TTMIK កម្រិតទី 2 មេរៀនទី 24

From Korean Wiki Project
Revision as of 10:55, 26 October 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ក្នុងមេរៀននេះ យើងនឹងសិក្សាពីពាក្យពីរថ្មីដែលមានន័យផ្ទុយគ្នា។

១. 아직 [អាជីក] មានន័យថា "នៅតែ", "ដដែល" រឺ "មិនទាន់"

ពាក្យនេះអាចប្រើបានជាមួយប្រយោគស្របក៏បាន និងប្រយោគបដិសេធក៏បាន។

아직 10시예요.
[អាជីក យ៉លស៊ីយេយ៉ូ]
= វានៅតែម៉ោង១០ដដែល។

아직 안 했어요.
[អាជីក អាន់ ហ៊ែ-ស-យ៉ូ]
= ខ្ញុំមិនទាន់បានធ្វើវាទេ។

아직 아침이에요.
[អាជីក អាឈីមីអេយ៉ូ]
= វានៅតែពេលព្រឹកដដែល។

아직 몰라요.
[អាជីក ម៉ូឡាយ៉ូ]
= ខ្ញុំមិនទាន់ដឹងទេ។

ដើម្បីបញ្ជាក់ន័យថា "នៅតែ(មិនទាន់)កើតមាន" អ្នកអាចបន្ថែម-도 ពីក្រោយ 아직 ។

아직 몰라요?
[អាជីក ម៉ូឡាយ៉ូ?]
= អ្នកមិនទាន់ដឹងទេមែនទេ?

아직도 몰라요?
[អាជីកដូ ម៉ូឡាយ៉ូ?]
= អ្នកនៅតែមិនទាន់ដឹងទៀត? ហេតុអ្វីបានជាអ្នកនៅតែមិនដឹងទៀត?

아직 안 왔어요?
[អាជីក អាន់ វ៉ា-ស-យ៉ូ?]
= គាត់មិនទាន់មកទេមែនទេ?

네, 아직도 안 왔어요.
[នេ, អាជីកដូ អាន់ វ៉ា-ស-យ៉ូ]
= ទេ, គាត់នៅតែមិនទាន់មកដល់ទេ។

២. 벌써 [បល-ស] មានន័យថា "រួចហើយ"

ជាធម្មតាវានៅពីមុខប្រយោគ ប៉ុន្តែវាក៏អាចនៅកន្លែងផ្សេងបានដែរ។

ម៉ោងបីហើយ។
= 벌써 세 시예요.

ម៉ោងបីហើយ!
= 세 시예요, 벌써!

ប្រយោគទាំងពីរខាងលើនេះត្រូវដូចគ្នា។

ប្រយោគគម្រូបន្ថែមទៀត៖

벌써 왔어요!
[បល-ស វ៉ា-ស-យ៉ូ!]
= ហ៎, អ្នកមកដល់នេះហើយ!

벌써 끝났어요?
[បល-ស គឺតណា-ស-យ៉ូ?]
= តើវាចប់រួចហើយមែនទេ?

이미 និង 벌써

ពាក្យមួយទៀតដែលមានន័យថា "រួចហើយ" ហើយអ្នកនឹងជួបប្រទះពេលអាន រឺស្តាប់ភាសាកូរ៉េ គឺ 이미 [អ៊ីមី] ។

이미 មានន័យថា "រួចហើយ" ដែរ ដូច្នេះ 이미 និង 벌써 មើលទៅមានន័យដូចគ្នាទេ ប៉ុន្តែតាមពិត ជនជាតិកូរ៉េច្រើនចែកន័យរបស់ពាក្យទាំងពីរនេះដាច់ពីគ្នា។

ភាពខុសគ្នារវាង 이미 និង 벌써 គឺត្រង់ថាអ្នកដឹងពីការពិតនោះរួចហើយរឺអត់។ អ្នកប្រើ 이미 ពេលអ្នក និង/រឺអ្នកនិយាយដឹងអំពីអ្វីមួយហើយ ហើយនិយាយពីវា។ អ្នកប្រើ 벌써 ពេលអ្នកទើបតែដឹងពីវាមុននឹងនិយាយ។ មនុស្សភាគច្រើនមិនប្រើច្បាប់នេះរហូតទេ ប៉ុន្តែវាជាគំនិតសាមញ្ញ។

ឧទាហរណ៍៖
그 사람은 이미 학교를 졸업했어요.
[គឺ សារ៉ាមឺន អ៊ីមី ហាក់ក្យូរឺល ចូរ៉ភែ-ស-យ៉ូ]
= គាត់បានបញ្ចប់ការសិក្សាពីសាលាហើយ។

- អ្នក (ហើយប្រហែលជាមួយនឹងម្នាក់ទៀតដែរ) បានដឹងពីការពិតនេះរួចហើយមុននឹងនិយាយ។

그 사람은 벌써 학교를 졸업했어요!
[គឺ សារ៉ាមឺន បល-ស ហាក់ក្យូរឺល ចូរ៉ភែ-ស-យ៉ូ]
= គាត់បានបញ្ចប់ការសិក្សាពីសាលាហើយ។

- អ្នកប្រហែលជាបានដឹងពីការពិតនេះថ្មីៗ រឺអ្នកបានដឹងរួចហើយប៉ុន្តែម្នាក់ទៀតប្រហែលមិនទាន់បានដឹងវា មុននឹងអ្នកនិយាយ។