TTMIK កម្រិតទី 1 មេរៀនទី 21

From Korean Wiki Project
Jump to: navigation, search

ក្នុងមេរៀននេះ យើងនឹងសិក្សាពីរបៀបបង្កើតប្រយោគបដិសេធ ជាភាសាកូរ៉េ។ មានវិធីធំៗ២យ៉ាងសម្រាប់ធ្វើដូចនេះ។

របៀបបង្កើតប្រយោគបដិសេធជាភាសាកូរ៉េ

១. បន្ថែម [អាន់] ពីមុខកិរិយាស័ព្ទ
២. ប្រើកន្ថុយកិរិយាស័ព្ទបដិសេធ 지 않다[ជី អាន់-ថា]

វិធីទី១ងាយស្រួលជាង និងត្រូវបានប្រើប្រចាំថ្ងៃច្រើនជាង ហើយវិធីទី២ជាទម្រង់ផ្លូវការល្មម ប៉ុន្តែមិនសម្រាប់តែស្ថានភាពផ្លូវការប៉ុណ្ណោះទេ។

វិធីទី១ ដោយបន្ថែម 안 [អាន់] ពីមុខកិរិយាស័ព្ទ ងាយស្រួលជាងវិធីទីពីរ ព្រោះអ្នកមិនចាំបាច់បារម្ភពីកាលរបស់ប្រយោគអ្នកទេ។ ពាក្យ 안 [អាន់] មិនផ្លាស់ប្តូរកាលទេ។

ឧទាហរណ៍

가다 [កាដា] = ទៅ

집에 가요. [ជីបេ កាយ៉ូ] = ខ្ញុំកំពុងទៅផ្ទះ។ / ខ្ញុំទៅផ្ទះ។
집에 가요. [ជីបេ អាន់ កាយ៉ូ] = ខ្ញុំមិនទៅផ្ទះទេ
집에 가요? [ជីបេ អាន់ កាយ៉ូ?] = អ្នកមិនទៅផ្ទះទេមែនទេ?

버리다 [បរីដា] = បោះចោល

그거 버렸어요. [គឺ-ក បរ៉្យ-ស-យ៉ូ] = ខ្ញុំបានបោះវាចោល។
그거 안 버렸어요. [គឺ-ក អាន់ បរ្យ៉-ស-យ៉ូ] = ខ្ញុំមិនបានបោះវាចោលទេ។
그거 아직 안 버렸어요. [គឺ-ក អាជីក អាន់ បរ្យ៉-ស-យ៉ូ] = ខ្ញុំមិនទាន់បានបោះវាចោលទេ។

ឧទាហរណ៍ដោយប្រើប្រាស់វិធីទី២ (បន្ថែម 지 않다 [ជី អាន់ថា])

지 않다 [ជី អាន់ថា] ជាទម្រង់សាមញ្ញ ហើយអ្នកត្រូវបម្លែងវាអាស្រ័យនឹងកាលផងដែរ។

បច្ចុប្បន្នកាល៖ 지 않아요[ជី អាណាយ៉ូ]
អតីតកាល៖ 지 않았어요[ជី អាណា-ស-យ៉ូ]

  • អ្នកអាចប្រើក្បួនបម្លែងកិរិយាស័ព្ទដូចទៅនឹងកិរិយាស័ព្ទផ្សេងទៀតដែរ។

가다 [កាដា] = ទៅ
가지 않다 [កាជី អាន់ថា] = មិនទៅ
가지 않아요. [កាជី អាណាយ៉ូ] = ខ្ញុំមិនទៅទេ។
가지 않았어요. [កាជី អាណា-ស-យ៉ូ] = ខ្ញុំមិនបានទៅទេ។

버리다 [បរីដា] = បោះចោល
버리지 않다 [បរីជី អាន់ថា] = មិនបោះចោល
버리지 않아요. [បរីជី អាណាយ៉ូ] = ខ្ញុំមិនបោះវាចោលទេ។
버리지 않았어요. [បរីជី អាណា-ស-យ៉ូ] = ខ្ញុំមិនបានបោះវាចោលទេ។

ការសន្ទនាគម្រូខ្លីមួយចំនួន៖

១.
ក៖ 아파요? [អាផាយ៉ូ?] = តើវាឈឺទេ?
ខ៖ 안 아파요. [អាន់ អាផាយ៉ូ] = វាមិនឈឺទេ។
ក៖ 안 아파요? 진짜 안 아파요. [អាន់ អាផាយ៉ូ? ជីនចាក់ អាន់ អាផាយ៉ូ?] = វាមិនឈឺទេ? វាពិតជាមិនឈឺមែនទេ?
ខ៖ 안 아파요. [អាន់ អាផាយ៉ូ] = វាមិនឈឺទេ។

២.
ក៖ 안 먹어요? [អាន់ ម៉-ក-យ៉ូ?] = អ្នកមិនញ៉ាំទេ?
ខ៖ 안 먹어요! [អាន់ ម៉-ក-យ៉ូ!] = ខ្ញុំមិនញ៉ាំទេ!
ក៖ 정말 안 먹어요? 맛있어요! [ចងម៉ាល់ អាន់ ម៉-ក-យ៉ូ? ម៉ាស៊ី-ស-យ៉ូ!] = អ្នកពិតជាមិនញ៉ាំមែនទេ? វាឆ្ងាញ់ណា!
ខ៖ 안 먹어요. 배 안 고파요. [អាន់ ម៉-ក-យ៉ូ ប៊ែ អាន់ កូផាយ៉ូ] = ខ្ញុំមិនញ៉ាំទេ។ ខ្ញុំមិនឃ្លានទេ។

៣.
ក៖ 이거 매워요? [អ៊ី-ក ម៊ែវ៉យ៉ូ?] = តើមួយនេះហឺរទេ?
ខ៖ 아니요. 안 매워요. [អានីយ៉ូ អាន់ ម៊ែវ៉យ៉ូ] = ទេ, វាមិនហឺរទេ។
ក៖ 진짜 안 매워요? [ជីនចាក់ អាន់ ម៊ែវ៉យ៉ូ?] = វាពិតជាមិនហឺរមែនទេ?
ខ៖ 네, 안 매워요. [នេ អាន់ ម៊ែវ៉យ៉ូ] = ទេ, វាមិនហឺរទេ។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com