TTMIK កម្រិតទី 1 មេរៀនទី 3
បន្ទាប់ពីបានស្តាប់មេរៀននេះរួច អ្នកនឹងអាចនិយាយថាលាហើយជាភាសាកូរ៉េ។
តើអ្នកចាំពីរបៀបនិយាយថា "សួស្តី" ជាភាសាកូរ៉េទេ?
안녕하세요. [អាន់ណ្យងហាសេយ៉ូ]
បើអ្នកចាំបាន 안녕하세요 អញ្ចឹងល្អហើយ។ ហើយបើអ្នកចាំបានទៀតថា "안녕" ក្នុងពាក្យ 안녕하세요 មានន័យថាសន្តិភាព និងសេចក្តីសុខ អញ្ចឹងកាន់តែល្អទៅទៀត។
안녕 [អាន់ណ្យង] = សុខុមាលភាព, សន្តិភាព, សុខភាព
ហើយក្នុងភាសាកូរ៉េ នៅពេលដែលអ្នកនិយាយថា "លាហើយ" ជាភាសាកូរ៉េបែបផ្លូវការ រឺសមរម្យ (존댓말 [ចុនដេតម៉ាល]) មានប្រយោគពីរប្រភេទ ហើយប្រយោគទាំងពីរនេះមានពាក្យ 안녕 ដូចគ្នា។
មួយប្រើសម្រាប់ពេលដែលអ្នកជាអ្នកចាកចេញ។
ហើយមួយទៀតប្រើសម្រាប់ពេលដែលអ្នកជាអ្នកដែលនៅ។
ប្រសិនបើអ្នកនឹងចាកចេញ ហើយម្នាក់ទៀត (រឺអ្នកដទៃ) នៅ អ្នកអាចនិយាយថា៖
안녕히 계세요. [អាន់ណ្យងហ៊ី គ្យេសេយ៉ូ]
ប្រសិនបើអ្នកនៅ ហើយម្នាក់ទៀត (រឺអ្នកដទៃ) នឹងចាកចេញ អ្នកអាចនិយាយថា៖
안녕히 가세요. [អាន់ណ្យងហ៊ី កាសេយ៉ូ]
ឥឡូវនេះអ្នកមិនចាំបាច់បារម្ភពីន័យរបស់ពាក្យនីមួយៗទេ ហើយគ្រាន់តែចាំឃ្លាទាំងនេះទៅបានហើយ ប៉ុន្តែបើអ្នកពិតជាចង់ដឹងមែន ហើយបើយើងត្រូវគេបង្ខំឲបកប្រែឃ្លាទាំងនេះ វានឹងត្រូវបានបកប្រែដូចខាងក្រោម៖
안녕히 계세요. = នៅដោយសុវត្ថិភាព។
안녕히 가세요. = ទៅដោយសុវត្ថិភាព។
ប៉ុន្តែដូចដែលយើងបានប្រាប់រួចហើយ កុំបារម្ភអំពីន័យរបស់ពាក្យនីមួយរបស់ឃ្លាទាំងនេះនៅពេលឥឡូវអី។
- យោបល់មួយដែលលោកហ្យនអ៊ូចង់ឲអ្នក៖
នៅពេលជនជាតិកូរ៉េនិយាយថា 안녕하세요 [អាន់ណ្យងហាសេយ៉ូ], 안녕히 계세요 [អាន់ណ្យងហ៊ី គ្យេសេយ៉ូ] រឺ 안녕히 가세요 [អាន់ណ្យងហ៊ី កាសេយ៉ូ] គេមិននិយាយពាក្យនីមួយៗឲច្បាស់ទេ។ ដូច្នេះជួនកាល អ្នកអាចលឺត្រឹមតែផ្នែកបញ្ចប់ "세요" ប៉ុណ្ណោះ។
ដូចនេះអ្នកអាចធ្វើឲគេគិតថាអ្នកនិយាយបានល្អដោយគ្រាន់តែនិយាយថា 세요 សម្រាប់គ្រប់ស្ថានភាពទាំងអស់នេះ។