TTMIK កម្រិតទី 2 មេរៀនទី 13
យើងបានរៀនពីពាក្យសម្គាល់ខាងចុងខ្លះហើយ ដូចជាពាក្យសម្គាល់ប្រធានបទ -은 និង -는 ពាក្យសម្គាល់ប្រធានប្រយោគ -이 និង -가 ហើយនិងពាក្យសម្គាល់កម្មបទ -을 និង -를 ដែរ។ ក្នុងមេរៀននេះ យើងនឹងសិក្សាពីពាក្យសម្គាល់ខាងចុងមួយទៀត គឺ -도 [-ដូ]។
-도 [-ដូ] ត្រូវបានប្រើដើម្បីមានន័យថា "ផងដែរ" និង "ដែរ"។
ក្នុងភាសាខ្មែរ អ្នកបន្ថែមពាក្យ "ដែរ" រឺ "ផងដែរ" ពីក្រោយប្រយោគ ប៉ុន្តែក្នុងភាសាកូរ៉េវិញ អ្នកបន្ថែមពាក្យ -도 [-ដូ] ពីក្រោយនាម។ ហើយពេលពាក្យ -도 ត្រូវភ្ជាប់ពីក្រោយនាម រឺសព្វនាមដែលមានពាក្យសម្គាល់មួយនៅខាងចុងហើយ -도 អាចជំនួសពាក្យសម្គាល់នោះបាន។
ឧទាហរណ៍៖
- ខ្ញុំជាសិស្ស។ = 저는 학생이에요. [ចនឺន ហាក់ស៊ែងអ៊ីអេយ៉ូ]
- ខ្ញុំក៏ជាសិស្សដែរ។ = 저도 학생이에요. [ចដូ ហាក់ស៊ែងអ៊ីអេយ៉ូ]
- សូមចំណាំថាមិនមែន 저는도 학생이에요. ទេ។
- ខ្ញុំបានយកអាមួយនេះមក។ = 이것 가져왔어요. [អ៊ី-កត កាច្យវ៉ា-ស-យ៉ូ]
- ខ្ញុំបានយកអាមួយនេះមកផងដែរ។ = 이것도 가져왔어요. [អ៊ី-កត-ដូ កាច្យវ៉ា-ស-យ៉ូ]
- តើអ្នកធ្វើការទេថ្ងៃនេះ? = 오늘 일해요? [អូនឺល អ៊ីរែយ៉ូ?]
- តើអ្នកធ្វើការដែរទេថ្ងៃនេះ? = 오늘도 일해요? [អូនឺលដូ អ៊ីរែយ៉ូ?]
ន័យរបស់ប្រយោគទាំងមូលអាចប្តូរ អាស្រ័យនឹងទីតាំងរបស់ -도។
ឧទាហរណ៍៖
"សូមឲទឹកមកខ្ញុំមក។" គឺ 물 주세요. [មុល ជូសេយ៉ូ] ជាភាសាកូរ៉េ។
ឥឡូវនេះ សន្មតថាអ្នកចង់និយាយថា "ឲទឹកនោះមកខ្ញុំផង មិនមែនសម្រាប់តែអ្នកផ្សេងទេ។" អញ្ចឹងអ្នកអាចនិយាយថា 저도 물 주세요. [ចដូ មុល ជូសេយ៉ូ]។
"សូមឲទឹកមកខ្ញុំដែរ។" = 저도 물 주세요.
ប៉ុន្តែបើអ្នកចង់និយាយថា "ឲខ្ញុំមិនត្រឹមតែរបស់ផ្សេងទេ ប៉ុន្តែទឹកផងដែរ។" អញ្ចឹងអ្នកអាចនិយាយថា 저 물도 주세요. [ច មុលដូ ជូសេយ៉ូ]។
"សូមឲទឹកផងដែរមកខ្ញុំ។" = 저 물도 주세요.
ក្នុងមេរៀននេះ យើងបានរៀនពីរបៀបប្រើប្រាស់ -도 ជាមួយនាម និងសព្វនាម។ ប៉ុន្តែចុះបើអ្នកចង់និយាយថា "(ផង)ដែរ" អំពីកិរិយាស័ព្ទវិញ? យើងនឹងមានបន្តនៅមេរៀនក្រោយទៀត!
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។
សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។
ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។
គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com។