តើអ្នកបានមកដល់ពេលណា? = 언제 도착했어요? [អនចេ ដូឆាឃែ-ស-យ៉ូ?]

៣. "តើអ្នកបានមកពេលណា?"
មក = 오다 [អូដា]
អ្នកបានមក = 왔어요 [វ៉ា-ស-យ៉ូ]
តើអ្នកបានមកមែនទេ? = 왔어요? [វ៉ា-ស-យ៉ូ?]
តើអ្នកបានមកពេលណា? = 언제 왔어요? [អនចេ វ៉ា-ស-យ៉ូ?]

៤. "តើអ្នកភ្ញាក់ឡើងនៅម៉ោងប៉ុន្មាន?"
ភ្ញាក់ = 일어나다 [អ៊ីរ៉ណាដា]
អ្នកភ្ញាក់ = 일어나요 [អ៊ីរ៉ណាយ៉ូ]
តើអ្នកភ្ញាក់មែនទេ? = 일어나요? [អ៊ីរ៉ណាយ៉ូ?]
តើអ្នកភ្ញាក់នៅម៉ោងប៉ុន្មាន? = 언제 일어나요? [អនចេ អ៊ីរ៉ណាយ៉ូ?]

នាមមានប្រយោជន៍មួយចំនួនដែលអ្នកគួរដឹង៖

오늘 [អូនឺល] = ថ្ងៃនេះ
어제 [អចេ] = ម្សិលមិញ
내일 [នែអ៊ីល] = ស្អែក
지금 [ជីគឹម] = ឥឡូវ
아까 [អាកា] = មុននេះ
나중에 [ណាជុងអេ] = ពេលក្រោយ



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com