Difference between revisions of "TTMIK កម្រិតទី 1 មេរៀនទី 1"
Pookyjoralyn (Talk | contribs) (ការបង្កើតលើកដំបូង) |
Pookyjoralyn (Talk | contribs) m (កែប្រែការបញ្ចេញសម្លេងរបស់ 합니다) |

Line 14: | Line 14: | ||
감사합니다. = អរគុណ។
| 감사합니다. = អរគុណ។

감사 + 합니다 = 감사합니다.
| 감사 + 합니다 = 감사합니다.

− | [កាមសា][ | + | [កាមសា][ហាមនីដា] |
감사 = ការពេញចិត្ត, ភាពត្រេកអរ, ការដឹងគុណ
| 감사 = ការពេញចិត្ត, ភាពត្រេកអរ, ការដឹងគុណ

Revision as of 09:42, 20 August 2014
안녕하세요 = ជំរាបសួរ/សួស្តី/តើអ្នកសុខសប្បាយទេ?/សាយណ្ហសួស្តី/ទិវាសួស្តី៘
안녕 + 하세요 = 안녕하세요.
[អាន់ណ្យង][ហាសេយ៉ូ]
안녕 = ភាពសុខសប្បាយ, សុខភាព, សន្តិភាព 하세요 = តើអ្នក...ទេ? / មែនទេ?
안녕하세요 ជាពាក្យសម្រាប់ស្វាគមន៍នរណាម្នាក់ក្នុងភាសាកូរ៉េ ដែលត្រូវបានប្រើញឹកញាប់ជាងគេ ហើយ 안녕하세요 ជាទម្រង់ 존댓말 ដែលជាភាសាផ្លូវការ រឺភាសាសមរម្យ។ នៅពេលដែលនរណាម្នាក់ស្វាគមន៍អ្នកដោយពាក្យ 안녕하세요 អ្នកអាចស្វាគមន៍ទៅគេវិញបានដោយពាក្យ 안녕하세요 នេះដែរ។
ការសន្ទនាគំរូ៖
ក៖ 안녕하세요. [អាន់ណ្យងហាសេយ៉ូ] = ជំរាបសួរ។
ខ៖ 안녕하세요. [អាន់ណ្យងហាសេយ៉ូ] = ជំរាបសួរ។
감사합니다. = អរគុណ។
감사 + 합니다 = 감사합니다.
[កាមសា][ហាមនីដា]
감사 = ការពេញចិត្ត, ភាពត្រេកអរ, ការដឹងគុណ
합니다 = ខ្ញុំធ្វើ, ខ្ញុំកំពុងធ្វើ
감사합니다 ជាពាក្យសមរម្យសម្រាប់និយាយថា "អរគុណ" ដែលគេប្រើញឹកញាប់ជាងគេ។ 감사 មានន័យថា "ការដឹងគុណ" ហើយ 합니다 មានន័យថា "ខ្ញុំធ្វើ" រឺ "ខ្ញុំកំពុងធ្វើ" ក្នុងភាសា 존댓말 រឺភាសាផ្លូវការ ដូចនេះពាក្យទាំងពីរនេះបានន័យថា "អរគុណ" ។ អ្នកអាចប្រើឃ្លានេះដើម្បីនិយាយថា "អរគុណ" រឺ "សូមអរគុណ" ក្នុងភាសាខ្មែរ។