TTMIK កម្រិតទី 1 មេរៀនទី 24

From Korean Wiki Project
Revision as of 08:19, 14 September 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

មកដល់ពេលនេះ តាមរយៈមេរៀនពីមុនមក យើងបានរៀនពីរបៀបនិយាយថា "អ្វី" "ឯណា" "ពេលណា" និង "អ្នកណា" ហើយ។

អ្វី = [ម៉]
ឯណា = 어디 [អឌី]
ពេលណា = 언제 [អនចេ]
នូគូ = 누구 [នូគូ]

ហើយនៅថ្ងៃនេះ យើងនឹងសិក្សាពី 의문사 (ពាក្យសំណួរ) បន្ថែមទៀត។

ដូចម្តេច = 어떻게 [អ-ត-ខេ]
ហេតុអ្វី = [វែ]

ថ្លៃប៉ុន្មាន = 얼마 [អលម៉ា]
គុណនាម/គុណកិរិយា + ប៉ុណ្ណា = 얼마나 [អលម៉ាណា]

ជាធម្មតា ពាក្យសំណួរជាភាសាកូរ៉េទាំងនេះត្រូវបានប្រើនៅពីមុខកិរិយាស័ព្ទ។ ប៉ុន្តែដោយសារលំដាប់ពាក្យអាចដាក់យ៉ាងដូចម្តេចក៏បាន (ដោយសារមានពាក្យសម្គាល់ប្រធានប្រយោគ ប្រធានបទ និងកម្មបទ) វាអាចឈរនៅផ្នែកផ្សេងៗរបស់ប្រយោគ អាស្រ័យលើស្ថានភាព រឺន័យ។

ឧទាហរណ៍
១. 어떻게 [អ-ត-ខេ] = ដូចម្តេច
어떻게 찾았어요? [អ-ត-ខេ ឆាចា-ស-យ៉ូ?] = តើអ្នកបានរកវាឃើញយ៉ាងដូចម្តេច?
(찾다 = រកមើល, ស្វែងរក)

어떻게 왔어요? [អ-ត-ខេ វ៉ា-ស-យ៉ូ] = តើអ្នកបានមកទីនេះយ៉ាងដូចម្តេច?
(오다 = មក)

២. [វែ] = ហេតុអ្វី
왜 전화했어요? [វែ ចនហ្វាហ៊ែ-ស-យ៉ូ?] = ហេតុអ្វីបានជាអ្នកទូរស័ព្ទមក?
(전화하다 = ទូរស័ព្ទទៅនរណាម្នាក់)

왜 안 왔어요? [វែ អាន់ វ៉ា-ស-យ៉ូ?] = ហេតុអ្វីបានជាអ្នកមិនបានមក?
(오다 = មក)

៣. 얼마 [អលម៉ា] = ថ្លៃប៉ុន្មាន
얼마예요? [អលម៉ាយេយ៉ូ?] = តើវាថ្លៃប៉ុន្មាន?

얼마 냈어요? [អលម៉ា នែ-ស-យ៉ូ?] = តើអ្នកបានបង់អស់ប៉ុន្មាន?
(내다 = បង់លុយ)

៤. 얼마나 + គុណនាម/គុណកិរិយា = ... + ប៉ុណ្ណា
얼마나 자주 와요? [អលម៉ាណា ចាជូ វ៉ាយ៉ូ?] = តើអ្នកមកញឹកញាប់ប៉ុណ្ណា?
(자주 = ញឹកញាប់ / 오다 = មក)

얼마나 커요? [អលម៉ាណា ខយ៉ូ?] = តើវាធំប៉ុនណា?
(크다 = ធំ)

얼마나 무거워요? [អលម៉ាណា មូ-ខ-វ៉យ៉ូ?] = តើវាធ្ងន់ប៉ុណ្ណា?
(무겁다 = ធ្ងន់)



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com