TTMIK កម្រិតទី 1 មេរៀនទី 4
បន្ទាប់ពីបានស្តាប់មេរៀននេះរួច អ្នកនឹងអាចនិយាយថា "សូមទោស" រឺ "ខ្ញុំសូមទោស" ហើយអ្នកក៏នឹងអាចធ្វើឲនរណាម្នាក់ចាប់អារម្មណ៍នៅពេលដែលអ្នកចង់និយាយអ្វីមួយទៅគេ រឺក៏បញ្ជាទិញអ្វីមួយក្នុងភោជនីយដ្ឋាន។
죄송합니다. [ឆ្វេសុងហាបនីដា]
តើអ្នកចាំបានពីរបៀបនិយាយថា "អរគុណ" ជាភាសាកូរ៉េទេ?
ពាក្យថា "អរគុណ" ស្មើនឹង 감사합니다 [កាមសាហាបនីដា] ។
បើអ្នកក៏ចាំដែរថា 감사합니다 ចេញមកពីពាក្យ 감사 ("ការពេញចិត្ត" រឺ "ភាពត្រេកអរ") បន្ថែមនឹងពាក្យ 합니다 (ខ្ញុំធ្វើ) អញ្ចឹងអ្នកអាចសន្មតថា 죄송합니다 ក៏ចេញមកពីពាក្យ 죄송 បូកនឹងពាក្យ 합니다។
죄송 [ឆ្វេសុង] មានន័យថា "ការសូមអភ័យទោស", "ការសោកស្តាយ" រឺ "ខ្មាស" ហើយ 합니다 [ហាបនីដា] មានន័យថា "ខ្ញុំធ្វើ" ដូច្នេះ 죄송합니다 [ឆ្វេសុងហាបនីដា] មានន័យថា "ខ្ញុំសូមទោស" រឺ "ខ្ញុំសូមអភ័យទោស"។
죄송합니다 មិនមានន័យថា "សូមទោស" រហូតនោះទេ។
ទោះបីជា 죄송합니다 [ឆ្វេសុងហាបនីដា] មានន័យដោយខ្លីថា "សូមទោស" អ្នកមិនអាចប្រើពាក្យនេះ ដើម្បីនិយាយថា "ខ្ញុំសោកស្តាយណាស់ដែលបានលឺដូចនេះ"។ តាមពិតទៅ ជនជាតិកូរ៉េភាគច្រើនយល់ច្រឡំ នៅពេលគេនិយាយពីដំណឹងអាក្រក់ទៅមិត្តរបស់គេដែលនិយាយភាសាអង់គ្លេស ហើយលឺពាក្យថា "ខ្ញុំសូមទោស" រឺ "ខ្ញុំសោកស្តាយណាស់" មកវិញ។ បើអ្នកនិយាយដូចនេះ គេអាចនឹងឆ្លើយថា "ហេតុអ្វិបានជាអ្នកត្រូវសូមទោស?" មកវិញ។ រឿងនេះដោយសារតែ 죄송합니다 មានន័យត្រឹមតែ "ខ្ញុំសូមទោស", "វាជាកំហុសរបស់ខ្ញុំ", "សូមអភ័យទោស" រឺក៏ "ខ្ញុំមិនគួរបានធ្វើអញ្ចឹងទេ" ។ វាមិនមានន័យថា "ខ្ញុំសោកស្តាយណាស់ដែលបានលឺអញ្ចឹង"។
저기요. [ចគីយ៉ូ]
ក្នុងភាសាខ្មែរ អ្នកអាចប្រើឃ្លាថា "សូមទោស" រឺ "សូមអភ័យទោស" ក្នុងស្ថានភាពទាំងអស់នេះ៖
១) នៅពេលអ្នកកំពុងឆ្លងកាត់ហ្វូងមនុស្ស
២) នៅពេលអ្នកត្រូវចេញពីបន្ទប់មួយភ្លែត
៣) នៅពេលអ្នកចង់ឲនរណាម្នាក់ចាប់អារម្មណ៍ហើយនិយាយទៅគេ រឺចង់ឲគេដឹងរឿងអ្វីមួយ
៤) នៅពេលអ្នកចង់ហៅអ្នកបម្រើក្នុងភោជនីយដ្ឋាន រឺហាងកាហ្វេដើម្បីបញ្ជាទិញអ្វីមួយ
저기요 [ចគីយ៉ូ] ជាឃ្លាមួយដែលអាចបកប្រែបានថា "សូមទោស" ប៉ុន្តែវាអាចប្រើបានតែក្នុងស្ថានភាពខាងលើទី៣ និងទី៤ប៉ុណ្ណោះ។
តើអ្នកអាចនិយាយថា "សូមទោស" ដូចម្តេច នៅពេលអ្នកចង់ជ្រៀតចូល?
អ្នកអាចនិយាយបានថា៖
잠시만요. [ចាំស៊ីម៉ាន់យ៉ូ] (ន័យចំ៖ "ចាំមួយភ្លែត")
죄송합니다. [ឆ្វេសុងហាបនីដា] (ន័យចំ៖ "ខ្ញុំសូមទោស")
잠깐만요. [ចាំកាន់ម៉ាន់យ៉ូ] (ន័យចំ៖ "ចាំមួយភ្លែត")
- មែនហើយ 잠시만요 និង 잠깐만요 មានន័យដូចគ្នាទេ។
ទាំងនេះឃ្លាដែលគេប្រើប្រាស់ញឹកញាប់ជាងគេ។ អ្នកមិនចាំបាច់ចងចាំវាឥឡូវទេ ប៉ុន្តែវានៅតែមានប្រយោជន៍ដដែល។