TTMIK កម្រិតទី 1 មេរៀនទី 22
នៅមេរៀនទី១៦ យើងបានសិក្សាពីរបៀបប្តូរកិរិយាស័ព្ទទម្រង់វចនានុក្រម ទៅជាទម្រង់បច្ចុប្បន្នកាល (현재 시제 : ហ្យនជែ ស៊ីចេ) ហើយក្នុងមេរៀនទី១៧ យើងបានសិក្សាពីរបៀបបង្កើតទម្រង់អតីតកាល (과거 시제 : ក្វា-ក ស៊ីចេ)។ យើងក៏បានសិក្សារួចហើយផងដែរ ថាកិរិយាស័ព្ទ [ហាដា] មានវិធីខុសពីគេមួយសម្រាប់ប្តូរកាល។
하다 [ហាដា] = ធ្វើ
ទម្រង់វចនានុក្រម = 하다
ទម្រង់បច្ចុប្បន្នកាល = 하 + 여요 = 해요 [ហ៊ែយ៉ូ]
ទម្រង់អតីតកាល = 하 + 였어요 = 했어요
យើងក៏បាននិយាយរួចហើយដែរថាកិរិយាស័ព្ទ 하다 ជាពាក្យមួយដែលមានប្រយោជន៍ណាស់ ព្រោះថាក្នុងភាសាកូរ៉េ មានកិរិយាស័ព្ទជាច្រើនដែលបង្កើតឡើងដោយភ្ជាប់នាមជាមួយ 하다។
នាមភាសាកូរ៉េជាច្រើនដែលបញ្ជាក់រឺរៀបរាប់ពីសកម្មភាព រឺអាកប្បកិរិយា អាចនឹងភ្ជាប់ជាមួយ 하다 ហើយវាក្លាយជាកិរិយាស័ព្ទ។
ឧទាហរណ៍៖
១. 공부 = ការសិក្សា / 공부하다 = សិក្សា
២. 일 = ការងារ / 일하다 = ធ្វើការ
៣. 기억 = ការចងចាំ / 기억하다 = ចងចាំ
៤. 청소 = ការសម្អាត / 청소하다 = សម្អាត
៥. 요리 = ម្ហូប, ការធ្វើម្ហូប / 요리하다 = ចម្អិនម្ហូប ធ្វើម្ហូប
៦. 이사 = ការប្តូរកន្លែង / 이사하다 = ប្តូរទីតាំង, ប្តូរផ្ទះ
៧. 노래 = ចម្រៀង / 노래하다 = ច្រៀង
៨. 노력 = ការប្រឹងប្រែង / 노력하다 = ព្យាយាម, ប្រឹងប្រែង
៩. 동의 = ការឯកភាព / 동의하다 = ឯកភាព
១០. 인정 = ការទទួលយក, ការទទួលស្គាល់/ 인정하다 = ទទួលយក
១១. 후회 = វិប្បដិសារី/ 후회하다 = សោកស្តាយ
១២. 운동 = លំហាត់ប្រាណ / 운동하다 = ហាត់ប្រាណ
១៣. 사랑 = ស្នេហា / 사랑하다 = ស្រឡាញ់
១៤. 말 = ពាក្យ, ភាសា / 말하다 = និយាយ
១៥. 생각 = គំនិត/ 생각하다 = គិត
ការបង្កើតប្រយោគបដិសេធជាមួយកិរិយាស័ព្ទ 하다
ដើម្បីបង្កើតប្រយោគបដិសេធបានដោយប្រើកិរិយាស័ព្ទ 하다 ទាំងនេះ (សូមមើលមេរៀនទី២១ សម្រាប់វិធីបង្កើតប្រយោគបដិសេធជាភាសាកូរ៉េ) អ្នកត្រូវបំបែកផ្នែកនាម និងផ្នែក 하다 ម្តងទៀត ហើយបន្ថែម 안 នៅចន្លោះវាទាំងពីរ។
ឧទាហរណ៍៖
생각하다 --> 생각 안 하다
노력하다 --> 노력 안 하다
ហើយបើអ្នកចាំបានពីមេរៀនទី១៦ គឺវាមានវិធីពីរផ្សេងគ្នាសម្រាប់បង្កើតប្រយោគបដិសេធក្នុងភាសាកូរ៉េ ដោយបន្ថែម 안 ពីមុខកិរិយាស័ព្ទ និងដោយប្រើកន្ទុយកិរិយាស័ព្ទ 지 않다 ។ បើអ្នកចង់ប្រើ 지 않다 ជាមួយកិរិយាស័ព្ទ 하다 អ្នកគ្រាន់តែបម្លែង 하다 ទៅជា 하지 않다 [ហាជី អាន់តា] ។
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។
សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។
ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។
គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com។