TTMIK កម្រិតទី 2 មេរៀនទី 16

From Korean Wiki Project
Revision as of 13:48, 1 October 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ក្នុងមេរៀននេះ យើងនឹងរៀនពីពាក្យមួយចំនួនដែលអាចធ្វើឲប្រយោគអ្នកមានន័យជ្រៅ និងច្បាស់ជាងមុន។ អ្នកអាចទុកប្រយោគអ្នកឲនៅសាមញ្ញបាន ប៉ុន្តែពេលអ្នកចង់សង្កត់ន័យឲច្បាស់មែនទែន អ្នកអាចចង់ដឹងរបៀបនិយាយថាអ្វីមួយល្អ "ណាស់", អាក្រក់ "ណាស់", រឺមិនល្អ "ទាំងស្រុង"។

ក្នុងនេះ យើងនឹងណែនាំពីពាក្យចំនួន៥៖ 조금, 아주, 정말, 별로, 전혀 និងរបៀបប្រើវាក្នុងប្រយោគ។

조금 = តិច, បន្តិច
정말 = ណាស់, ពិតជា
아주 = ណាស់, គួរសម
별로 = មិនសូវ, មិន...ពេកទេ
전혀 = មិន...ទាំងស្រុង, មិន...សោះ, សូម្បីបន្តិច

조금, 아주 និង 정말 អាចប្រើជាមួយប្រយោគអ្វីក៏បាន ប៉ុន្តែ 별로 និង 전혀 អាចប្រើបានតែជាមួយប្រយោគបដិសេធប៉ុណ្ណោះ។

조금 [ចូគឺម] = តិច, បន្តិច

ឧ៖
១. 조금 비싸요. [ចូគឺម ប៊ីសាយ៉ូ]
= វាថ្លៃបន្តិច។

២. 조금만 주세요. [ចូគឺមម៉ាន់ ជូសេយ៉ូ]
= សូមឲខ្ញុំតែបន្តិចទេ។

  • ពេលនិយាយឲលឿនទៅ 조금 ច្រើនក្លាយជា 좀 ហើយជួនកាលក៏ត្រូវបានសរសេរយ៉ាងនេះដែរ។
  • ទោះបីជាអ្នកចង់មានន័យថា "ណាស់" ក៏ដោយ អ្នកអាចប្រើពាក្យ 조금 [ចូគឺម] នេះបានដែរ ដោយផ្អែកលើការសន្មតថាអ្នកស្តាប់យល់ពីអ្វីដែលអ្នកចង់និយាយ។ ជាឧទាហរណ៍ ក្នុងប្រយោគទីមួយ "조금 비싸요." អាចមានន័យថា "វាថ្លៃបន្តិច។" រឺ "វាថ្លៃណាស់។"។

정말 [ចងម៉ាល់] = ណាស់, ពិតជា

ឧ៖
១. 정말 빨라요. [ចងម៉ាល់ ប៉ាល់ឡាយ៉ូ]
= វាលឿនណាស់។

២. 정말 이상해요. [ចងម៉ាល់ អ៊ីសាំងហ៊ែយ៉ូ]
= វាពិតជាចម្លែកណាស់។

  • ពាក្យដែលមានន័យស្រដៀងគ្នាមួយទៀតគឺ 진짜 [ជីនចាក] ហើយ 정말 ច្រើនមានន័យផ្លូវការជាង 진짜 បន្តិច។
  • ពាក្យដទៃទៀតដែលត្រូវបានណែនាំក្នុងនេះអាចប្រើសម្រាប់រៀបរាប់កម្រិតដែលអ្វីមួយត្រូវបានធ្វើ រឹរៀបរាប់កម្រិតរបស់សភាពអ្វីមួយ (ឧ៖ "ល្អ"ណាស់, "ថោក"បន្តិច, រឺ "លឿន"គួរសម) ប៉ុន្តែ 정말 និង 진짜 អាចបង្ហាញថាអ្វីដែលបាននិយាយរួចពិតរឺមិនពិតដែរ។ (ឧ៖ ខ្ញុំ"ពិតជា" បានធ្វើវា។)។

아주 [អាជូ] = ណាស់, គួរសម

ឧ៖
១. 아주 맛있어요. [អាជូ ម៉ាស៊ី-ស-យ៉ូ]
= ឆ្ងាញ់ណាស់។

២. 아주 멀어요. [អាជូ ម៉រ៉យ៉ូ]
= វាឆ្ងាយណាស់។

  • 아주 ជាវិធីទូទៅសម្រាប់និយាយថា "ណាស់" ក្នុងភាសាសរសេរ ប៉ុន្តែក្នុងភាសានិយាយ 아주 ច្រើនត្រូវបានជំនួសដោយ 정말 [ចងម៉ាល់] រឺ 진짜 [ជីនចាក]។

별로 [ប្យលឡូ] = មិនសូវ, មិន...ពេកទេ

  • 별로 អាចប្រើបានតែក្នុងប្រយោគបដិសេធប៉ុណ្ណោះ ដោយមិនគិតថាកិរិយាស័ព្ទដែលនៅពីក្រោយមានន័យស្រប រឺបដិសេធទេ។

ឧ៖
១. 별로 안 비싸요. [ប្យលឡូ អាន់ ប៊ីសាយ៉ូ]
= វាមិនសូវថ្លៃទេ។

២. 별로 재미없어요. [ប្យឡូ ជែមីអប-ស-យ៉ូ]
= វាមិនគួរឲចាប់អារម្មណ៍ប៉ុន្មានទេ។

  • សូមកត់សម្គាល់ថា 재미없어요 ជាពាក្យមួយ ប៉ុន្តែវាមានផ្នែក없어요 ដូច្នេះអ្នកអាចនិយាយ 별로 재미없어요 បាន។

៣. 별로 안 나빠요. [ប្យលឡូ អាន់ ណាប៉ាយ៉ូ]
= វាមិនអាក្រក់ណាស់ណាទេ។

  • ទោះបីជាពាក្យ 나쁘다 មានន័យបដិសេធក៏ដោយ ទម្រង់ 별로 나쁘다 មិនអាចយកបានទេ។

전혀 [ច-ណ្យ] = មិន...សោះ, មិន...ទាំងស្រុង, សូម្បីបន្តិច

ឧ៖
១. 전혀 안 바빠요. [ច-ណ្យ អាន់ បាប៉ាយ៉ូ]
= ខ្ញុំមិនរវល់ទាំងស្រុង។

២. 전혀 안 더워요. [ច-ណ្យ អាន់ ដវ៉យ៉ូ]
= វាមិនក្តៅសូម្បីបន្តិច។

  • ក្នុងការនិយាយ ពាក្យ 하나도 [ហាណាដូ] ត្រូវបានប្រើញឹកញាប់ជាង ។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com