TTMIK កម្រិតទី 1 មេរៀនទី 4

From Korean Wiki Project
Revision as of 09:30, 23 August 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

បន្ទាប់ពីបានស្តាប់មេរៀននេះរួច អ្នកនឹងអាចនិយាយថា "សូមទោស" រឺ "ខ្ញុំសូមទោស" ហើយអ្នកក៏នឹងអាចធ្វើឲនរណាម្នាក់ចាប់អារម្មណ៍នៅពេលដែលអ្នកចង់និយាយអ្វីមួយទៅគេ រឺក៏បញ្ជាទិញអ្វីមួយក្នុងភោជនីយដ្ឋាន។

죄송합니다. [ឆ្វេសុងហាបនីដា]

តើអ្នកចាំបានពីរបៀបនិយាយថា "អរគុណ" ជាភាសាកូរ៉េទេ?

ពាក្យថា "អរគុណ" ស្មើនឹង 감사합니다 [កាមសាហាបនីដា]

បើអ្នកក៏ចាំដែរថា 감사합니다 ចេញមកពីពាក្យ 감사 ("ការពេញចិត្ត" រឺ "ភាពត្រេកអរ") បន្ថែមនឹងពាក្យ 합니다 (ខ្ញុំធ្វើ) អញ្ចឹងអ្នកអាចសន្មតថា 죄송합니다 ក៏ចេញមកពីពាក្យ 죄송 បូកនឹងពាក្យ 합니다

죄송 [ឆ្វេសុង] មានន័យថា "ការសូមអភ័យទោស", "ការសោកស្តាយ" រឺ "ខ្មាស" ហើយ 합니다 [ហាបនីដា] មានន័យថា "ខ្ញុំធ្វើ" ដូច្នេះ 죄송합니다 [ឆ្វេសុងហាបនីដា] មានន័យថា "ខ្ញុំសូមទោស" រឺ "ខ្ញុំសូមអភ័យទោស"។

죄송합니다 មិនមានន័យថា "សូមទោស" រហូតនោះទេ។

ទោះបីជា 죄송합니다 [ឆ្វេសុងហាបនីដា] មានន័យដោយខ្លីថា "សូមទោស" អ្នកមិនអាចប្រើពាក្យនេះ ដើម្បីនិយាយថា "ខ្ញុំសោកស្តាយណាស់ដែលបានលឺដូចនេះ"។ តាមពិតទៅ ជនជាតិកូរ៉េភាគច្រើនយល់ច្រឡំ នៅពេលគេនិយាយពីដំណឹងអាក្រក់ទៅមិត្តរបស់គេដែលនិយាយភាសាអង់គ្លេស ហើយលឺពាក្យថា "ខ្ញុំសូមទោស" រឺ "ខ្ញុំសោកស្តាយណាស់" មកវិញ។ បើអ្នកនិយាយដូចនេះ គេអាចនឹងឆ្លើយថា "ហេតុអ្វិបានជាអ្នកត្រូវសូមទោស?" មកវិញ។ រឿងនេះដោយសារតែ 죄송합니다 មានន័យត្រឹមតែ "ខ្ញុំសូមទោស", "វាជាកំហុសរបស់ខ្ញុំ", "សូមអភ័យទោស" រឺក៏ "ខ្ញុំមិនគួរបានធ្វើអញ្ចឹងទេ" ។ វាមិនមានន័យថា "ខ្ញុំសោកស្តាយណាស់ដែលបានលឺអញ្ចឹង"។

저기요. [ចគីយ៉ូ]

ក្នុងភាសាខ្មែរ អ្នកអាចប្រើឃ្លាថា "សូមទោស" រឺ "សូមអភ័យទោស" ក្នុងស្ថានភាពទាំងអស់នេះ៖

១) នៅពេលអ្នកកំពុងឆ្លងកាត់ហ្វូងមនុស្ស

២) នៅពេលអ្នកត្រូវចេញពីបន្ទប់មួយភ្លែត

៣) នៅពេលអ្នកចង់ឲនរណាម្នាក់ចាប់អារម្មណ៍ហើយនិយាយទៅគេ រឺចង់ឲគេដឹងរឿងអ្វីមួយ

៤) នៅពេលអ្នកចង់ហៅអ្នកបម្រើក្នុងភោជនីយដ្ឋាន រឺហាងកាហ្វេដើម្បីបញ្ជាទិញអ្វីមួយ

저기요 [ចគីយ៉ូ] ជាឃ្លាមួយដែលអាចបកប្រែបានថា "សូមទោស" ប៉ុន្តែវាអាចប្រើបានតែក្នុងស្ថានភាពខាងលើទី៣ និងទី៤ប៉ុណ្ណោះ។

តើអ្នកអាចនិយាយថា "សូមទោស" ដូចម្តេច នៅពេលអ្នកចង់ជ្រៀតចូល?

អ្នកអាចនិយាយបានថា៖

잠시만요. [ចាំស៊ីម៉ាន់យ៉ូ] (ន័យចំ៖ "ចាំមួយភ្លែត")

죄송합니다. [ឆ្វេសុងហាបនីដា] (ន័យចំ៖ "ខ្ញុំសូមទោស")

잠깐만요. [ចាំកាន់ម៉ាន់យ៉ូ] (ន័យចំ៖ "ចាំមួយភ្លែត")

  • មែនហើយ 잠시만요 និង 잠깐만요 មានន័យដូចគ្នាទេ។

ទាំងនេះឃ្លាដែលគេប្រើប្រាស់ញឹកញាប់ជាងគេ។ អ្នកមិនចាំបាច់ចងចាំវាឥឡូវទេ ប៉ុន្តែវានៅតែមានប្រយោជន៍ដដែល។