TTMIK កម្រិតទី 2 មេរៀនទី 21

From Korean Wiki Project
Revision as of 09:45, 14 October 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ក្រោយពីរៀនមេរៀននេះរួច អ្នកអាចប្រៀបធៀបវត្ថុរឺមនុស្សពីរនាក់ ហើយនិយាយថាអ្វីមួយល្អជាងអ្វីមួយទៀត រឺ នរណាខ្ពស់ជាងនរណាម្នាក់ទៀតជាភាសាកូរ៉េ។

ក្នុងភាសាកូរ៉េ ពាក្យថា "ជាង" គឺ 더 [ដ]។ វាត្រូវបានដាក់ពីមុខពាក្យសម្គាល់លក្ខណៈ (កិរិយា/គុណនាម/គុណកិរិយា)។

ឧទាហរណ៍៖
빠르다 = (កិ.) លឿន
빠르다 = លឿងជាង

비싸다 = (កិ.) ថ្លៃ
비싸다 = ថ្លៃជាង

예뻐요. = វាស្អាត។ / អ្នកស្អាត។ / នាងស្អាត។
예뻐요. = វាស្អាតជាង។ / អ្នកស្អាតជាង។ / នាងស្អាតជាង។

ក្នុងភាសាខ្មែរ អ្នកប្រើតែពាក្យ "ជាង" ទេដើម្បីប្រៀបធៀបវត្ថុ រឺមនុស្ស ប៉ុន្តែក្នុងភាសាកូរ៉េ អ្នកត្រូវប្រើពាក្យ 더 [ដ] ពីមុខពាក្យសម្គាល់លក្ខណៈ និង -보다 [បូដា] ពីក្រោយវត្ថុ រឺមនុស្សដែលអ្នកប្រៀបធៀបជាមួយ ហើយលំដាប់ពាក្យក្នុងប្រយោគក៏ខុសគ្នាដែរ។ ឧទាហរណ៍៖

ខ្មែរ៖ ផ្លែឪឡឹកធំជាងផ្លែប៉ោម។
កូរ៉េ៖ 수박은 사과보다 더 커요. [ស៊ូបាគឺន សាក្វាបូដា ដ ខយ៉ូ]

  • ក្នុងប្រយោគកូរ៉េខាងលើ ពាក្យ -보다 [បូដា] (ដែលមានន័យ "ជាង") នៅពីក្រោយ 사과 [សាក្វា] ដែលមានន័យថា "ផ្លែប៉ោម" ។

សំណង់ប្រយោគ៖
កិរិយា/គុណនាម/គុណកិរិយា + ជាង ក = ក보다 더 + កិរិយា/គុណនាម/គុណកិរិយា

ឧទាហរណ៍៖
១.
(កិ.) ធំ = 크다 [ឃឺដា]
ធំជាង = 더 크다 [ដ ឃឺដា]
វាធំជាង។ = 더 커요. [ដ ខយ៉ូ]
វាធំជាងអាមួយនេះ។ = 이거보다 더 커요. [អ៊ី-ក-បូដា ដ ខយ៉ូ]

២.
មានចិត្តល្អ = 착하다 [ឆាខាដា]
មានចិត្តល្អជាង = 더 착하다 [ដ ឆាខាដា]
현우 ចិត្តល្អជាង។ = 현우 씨는 더 착해요.
현우 ចិត្តល្អជាង 경은។ 현우 씨는 경은 씨보다 더 착해요.

  • 더 [ដ] មិនចាំបាច់រហូតទេក្នុងប្រយោគកូរ៉េ។

ប្រយោគគម្រូ៖
១. 오늘은 어제보다 더워요. [អូនឺរឺន អចេប៊ូ-ថ ដវ៉យ៉ូ]
= ថ្ងៃនេះក្តៅជាងម្សិលមិញ។

២. 영어는 한국어보다 어려워요. [យ៉ងអនឺន ហាន់គូ-ក-បូដា អរ៉្យវ៉យ៉ូ]
= ភាសាអង់គ្លេសពិបាកជាងភាសាកូរ៉េ។

៣. 어제보다 일찍 갈 거예요. [អចេបូដា អ៊ីលជីក កាល់ កយ៉េយ៉ូ]
= ខ្ញុំនឹងឆាប់ទៅជាងម្សិលមិញ។

៤. 현정 씨는 저보다 더 잘 해요. [ហ្យនចង ស៊ីនឺន ចបូដា ដ ចាល់ ហ៊ែយ៉ូ]
= ហ្យនចងពូកែជាងខ្ញុំ។

៥. 저는 책을 읽는 것보다 사는 것을 더 좋아해요. [ចនឺន ឈែគឺល អ៊ីលនឺន កតបូដា សានឺន កស៊ឺល ដ ចូអាហ៊ែយ៉ូ]
= ខ្ញុំចូលចិត្តទិញសៀវភៅជាងអានសៀវភៅ។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com