TTMIK កម្រិតទី 1 មេរៀនទី 11

From Korean Wiki Project
Jump to: navigation, search

ក្នុងមេរៀននេះយើងនឹងសិក្សាអំពីរបៀបនិយាយថា "តើអ្នកមាន...ទេ?" រឺ "តើមាន...ដែររឺទេ?" និងរបៀបនិយាយថា "សូមឲខ្ញុំនូវ..." រឺ "ខ្ញុំចង់បាន..."

តើអ្នកចាំបានរបៀបនិយាយថា "ខ្ញុំមាន...", "អ្នកមាន..." រឺ "មាន..." ដែររឺទេ?

있어요. [អ៊ី-ស-យ៉ូ] "ខ្ញុំមាន...", "អ្នកមាន...", "មាន..."

없어요. [អុប-ស-យ៉ូ] "ខ្ញុំគ្មាន...ទេ", "អ្នកគ្មាន...ទេ", "គ្មាន...ទេ"

ឧទាហរណ៍៖

사과 [សាក្វា] = ផ្លែប៉ោម
사과 있어요. [សាក្វា អ៊ី-ស-យ៉ូ] = ខ្ញុំមានផ្លែប៉ោមមួយ។ មានផ្លែប៉ោម។ គេមានផ្លែប៉ោម។
사과 없어요. [សាក្វា អុប-ស-យ៉ូ] = ខ្ញុំគ្មានផ្លែប៉ោមទេ។ គ្មានផ្លែប៉ោមទេ។

오렌지 [អូរិនជី] = ផ្លែក្រូច
오렌지 있어요. [អូរិនជី អ៊ី-ស-យ៉ូ] = ខ្ញុំមានផ្លែក្រូច។ មានផ្លែក្រូចមួយ។
오렌지 없어요. [អូរិនជី អុប-ស-យ៉ូ] = ខ្ញុំគ្មានផ្លែក្រូចទេ។ គ្មានផ្លែក្រូចទេ។

ឥឡូវនេះ បើអ្នកចង់សួរថានរណាម្នាក់មានអ្វីមួយរឺអត់ រឺក៏អ្វីមួយមានរឺអត់ អ្នកអាចបង្កើតសំនួរបានដោយគ្រាន់តែលើកសម្លេងនៅខាងចុងប្រយោគ។

있어요? [អ៊ី-ស-យ៉ូ] "តើអ្នកមាន...ទេ?", "តើមាន...ដែររឺទេ?"

없어요. [អុប-ស-យ៉ូ] "អ្នកគ្មាន...មែនទេ?", "គ្មាន...ទេមែនទេ?"

ឧទាហរណ៍៖

사과 있어요. [សាក្វា អ៊ី-ស-យ៉ូ] = ខ្ញុំមានផ្លែប៉ោមមួយ។ មានផ្លែប៉ោមខ្លះៗ។
사과 있어요? [សាក្វា អ៊ី-ស-យ៉ូ] = តើអ្នកមានផ្លែប៉ោមទេ?
사과 없어요? [សាក្វា អុប-ស-យ៉ូ] = អ្នកគ្មានផ្លែប៉ោមទេមែនទេ?

យើងនឹងប្រើនាមផ្សេងៗទៀតសម្រាប់ឧទាហរណ៍បន្ថែម។

시간 [ស៊ីកាន់] = ពេលវេលា

시간 있어요? [ស៊ីកាន់ អ៊ី-ស-យ៉ូ] = តើអ្នកមានពេលទេ?
시간 없어요? [ស៊ីកាន់ អុប-ស-យ៉ូ] = អ្នកគ្មានពេលទេ?

커피 [ខភី] = កាហ្វេ

커피 있어요? [ខភី អ៊ី-ស-យ៉ូ] = តើអ្នកមានកាហ្វេទេ?
커피 없어요? [ខភី អុប-ស-យ៉ូ] = អ្នកគ្មានកាហ្វេទេមែនទេ?

ឥឡូវនេះ បន្ទាប់ពីពីបានដឹងថានរណាម្នាក់មានអ្វីមួយរឺអត់ អ្នកក៏អាចសុំយកខ្លះ ដោយនិយាយថា "សូមឲខ្ញុំនូវ..." រឺ "ខ្ញុំសុំ...ខ្លះបានទេ?"

주세요 [ជូសេយ៉ូ] = ខ្ញុំសុំ... , សូមឲខ្ញុំនូវ...

주세요 [ជូសេយ៉ូ] ចេញមកពីកិរិយាស័ព្ទ 주다 [ជូដា] ដែលមានន័យថា "ឲ" ដូច្នេះន័យចំរបស់ 주세요 គឺត្រឹមតែ "សូមឲ..." ក្នុងទម្រង់ភាសាផ្លូវការរឺសមរម្យ ដោយមិនគិតពីទៅអ្នកណា រឺដោយអ្នកណា។

ឧទាហរណ៍៖

ក៖ 사과 있어요? [សាក្វា អ៊ី-ស-យ៉ូ?] = តើអ្នកមានផ្លែប៉ោមដែររឺទេ?
ខ៖ 네, 사과 있어요. [នេ, សាក្វា អ៊ី-ស-យ៉ូ] = បាទ/ចា៎, យើងមានផ្លែប៉ោម។
ក៖ 사과 주세요. [សាក្វា ជូសេយ៉ូ] = សូមឲផ្លែប៉ោម(មួយ/ខ្លះ)មកខ្ញុំ។

  • សូមចំណាំថាគ្មានភាពខុសគ្នាច្បាស់លាស់រវាងនាមឯកវចនៈ និងពហុវចនៈក្នុងភាសាកូរ៉េទេ។

ក៖ 커피 있어요? [ខភី អ៊ី-ស-យ៉ូ?] = តើអ្នកមានកាហ្វេទេ?
ខ៖ 아니요. 커피 없어요. [អានីយ៉ូ ខភី អុប-ស-យ៉ូ] = ទេ យើងគ្មានកាហ្វេទេ។
ក៖ 우유 있어요? [អ៊ូយូ អ៊ី-ស-យ៉ូ?] = តើអ្នកមានទឹកដោះគោទេ?
ខ៖ 네. 우유 있어요. [នេ អ៊ូយូ អ៊ី-ស-យ៉ូ] = បាទ/ចា៎ យើងមានទឹកដោះគោ។
ក៖ 우유 주세요. [អ៊ូយូ ជូសេយ៉ូ] = សូមឲទឹកដោះគោខ្ញុំខ្លះមក។

주세요 [ជូសេយ៉ូ] អាចប្រើបានក្នុងស្ថានភាពជាច្រើន ដូចជាពេលអ្នកសុំឲនរណាម្នាក់ហុចអ្វីមួយមកអ្នក ពេលអ្នកបញ្ជាទិញអ្វីមួយក្នុងភោជនីយដ្ឋាន ពេលដែលអ្នកសួររកអ្វីមួយក្នុងហាង រឺបើភ្ជាប់ជាមួយកិរិយាស័ព្ទ (យើងនឹងរៀននៅពេលក្រោយ) សុំឲនរណាម្នាក់ធ្វើអ្វីមួយសម្រាប់អ្នក។

ឧទាហរណ៍បន្ថែម៖

아이스크림 주세요. [អាអីស៊ីឃឺរីម ជូសេយ៉ូ] = សូមឲការ៉េមមកខ្ញុំ។
햄버거 주세요 [ហ៊ែម-ប-ក ជូសេយ៉ូ] = សូមឲហាំបឺហ្គឺរមកខ្ញុំមក។
김치 주세요. [គីមឈឺ ជូសេយ៉ូ] = សូមឲគីមឈឺមកខ្ញុំខ្លះមក។
불고기 주세요. [ប៊ុលកូគី ជូសេយ៉ូ] = សូមឲប៊ុលកូគីមកខ្ញុំខ្លះមក។
밥 주세요. [បាប់ ជូសេយ៉ូ] = ខ្ញុំសុំបាយខ្លះមក។ សូមឲអាហារមកខ្ញុំផង។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com