TTMIK កម្រិតទី 2 មេរៀនទី 14

From Korean Wiki Project
Revision as of 01:45, 30 September 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ការប្រើប្រាស់ -도 ជាមួយកិរិយាស័ព្ទ

ការប្រើប្រាស់ -도 ជាមួយនាម និងសព្វនាមងាយស្រួលទេ ព្រោះថាអ្នកគ្រាន់តែបន្ថែម -도 ពីក្រោយនាម រឺសព្វនាម ដូចដែលបានពន្យល់ក្នុងមេរៀនមុន។

យើងនឹងរំលឹកខ្លះៗ៖

물 주세요. [មូល ជូសេយ៉ូ] = សូមឲទឹកមកខ្ញុំមក។
주세요. [មូលដូ ជូសេយ៉ូ] = សូមឲទឹកផងដែរមកខ្ញុំ។

내일 갈 거예요. [នែអ៊ីល កាល់ កកេយ៉ូ] = ខ្ញុំនឹងទៅថ្ងៃស្អែក។
내일 갈 거예요. [នែអ៊ីលដូ កាល កកេយ៉ូ] = ខ្ញុំនឹងទៅថ្ងៃស្អែក(ម្តងទៀត)ដែរ

ឥឡូវនេះ ដើម្បីប្រើ -도 ជាមួយកិរិយាស័ព្ទ យើងត្រូវរៀនរបៀបប្តូរកិរិយាស័ព្ទទៅជានាម។

ការប្រើប្រាស់ -도 ជាមួយកិរិយាស័ព្ទ = ទម្រង់នាមរបស់កិរិយាស័ព្ទ + -도 하다

អ្នកមិនអាចប្រើ -도 ជាមួយកិរិយាស័ព្ទដោយផ្ទាល់ទេ ហើយអ្នកត្រូវប្តូរកិរិយាស័ព្ទទៅជាទម្រង់នាមសិន។ ដោយធ្វើដូចនេះ ហើយបន្ថែមកិរិយាស័ព្ទ 하다 នោះ អ្នកនិយាយដោយត្រង់ថា "ធ្វើ + កិរិយាស័ព្ទក្នុងទម្រង់នាម + ដែរ"។ វាស្តាប់ទៅពិបាកយល់ ប៉ុន្តែវាមិនខុសពីការបំបែកកិរិយាស័ព្ទផ្សេងទៀតទេ។ គ្រាន់តែចងចាំ -도 하다 [-ដូ ហាដា] ទាំងមូលចុះ។

តើប្តូរកិរិយាស័ព្ទទៅជានាមយ៉ាងដូចម្តេចទៅ?
មានវិធីពីរបីខុសៗគ្នាសម្រាប់ប្តូរកិរិយាស័ព្ទទៅជានាម។ វាស្រដៀងទៅនឹងការប្រើប្រាស់នាម ក្នុងទម្រង់ "ធ្វើ" និងការប្រើប្រាស់នាមសម្រាប់កិរិយាស័ព្ទដែរ (ឧ៖ ច្រៀង និងចម្រៀង ៘) ប៉ុន្តែថ្ងៃនេះ យើងនឹងរៀនតែមួយវិធីប៉ុណ្ណោះ។

បន្ថែម -기 [-គី] ពីក្រោយឬសកិរិយាស័ព្ទដើម្បីប្តូរកិរិយាស័ព្ទទៅជានាម

보다 [បូដា] = ឃើញ, មើល
ទម្រង់នាម៖ 보 + -기 = 보기 [បូគី]
보다 --> 보기도 하다 [បូគីដូ ហាដា] = ឃើញដែរ, ឃើញសូម្បីតែ

먹다 [ម៉កដា] = ញ៉ាំ
ទម្រង់នាម៖ 먹 + -기 = 먹기 [ម៉កគី]
먹기 --> 먹기도 하다 [ម៉កគីដូ ហាដា] = ញ៉ាំដែរ, ញ៉ាំសូម្បីតែ

ឧទាហរណ៍បន្ថែមទៀត៖
잡다 [ចាប់ដា] = ចាប់
--> 잡기도 하다 [ចាប់គីដូ ហាដា] = ចាប់ដែរ, ចាប់សូម្បីតែ

팔다 [ផាល់ដា] = លក់
--> 팔기도 하다 [ផាល់គីដូ ហាដា] = លក់ដែរ, លក់សូម្បីតែ

사다 [សាដា] = ទិញ
--> 사기도 하다 [សាគីដូ ហាដា] = ទិញដែរ, ទិញសូម្បីតែ

* សូមចំណាំថា កិរិយាស័ព្ទដែលមានទម្រង់ "នាម + 하다" រួចហើយ (ឧ៖ 공부하다, 청소하다, 노래하다, 준비하다, 요리하다 ៘) មិនចាំបាច់ប្តូរបែបនេះទេ។ អ្នកអាចផ្តាច់ផ្នែកនាមពី 하다 ហើយបន្ថែម -도 ពីក្រោយផ្នែកនាម។ (ឧ៖ 공부도 하다, 청소도 하다, 노래도 하다, 준비도 하다, 요리도 하다 ៘)។

ប្រយោគគម្រូ៖
១.
저는 영어도 가르쳐요.
[ចនឺន យ៉ង-អ-ដូ ការឺឆ្យយ៉ូ]
= ខ្ញុំបង្រៀនភាសាអង់គ្លេសដែរ។

저는 영어를 가르치기도 해요.
[ចនឺន យ៉ង-អ-រឺល ការឺឈីគីដូ ហ៊ែយ៉ូ]
= ខ្ញុំក៏បង្រៀនភាសាអង់គ្លេសដែរ។
= ខ្ញុំបង្រៀនសូម្បីតែភាសាអង់គ្លេស។
= ខ្ញុំក៏ធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេសដែរ។

២.
컴퓨터도 고쳐요.
[ខមភ្យូ-ថ-ដូ កូឆ្យយ៉ូ]
= ខ្ញុំជួសជុលកុំព្យូទ័រដែរ។

컴퓨터를 고치기도 해요.
[ខមភ្យូ-ថ-រឺល កូឈីគីដូ ហ៊ែយ៉ូ]
= ខ្ញុំក៏ជួសជុលកុំព្យូទ័រដែរ។
= ខ្ញុំជួសជុលសូម្បីតែកុំព្យូទ័រដែរ។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com