TTMIK កម្រិតទី 2 មេរៀនទី 19

From Korean Wiki Project
Revision as of 06:53, 13 October 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ក្នុងកម្រិតទី២ មេរៀនទី១៤ យើងបានរៀនពីរបៀបប្តូរកិរិយាស័ព្ទទៅជាទម្រង់នាម ដើម្បីបន្ថែមន័យ "ដែរ" ទៅឲកិរិយាស័ព្ទភាសាកូរ៉េ។ ដើម្បីរំលឹកបន្តិចផងនោះ អ្នកត្រូវបន្ថែម -기ពីក្រោយឬសកិរិយាស័ព្ទ ហើយថែម 하다 ពីក្រោយ ដើម្បីបន្ថែម -도 ពីក្រោយកិរិយាស័ព្ទបាន (ឧ៖ 먹기도 해요)។

ក្នុងមេរៀននេះវិញ យើងនឹងរៀនពីវិធីទូទៅជាងនេះមួយទៀតសម្រាប់បង្កើតនាមចេញពីកិរិយាស័ព្ទ ហើយអ្នកនឹងមានភាពងាយស្រួលច្រើនណាស់ក្នុងការបង្កើតឃ្លានានាជាភាសាកូរ៉េ បើអ្នកយល់ច្បាស់ពីចំណុចនេះ។

-는 것 [-នឺន កត]

នេះជាវិធីសាមញ្ញនិងទូទៅជាងគេសម្រាប់ប្តូរកិរិយាសកម្មភាពទៅជានាម។ [កត] មុនដំបូងមានន័យថា "វត្ថុ" រឺ "របស់" ប៉ុន្តែពេលដែលវាត្រូវបានប្រើដូចនេះវិញ វាក៏អាចមានន័យថា "ការពិត" រឺ "សកម្មភាព"។

សំណង់៖ ឬសកិរិយាស័ព្ទ + -는 것

[ឬសកិរិយាស័ព្ទ ] អាចមានន័យច្រើនណាស់ពេលត្រូវបានប្តូរទៅជានាម៖
១. "ការធ្វើ" អ្វីមួយ
២. សកម្មភាពនៃ "ការធ្វើ" អ្វីមួយ
៣. វត្ថុដែលអ្នក "ធ្វើ"
៤. អ្វីដែលអ្នក "ធ្វើ"

ឧទាហរណ៍៖
보다 [បូដា] = មើល, ឃើញ
보는 것 [បូនឺន កត] = ការមើលឃើញ, សកម្មភាពមើល, វត្ថុដែលអ្នកឃើញ, អ្វីដែលខ្ញុំមើល

가다 [កាដា] = ធ្វើ
가는 것 [កានឺន កត] = ការទៅ, សកម្មភាពទៅ

먹다 [ម៉កដា] = ញ៉ាំ
먹는 것 [ម៉កនឺន កត] = ការញ៉ាំ, សកម្មភាពញ៉ាំ, របស់ដែលអ្នកញ៉ាំ, អ្វីដែលអ្នកញ៉ាំ

사다 [សាដា] = ទិញ
사는 것 [សានឺន កត] = ការទិញ, សកម្មភាពទិញ, វត្ថុដែលអ្នកទិញ, អ្វីដែលអ្នកទិញ

សូមកត់សម្គាល់ថា ទម្រង់នេះអាចប្រើបានតែជាមួយកិរិយាស័ព្ទបច្ចុប្បន្នកាលទេ។ យើងនឹងរៀនពីឃ្លាដូចជា "អ្វីដែលអ្នកនឹងទិញ" រឺ "អ្វីដែលអ្នកបានទិញ" នៅមេរៀនខាងមុខ ប៉ុន្តែសម្រាប់អំណះអំណាង អ្នកប្រើ -(으)ㄴ 것 សម្រាប់អតីតកាល និង -(으)ㄹ 것 សម្រាប់អនាគតកាល។

산 것 = អ្វីដែលអ្នកបានទិញ
사는 것 = អ្វីដែលអ្នកទិញ
살 것 = អ្វីដែលអ្នកនឹងទិញ

먹은 것 = អ្វិដែលអ្នកបានញ៉ាំ
먹는 것 = អ្វីដែលអ្នកញ៉ាំ
먹을 것 = អ្វីដែលអ្នកនឹងញ៉ាំ

-는 것 និង -는 거
-는 것 ជាទម្រង់ត្រឹមត្រូវ ប៉ុន្តែជារឿយៗ ទម្រង់ -는 거 ត្រូវបានប្រើញឹកញាប់ជាង ព្រោះវាងាយស្រួលនិយាយជាង លើកលែងតែក្នុងករណីផ្លូវការតែប៉ុណ្ណោះ។

지금 듣는 것은 노래예요.
[ជីគឺម ឌឺតនឺន កស៊ឺន ណូរ៊ែយេយ៉ូ]
= អ្វីដែលខ្ញុំកំពុងស្តាប់ឥឡូវនេះគឺចម្រៀង។
==> 지금 듣는 거는 노래예요.

오늘 만나는 것 알아요?
[អូនឺល ម៉ាន់ណានឺន កត អារ៉ាយ៉ូ?
= តើអ្នកដឹងថាយើងកំពុងជួបគ្នាទេថ្ងៃនេះ?
==> 오늘 만나는 거 알아요?

매운 것 잘 먹어요?
[មែអ៊ូន កត ចាល់ ម៉-ក-យ៉ូ?]
= តើអ្នកពូកែញ៉ាំម្ហូបហឹរទេ?
==> 매운 거 잘 먹어요?

ប្រយោគគម្រូបន្ថែមទៀត៖
១. 제 취미는 영화 보는 거예요. [ចេ ឈ្វីមីនឺន យ៉ងហ្វា បូនឺន កយេយ៉ូ?]
= ចំណង់ចំណូលចិត្តខ្ញុំគឺមើលរឿង។

២. 요즘 공부하는 거는 뭐예요? [យ៉ូជឺម កូងប៊ូហានឺន កនឺន ម៉យេយ៉ូ?]
= តើអ្វីទៅដែលអ្នកកំពុងរៀនថ្មីៗនេះ?
= 요즘 뭐 공부해요?

៣. 저는 친구랑 수다떠는 거를 좋아해요.
[ចនឺន ឈីនគូរ៉ាំង ស៊ូដា-តនឺន ករឺល ចូអាហ៊ែយ៉ូ]
= ខ្ញុំចូលចិត្តនិយាយរឿងកំប៉ិកកំប៉ុកជាមួយមិត្តខ្ញុំ។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com