TTMIK កម្រិតទី 1 មេរៀនទី 23

From Korean Wiki Project
Revision as of 07:52, 14 September 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

누구 [នូគូ] = អ្នកណា

តើអ្នកចាំបានពាក្យសម្គាល់ប្រធានប្រយោគ និងពាក្យសម្គាល់ប្រធានបទ?

ពាក្យសម្គាល់ប្រធានប្រយោគ៖ 이 [អ៊ី] / 가 [កា]
ពាក្យសម្គាល់ប្រធានបទ៖ 은 [អ៊ឺន] / 는 [នឺន]

ពាក្យសម្គាល់ប្រធានបទបញ្ជាក់ឲច្បាស់ពីប្រធានរបស់ប្រយោគ និងបង្ហាញថាអ្នកណាធ្វើអ្វីមួយ រឺអ្វីដែលត្រូវបានរៀបរាប់ ហើយពាក្យសម្គាល់ប្រធានបទបញ្ជាក់ឲច្បាស់ពីប្រធានបទរបស់ប្រយោគអ្នក និងបង្ហាញថាអ្វី រឺនរណាដែលអ្នកកំពុងនិយាយពី។

ពេលអ្នកចង់សួរសំណួរងាយមួយដូចជា "តើអ្នកណាធ្វើវា?" "តើអ្នកណាបានជួយនាង?" រឺ "អ្នកណាធ្វើ?" អ្នកសង្កត់ន័យលើប្រធានប្រយោគ ដែលជាពាក្យថា "នរណា" ក្នុងនេះ ដូច្នេះអ្នកត្រូវប្រើពាក្យសម្គាល់ប្រធានបទ 이 [អ៊ី] រឺ 가 [កា]។

누구 បញ្ចប់ដោយស្រៈ ដូច្នេះវាត្រូវបន្តដោយ 가 ប៉ុន្តែ "누구 បូក 가" ប្តូរទៅជា "누가" មិនមែន 누구가 ទេ។

누구 [នូគូ] = អ្នកណា
누구 [នូគូ] + 가 [កា] = 누구가 --> 누가 [នូកា]

ត្រូវចាំថាវាសម្រាប់តែពេលអ្នកចង់សង្កត់ន័យថា "អ្នកណា" ជាប្រធានរបស់សកម្មភាពរឺសភាពអ្វីមួយប៉ុណ្ណោះ។

សូមប្រៀបធៀបឧទាហរណ៍ទាំងនេះ៖

១. ពេលអ្នកចង់សួរថា "អ្នកណាគេ?" ជាភាសាកូរ៉េ អ្នកត្រូវនិយាយត្រង់ថា "ជាអ្នកណា?" ដូច្នេះវាក្លាយជា៖

누구 (នរណា) + 예요 (ជា) = 누구예요? [នូគូយ៉េយ៉ូ?]

២. ពេលអ្នកចង់សួរថា "(ក្នុងចំណោមអ្នកទាំងនេះ) មួយណាជាចេន?" អ្នកអាចសួរថា៖

누구 (អ្នកណា) + 가 (ពាក្យសម្គាល់ប្រធានប្រយោគ) + 제인 (ចេន) + 이에요? (ជា?)
=누가 제인이에요? [នូកា ចេអ៊ីនីអេយ៉ូ?]

៣. ហើយពេលអ្នកចង់សួរថា "អ្នកណាបានធ្វើវា?"៖

누구 (អ្នកណា) + 가 (ពាក្យសម្គាល់ប្រធានប្រយោគ) + 했어요? (បានធ្វើ?)
= 누가 했어요? [នូកា ហ៊ែ-ស-យ៉ូ?]

ប្រយោគគម្រូបន្ថែមទៀត៖

១. 누가 전화했어요? [នូកា ចនហ្វាហ៊ែ-ស-យ៉ូ?] អ្នកណាបានទូរស័ព្ទមក?
២. 이거 누구예요? [អ៊ី-ក នូគូយេយ៉ូ?] តើនេះជានរណា?
៣. 어제 누가 왔어요? [អចេ នូកា វ៉ា-ស-យ៉ូ?] តើនរណាបានមកម្សិលមិញ?
៤. 그거 누가 만들었어요? [គឺ-ក នូកា ម៉ាន់ឌឺរ៉-ស-យ៉ូ?] តើនរណាបានបង្កើតវាឡើង?
៥. 누가 샀어요? [នូកា សា-ស-យ៉ូ?] តើនរណាបានទិញវាមក?



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com