TTMIK កម្រិតទី 2 មេរៀនទី 17

From Korean Wiki Project
Revision as of 01:50, 6 October 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

បន្ទាប់ពីបានរៀនមេរៀននេះរួចហើយ ឥឡូវនេះអ្នកអាចបង្កើតប្រយោគក្នុងទម្រង់ផ្សេងគ្នា ជាភាសាកូរ៉េ។ ឥឡូវនេះដល់ពេលអ្នកត្រូវរៀនរបៀបនិយាយថាអ្នក "អាច" រឺ "មិនអាច" ធ្វើអ្វីមួយ។

ទម្រង់ប្រយោគដែលអ្នកអាចប្រើដើម្បីនិយាយថាអ្នក "អាច" ធ្វើអ្វីមួយគឺ៖ -(으)ㄹ 수 있다 [-(អ៊ឺ)ល ស៊ូ អ៊ីតដា]

ឧទាហរណ៍៖
보다 = ឃើញ
---> 보 + -ㄹ 수 있다 = 볼 수 있다 [បូល ស៊ូ អ៊ីតដា] = អាចឃើញ

먹다 = ញ៉ាំ
---> 먹 + -을 수 있다 = 먹을 수 있다 [ម៉គឺល ស៊ូ អ៊ីតដា] = អាចញ៉ាំ

  • ឬសកិរិយាស័ព្ទដែលបញ្ចប់ដោយស្រៈ ត្រូវបន្តដោយ -ㄹ 수 있다 ហើយឬសកិរិយាស័ព្ទបញ្ចប់ដោយព្យញ្ជនៈ ត្រូវបន្តដោយ -을 수 있다 ។ ភាពខុសគ្នានោះគឺអ្នកត្រូវប្រើ 으 បន្ថែមរឺអត់នៅពីមុខ ដើម្បីងាយស្រួលនិយាយ។

ក្នុង -(으)ㄹ 수 있다 ពាក្យថា [ស៊ូ] មានន័យត្រង់ថា "គំនិត" រឺ "វិធី" សម្រាប់ដោះស្រាយបញ្ហា រឺធ្វើអ្វីមួយ ដូច្នេះ -(으)ㄹ 수 있다 មានន័យត្រង់ថា "មានវិធី រឺរបៀបធ្វើ" អ្វីមួយ។

ដូច្នេះ ពេលអ្នកគ្មាន "វិធីរឺគំនិត" សម្រាប់ធ្វើអ្វីមួយ វាមានន័យថាអ្នកមិនអាចធ្វើបាន ហើយវាក្លាយជា -(으)ㄹ 수 없다 ជាភាសាកូរ៉េ ដោយប្រើ 있다 ដែលផ្ទុយពី ។

ឧទាហរណ៍៖
자다 = ដេក
--> 자 + -ㄹ 수 없다 = 잘 수 없다 [ចាល់ ស៊ូ អុបដា] = មិនអាចដេក
<--> 잘 수 있다 [ចាល់ ស៊ូ អ៊ីតដា] = អាចដេក

잡다 = ចាប់
--> 잡 + -을 수 없다 = 잡을 수 없다 [ចាប៊ឺល ស៊ូ អុបដា] = មិនអាចចាប់
<--> 잡을 수 있다 [ចាប៊ឺល ស៊ូ អ៊ីតដា] = អាចចាប់

វិធីមួយទៀតដើម្បីនិយាយថា -(으)ㄹ 수 없다 គឺដោយប្រើពាក្យ ពីមុខកិរិយាស័ព្ទ។

-(으)ㄹ 수 없다 ជាវិធីសាមញ្ញសម្រាប់និយាយថា "មិនអាច" ប៉ុន្តែក្នុងការនិយាយ វាមិនសូវបានប្រើច្រើនទេ។ វិធីដែលគេប្រើសម្រាប់និយាយថា "មិនអាច" រឺ "គ្មានលទ្ធភាព" ក្នុងការនិយាយច្រើនជាងនេះ គឺដោយបន្ថែម 못 ពីមុខកិរិយាស័ព្ទ។

갈 수 없다 = 못 가다 [កិរិយាស័ព្ទ៖ 가다] = មិនអាចទៅ
볼 수 없다 = 못 보다 [កិរិយាស័ព្ទ៖ 보다] = មិនអាចឃើញ
먹을 수 없다 = 못 먹다 [កិរិយាស័ព្ទ៖ 먹다] = មិនអាចញ៉ាំ
할 수 없다 = 못 하다 [កិរិយាស័ព្ទ៖ 하다] = មិនអាចធ្វើ

ប្រយោគគម្រូ៖
운전 할 수 있어요? [អ៊ូនចន ហាល់ ស៊ូ អ៊ី-ស-យ៉ូ?]
= តើអ្នកអាចបើកបររថយន្តទេ? (ន័យត្រង់៖ "តើអ្នកអាចធ្វើបើករថយន្តទេ?")

일본어 할 수 있어요? [អ៊ីលបូ-ណ ហាល់ ស៊ូ អ៊ី-ស-យ៉ូ?]
= តើអ្នកអាចនិយាយភាសាជប៉ុនបានទេ? (ន័យត្រង់៖ "តើអ្នកអាចធ្វើភាសាជប៉ុនទេ?")

이거 읽을 수 있어요? [អ៊ី-ក អ៊ីលគឺល ស៊ូ អ៊ី-ស-យ៉ូ?]
= តើអ្នកអាចអានអានេះបានទេ?

못 읽어요. [ម៉ុត អ៊ីល-ក-យ៉ូ]
= ខ្ញុំមិនអាចអានវាបានទេ។

지금 못 만나요. [ជីគឺម ម៉ុត ម៉ាន់ណាយ៉ូ]
= ខ្ញុំមិនអាចជួបអ្នកឥឡូវបានទេ។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com