TTMIK កម្រិតទី 2 មេរៀនទី 11

From Korean Wiki Project
Revision as of 02:39, 25 September 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ឥឡូវ ក្នុងមេរៀននេះ យើងនឹងរៀនពីរបៀបណែនាំខ្លួនជាភាសាកូរ៉េ។ ក្នុងមេរៀនពីមុនមក យើងបានរៀនពីកាល ទម្រង់ប្រយោគ និងចំនុចវេយ្យាករណ៍នានា ហើយអ្នកអាចរៀបរាប់ពីខ្លួនអ្នកបានរួចហើយ ដោយប្រើអ្វីដែលអ្នកបានសិក្សារួចហើយ។ ក្នុងមេរៀននេះ យើងនឹងណែនាំពីវាក្យស័ព្ទ និងឃ្លាបន្ថែមទៀតដែលចាំបាច់សម្រាប់ណែនាំខ្លួនអ្នក។

មានរបៀបដែលអ្នកអាចណែនាំខ្លួនបានដល់ទៅរាប់រយ រឺរាប់ពាន់ប្រភេទឯណោះ ប៉ុន្តែដើម្បីធ្វើឲការណែនាំខ្លួនសាមញ្ញ ជាធម្មតាអ្នកប្រាប់ពីព័ត៌មានទាំងនេះ៖
- ឈ្មោះ
- អាយុ
- កន្លែងរស់នៅ
- ការងារ
- ការសិក្សា
- សមាជិកគ្រួសារ
- ចំណង់ចំណូលចិត្ត
- ការស្វាគមន៍

អ្នកមិនចាំបាច់ព្យាយាមចាំឃ្លាសម្រាប់ណែនាំខ្លួនអ្នកជាភាសាកូរ៉េទាំងអស់ទេ ព្រោះថាស្ថានភាពអាចផ្លាស់ប្តូរ ហើយអ្នកអាចមានព័ត៌មាន និងរឿងជាច្រើនដែលមានតែខ្លួនអ្នក ដូចនេះគ្មានជំពូកណាដែលនិយាយពីការណែនាំខ្លួន អាចនិយាយបានទាំងអស់ទេ។ ប៉ុន្តែ សាមញ្ញទៅ ទម្រង់ប្រយោគដែលអ្នកប្រើញឹកញាប់ច្រើនតែដូចនេះ៖

១. ក은/는 ខ이에요/예요. [ក-អ៊ឺន/នឺន ក-អ៊ីអេយ៉ូ/យេយ៉ូ] = ក ជា ខ។
ឧ៖
ខ្ញុំជាសិស្ស។ = 저는 학생이에요. [ចនឺន ហាក់ស៊ែងអ៊ីអេយ៉ូ]
ខ្ញុំជាគ្រូ។ = 저는 선생님이에요. [ចនឺន សនស៊ែងនីមីអេយ៉ូ]
ខ្ញុំជាវណ្ណា។ = 저는 완나예요. [ចនឺន វ៉ាណាយេយ៉ូ]
ខ្ញុំឈ្មោះបុប្ផា។ = 제 이름은 보파예요. [ចេ អ៊ីរឺមឺន បូផាយេយ៉ូ]
ប្អូនស្រីខ្ញុំឈ្មោះណារី។ = 제 여동생 이름은 나리예요. [ចេ យ៉ដូងស៊ែង អ៊ីរឺមឺន ណារីយេយ៉ូ]
ខ្ញុំអាយុ៣០ឆ្នាំ។ = 저는 30살이에요. [ចនឺន សរឺនសារីអេយ៉ូ]

២. ក은/는 ខ이/가 [ក-អ៊ឺន/នឺន ខ-អ៊ី/កា] + កិរិយាស័ព្ទ
= សម្រាប់ ក វិញ, ខ + កិរិយាស័ព្ទ។ ឧ៖
저는 여동생이 있어요. [ចនឺន យ៉ដូងស៊ែងអ៊ី អ៊ី-ស-យ៉ូ] = ខ្ញុំមានប្អូនស្រី។ (ន័យត្រង់៖ "សម្រាប់ខ្ញុំ, ប្អូនស្រីមាន។")
저는 취미가 수영이에요. [ចនឺន ឈ្វីមីកា ស៊ូយ៉ងអ៊ីអេយ៉ូ] = ចំណង់ចំណូលចិត្តខ្ញុំគឺហែលទឹក។ (ន័យត្រង់៖ "សម្រាប់ខ្ញុំវិញ, ចំណង់ចំណូលចិត្ត, ការហែលទឹកជា។")

៣. ក은/는 ខ에/에서 [ក-អ៊ឺន/នឺន ខ-អេ/អេ-ស] + កិរិយាស័ព្ទ
= ក + កិរិយាស័ព្ទ + នៅ ខ។
ឧ៖
저는 서울에 살아요. [ចនឺន សអ៊ូរេ សារ៉ាយ៉ូ] = ខ្ញុំរស់នៅឯសេអ៊ូល។
저는 은행에서 일해요. [ចនឺន អ៊ឺនែងអេ-ស អ៊ីរែយ៉ូ] = ខ្ញុំធ្វើការនៅធនាគារ។
저는 대학교에서 중국어를 가르쳐요. [ចនឺន ឌែហាក់ក្យូអេ-ស ជូងគូ-ក-រឺល ការឺឆ្យយ៉ូ] = ខ្ញុំបង្រៀនភាសាចិននៅមហាវិទ្យាល័យ។
저는 미국에서 태어났어요. [ចនឺន មីគូកេ-ស ធែអណា-ស-យ៉ូ] = ខ្ញុំកើតនៅសហរដ្ឋអាមេរិក។

វាក្យស័ព្ទមួយចំនួនដែលអ្នកអាចនឹងចង់ដឹង៖
나이 [ណាអ៊ី] = អាយុ
취미 [ឈ្វីមី] = ចំណង់ចំណូលចិត្ត
직장 [ជីកចាំង] = កន្លែងធ្វើការ
직업 [ជី-កប] = ការងារ = 하는 일 [ហានឺន អ៊ីល]
사는 곳 [សានឺន កូត] = កន្លែងរស់នៅ
가족 [កាចូក] = គ្រួសារ
친척 [ឈីនឆក] = សាច់ញាតិ
대학생 [ឌែហាក់ស៊ែង] = និស្សិត
고등학생 [កូឌឺងហាក់ស៊ែង] = សិស្សវិទ្យាល័យ
중학생 [ជូងហាក់ស៊ែង] = សិស្សអនុវិទ្យាល័យ
초등학생 [ឆូឌឺងហាក់ស៊ែង] = សិស្សបឋមសិក្សា

ពាក្យស្វាគមន៍មួយចំនួន៖
처음 뵙겠습니다. [ឆអ៊ឺម ប្វេបកេស៊ឺមនីដា] = តើអ្នកសុខសប្បាយទេ?
반갑습니다. [បាន់កាប់ស៊ឺមនីដា] = រីករាយណាស់ដែលបានជួបអ្នក។
제 명함이에요. [ចេ ម្យ៉ងហាមីអេយ៉ូ] = នេះជានាមប័ណ្ណរបស់ខ្ញុំ។
다음에 또 봬요. [ដាអ៊ឺមេ តូ ប្វ៊ែយ៉ូ] = ជួបគ្នាពេលក្រោយទៀត។
이야기 많이 들었어요. [អ៊ីយ៉ាគី ម៉ានី ឌឺរ៉-ស-យ៉ូ] = ខ្ញុំបានលឺពីអ្នកច្រើនណាស់។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com