TTMIK កម្រិតទី 2 មេរៀនទី 23

From Korean Wiki Project
Revision as of 02:24, 23 October 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

បន្ទាប់ពីបានរៀនមេរៀននេះរួច អ្នកនឹងចេះនិយាយថា "(ប្រសិន)បើ" ជាភាសាកូរ៉េ និងរបៀបប្រើប្រាស់វាក្នុងប្រយោគភាសាកូរ៉េរបស់អ្នក។

ដើម្បីបង្ហាញន័យថា "(ប្រសិន)បើ" បាន អ្នកត្រូវដឹងពីឃ្លាពីរសិន។ មួយជានាម និងមួយទៀតជាកន្ទុយកិរិយាស័ព្ទ។

១. 만약 [ម៉ាណ្យាក] = ក្នុងករណី, បើ
២. -(으)면 [-(អ៊ឺ)ម្យ៉ន] = កន្ទុយកិរិយាស័ព្ទសម្រាប់ "បើ"

ក្នុងភាសាខ្មែរ អ្នកគ្រាន់តែបន្ថែមពាក្យ "(ប្រសិន)បើ" ពីមុខប្រយោគទេ ប៉ុន្តែក្នុងភាសាកូរ៉េវិញ អ្នកត្រូវបំបែកកិរិយាស័ព្ទផងដែរ។ ប៉ុន្តែកុំបារម្ភអី ការបំបែកកិរិយាស័ព្ទក្នុងទម្រង់នេះងាយស្រួលណាស់។

របៀបបំបែកិរិយាស័ព្ទ៖
ដើម្បីបន្ថែមន័យថា "បើ" ទៅឲកិរិយាស័ព្ទបាន អ្នកបន្ថែម -(으)면 [-(អ៊ឺ)ម្យ៉ន] ពីក្រោយឬសកិរិយាស័ព្ទ។

១. ឬសកិរិយាស័ព្ទដែលបញ្ចប់ដោយស្រៈ + -면
ឧ៖ 자다 --> 자면 (បើអ្នកដេក)

២. ឬសកិរិយាស័ព្ទដែលបញ្ចប់ដោយ ㄹ + -면
ឧ៖ 길다 --> 길면 (បើវាវែង)

៣. ឬសកិរិយាស័ព្ទដែលបញ្ចប់ដោយព្យញ្ជនៈក្រៅពី ㄹ + -으면
ឧ៖ 작다 --> 작으면 (បើវាតូច)

ហើយអ្នកអាចដាក់ពាក្យ 만약 ពីមុខកិរិយាស័ព្ទ រឺឃ្លា ដើម្បីឲមានន័យច្បាស់ជាងមុនដែរ ព្រោះថាប្រយោគភាសាកូរ៉េភាគច្រើនមានន័យដោយសារកន្ទុយកិរិយាស័ព្ទដែលនៅខាងចុងប្រយោគ។

ឧទាហរណ៍៖
១.
កិរិយា៖ 자다 = ដេក

지금 자면 = បើខ្ញុំដេកឥឡូវ
만약 지금 자면 = បើខ្ញុំដេកឥឡូវ

២.
កិរិយា៖ 비가 오다 = ភ្លៀងធ្លាក់

내일 밤에 비가 오면 = បើភ្លៀងយប់ស្អែក
만약 내일 밤에 지가 오면 = បើភ្លៀងយប់ស្អែក

  • ក្នុងប្រយោគទីពីរសម្រាប់ឧទាហរណ៍ទាំងពីរខាងលើ អ្នកស្តាប់អាចដឹងថាជាប្រយោគ "បើ" ពេលដែលលឺ "만약" ។

ប៉ុន្តែប្រសិនបើអ្វីដែលអ្នកនិយាយសាមញ្ញទេ ហើយប្រយោគមិនសូវវែងនោះ អ្នកមិនចាំបាច់ប្រើពាក្យ 먄약 គ្រប់ពេលនោះទេ។

លំហាត់បំបែកកិរិយាស័ព្ទមួយចំនួនទៀតសម្រាប់អ្នក៖
먹다 [ម៉កដា] = ញ៉ាំ
먹으면 [ម៉គឺម៉្យន] = បើអ្នកញ៉ាំ, បើខ្ញុំញ៉ាំ

  • អ្នកអាចបន្ថែមពាក្យបន្ថែមចុង -았/었/였 ពីមុខ -으면 ដើម្បីបង្កើតឃ្លារណបអតីតកាល។

먹 + -었 + -으면 [ម៉-ក-ស៊ឺម្យ៉ន] = បើអ្នកបានញ៉ាំ, បើខ្ញុំបានញ៉ាំ

사다 [សាដា] = ទិញ
사면 [សាម្យ៉ន] = បើអ្នកទិញវា, បើខ្ញុំទិញវា, បើគេទិញវា
샀으면 [សាស៊ឺម្យ៉ន] = បើអ្នកបានទិញវា, បើយើងបានទិញវា

  • អ្នកអាចទាំងប្តូរវាទៅជាទម្រង់អនាគតកាលដោយប្រើ -(으)ㄹ 거면 ដែរ។

보다 [បូដា] = មើល
보면 [បូម្យ៉ន] = បើអ្នកមើលវា, បើខ្ញុំមើលវា
봤으면 [ប្វាស៊ឺម្យ៉ន] = បើខ្ញុំបានមើលវា, បើគេបានមើលវា
볼 거면 [បូល កម្យ៉ន] = បើអ្នកនឹងមើលវា

ប្រយោគគម្រូ៖
១. 내일 비가 오면, 집에 있을 거예요.
[នែអ៊ីល ប៊ីកា អូម្យ៉ន, ជីបេ អ៊ីស៊ឺល កយេយ៉ូ]
= បើភ្លៀងថ្ងៃស្អែក ខ្ញុំនឹងនៅផ្ទះ។

២. 이거 다 먹으면, 배가 아플 거예요.
[អ៊ី-ក ដា ម៉គឺម្យ៉ន, ប៊ែកា អាភឺល កយេយ៉ូ]
= បើអ្នកញ៉ាំវាទាំងអស់ អ្នកនឹងឈឺពោះ។

៣. 리모콘을 찾으면, TV를 볼 수 있어요.
[រីម៉ូខនឺល ឆាជឺម៉្យន, ធីប៊ីរឺល បូល ស៊ូ អ៊ី-ស-យ៉ូ]
= បើអ្នករកតេឡេ អ្នកអាចមើលទូរទស្សន៍បាន។

៤. TTMIK에서 공부하면 재미있어요.
[TTMIKអេ-ស កូងប៊ូហាម្យ៉ន ជែម៊ីអ៊ី-ស-យ៉ូ]
= វាសប្បាយបើអ្នកសិក្សានៅ TTMIK ។

៥. 지금 안 오면, 후회할 거예요.
[ជីគឺម អាន់ អូម្យ៉ន, ហ៊ូហ្វេហាល់ កយេយ៉ូ]
= បើអ្នកមិនមកឥឡូវទេ អ្នកនឹងស្តាយក្រោយ។

ទាំងនេះមិនទាន់ចប់ទេ។

នេះជាវិធីសាមញ្ញសម្រាប់និយាយថា "បើ" ជាភាសាកូរ៉េ។ មានវិធីនានាមួយចំនួនទៀត ប៉ុន្តែមែនហើយ យើងនឹងរង់ចាំរហូតដល់យើងរៀនអ្វីផ្សេងទៀតសិន។