TTMIK កម្រិតទី 1 មេរៀនទី 14

From Korean Wiki Project
Revision as of 10:05, 2 September 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ក្នុងមេរៀនមុនរបស់យើង យើងបានរៀនអំពីរបៀបនិយាយថា "ខ្ញុំចង់" ជាភាសាកូរ៉េ។ ឥឡូវ ក្នុងមេរៀននេះ យើងនឹងសាកល្បងប្រើទម្រង់ "ខ្ញុំចង់" នេះក្នុងស្ថានភាពមួយចំនួន តាមរយៈការសន្ទនាគម្រូបន្ថែមទៀត។

មុនដំបូង យើងនឹងរៀនកិរិយាស័ព្ទចំនួន កុំបារម្ភអី ប្រសិនបើវាជាពាក្យថ្មីសម្រាប់អ្នក។ នៅពេលនេះ វាប្រសើរជាងដែលអ្នកចេះរបៀបប្រើ ជាជាងចាំវាទាំងអស់។

하다 [ហាដា] = ធ្វើ
보다 [បូដា] = មើល, ឃើញ
먹다 [ម៉កដា] = ញ៉ាំ
사다 [សាដា] = ទិញ
마시다 [ម៉ាស៊ីដា] = ផឹក

តើអ្នកចាំបានរបៀបផ្លាស់ប្តូរកិរិយាស័ព្ទទៅជាទម្រង់ "ខ្ញុំចង់ + កិរិយាស័ព្ទ" ទេ?

+ + -고 싶어요

ត្រូវហើយ 다 [ដា] ត្រូវបានបំបាត់ ហើយអ្នកបន្ថែម 고 싶어요 [កូ ស៊ី-ផ-យ៉ូ] ពីក្រោយកិរិយាស័ព្ទ។

하다 ---> 하고 싶어요 [ហាកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ធ្វើ...
보다 ---> 보고 싶어요 [បូកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ឃើញ...
먹다 ---> 먹고 싶어요 [ម៉ក-កូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ញ៉ាំ...
사다 ---> 사고 싶어요 [សាកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ទិញ...
마시다 ---> 마시고 싶어요 [ម៉ាស៊ី-កូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ផឹក...

តើអ្នកចាំបានរបៀបនិយាយថា "អ្វី" ជាភាសាកូរ៉េទេ?

[ម៉] = អ្វី

ការសន្ទនាគម្រូ៖

  • អ្នកត្រូវចាំថា ក្នុងភាសាកូរ៉េ កម្មបទនៅខាងមុខកិរិយាស័ព្ទ។

ក៖ 뭐 하고 싶어요? [ម៉ ហាកូ ស៊ី-ផ-យ៉ូ] = តើអ្នកចង់ធ្វើអ្វី?
ខ៖ 텔레비전 보고 싶어요. [ថេឡេប៊ីចន បូកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់មើលទូរទស្សន៍។
ក៖ 텔레비전 보고 싶어요? [ថេឡេប៊ីចន បូកូ ស៊ី-ផ-យ៉ូ?] = អ្នកចង់មើលទូរទស្សន៍មែនទេ?
ខ៖ 네. [នេ] = បាទ/ចា៎។
ក៖ 뭐 보고 싶어요? [ម៉ បូកូ ស៊ី-ផ-យ៉ូ?] = តើអ្នកចង់មើលអ្វី?
ខ៖ 뉴스 보고 싶어요. [ន្យូស៊ឺ បូកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់មើលព័ត៌មាន។

ក៖ 이거 사고 싶어요. [អ៊ី-ក សាកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ទិញអាមួយនេះ។
ខ៖ 이거요? [អ៊ី-ក-យ៉ូ?] = មួយនេះមែនទេ?
ក៖ 네. 이거 먹고 싶어요. [នេ អ៊ី-ក ម៉ក-កូ ស៊ី-ផ-យ៉ូ] = បាទ/ចា៎, ខ្ញុំចង់ញ៉ាំមួយនេះ។
ខ៖ 이거 뭐예요? [អ៊ី-ក ម៉យេយ៉ូ?] = តើនេះជាអ្វី?
ក៖ 이거 김밥이에요. [អ៊ី-ក គីមបាប៊ីអេយ៉ូ] = នេះជាគីមបាប់។

កិរិយាស័ព្ទមានប្រយោជន៍មួយចំនួន៖
읽다 [អ៊ីលដា] = អាន / 읽고 싶어요 [អ៊ីលកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់អាន...
자다 [ចាដា] = ដេក / 자고 싶어요 [ចាកូ ស៊ី-ផ-យ៉ូ] = ចាកូ ស៊ី-ផ-យ៉ូ។
놀다 [ណុលដា] = លេង / 놀고 싶어요 [ណុលកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់លេង។
쉬다 [ស៊ី្វដា] = សម្រាក / 쉬고 싶어요 [ស៊ី្វកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់សម្រាក។
일하다 [អ៊ីលហាដា] = ធ្វើការ / 일하고 싶어요 [អ៊ីលហាកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ធ្វើការ។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com