TTMIK កម្រិតទី 1 មេរៀនទី 6

From Korean Wiki Project
Jump to: navigation, search

បន្ទាប់ពីបានសិក្សាមេរៀននេះរួច អ្នកនឹងអាចនិយាយថា "នេះជា។" និងសួរថា "តើនេះជាមែនទេ?" និង "តើនេះជាអ្វី" ជាភាសាកូរ៉េបែបសមរម្យ។

이에요 / 예요< [អ៊ីអេយ៉ូ/យេយ៉ូ]

ក្នុងមេរៀនមុន អ្នកបានរៀនថាតើ 이에요 [អ៊ីអេយ៉ូ] និង 예요 [យេយ៉ូ] អាចដាក់នៅពីក្រោយនាម ដើម្បីបញ្ជាក់ន័យថា "វាជា។" រឺ "ខ្ញុំជា។"។

ការរំលឹកឡើងវិញ / ឧទាហរណ៍
[ឈែក] + 이에요 [អ៊ីអេយ៉ូ] = 책이에요. [ឈែកអ៊ីអេយ៉ូ] = វាជាសៀវភៅ។
[ច] + 예요 [យេយ៉ូ] = 저예요. [ចយេយ៉ូ] = ជាខ្ញុំ

  • 이에요 និង 예요 មានន័យស្រដៀងនឹងកិរិយាស័ព្ទ "(គឺ)ជា"។

ព្យញ្ជនៈចុងបញ្ចប់ + 이에요 [អ៊ីអេយ៉ូ]
គ្មានព្យញ្ជនៈចុងបញ្ចប់ (មានតែស្រៈ) + 예요 [យេយ៉ូ]

이거 [អ៊ី-ក] = នេះ, មួយនេះ

[អ៊ី] ("នេះ") + [កុត] ("វត្ថុ") = 이것 [អ៊ីកុត] --> 이거 [អ៊ី-ក]

이거 [អ៊ី-ក] មុនដំបូងជា 이것 [អ៊ីកុត] ហើយវាជាការផ្សំគ្នារវាង 이 [អ៊ី] ("នេះ") និង 것 [កុត] ("វត្ថុ") ប៉ុន្តែជាធម្មតាគេប្រើត្រឹមតែ 이거 [អ៊ី-ក] ដើម្បីស្រួលបញ្ចេញសម្លេង។

ប្រយោគគម្រូ

이거 책이에요. [អ៊ី-ក ឈែគីយេយ៉ូ] = នេះជាសៀវភៅ។
이거 카매라예요. [អ៊ី-ក ខាមេរ៉ាយេយ៉ូ] = នេះជាម៉ាស៊ីនថត។

이거 커피예요. [អ៊ី-ក ខភីយេយ៉ូ] = នេះជាកាហ្វេ។
이거 사전이에요. [អ៊ី-ក សាចុនីអេយ៉ូ] = នេះជាវចនានុក្រម។


이거 뭐예요? [អ៊ី-ក ម៉យេយ៉ូ?] = តើនេះជាអ្វី?

ក្នុងកម្រិតទី១ មេរៀនទី៥ យើងបានបង្ហាញពីសំណួរថា "뭐예요?" [ម៉យេយ៉ូ?] ហើយវាមានន័យថា "តើវាជាអ្វី?"។ អ្នកអាចបន្ថែម 이거 [អ៊ី-ក] ពីមុខដើម្បីសួរថា "តើនេះជាអ្វី?"។

이거 뭐예요? [អ៊ី-ក ម៉យេយ៉ូ] = តើនេះជាអ្វី?
이거 핸드폰이에요. [អ៊ី-ក ហ៊ែនឌឺផូនីអេយ៉ូ] = នេះជាទូរស័ព្ទដៃ។

이거 뭐예요? [អ៊ី-ក ម៉យេយ៉ូ] = តើនេះជាអ្វី?
이거 물이에요. [អ៊ី-ក មូរីអេយ៉ូ] = នេះជាទឹក។

이거 뭐예요? [អ៊ី-ក ម៉យេយ៉ូ] = តើនេះជាអ្វី?
이거 커피예요. [អ៊ី-ក ខភីយេយ៉ូ] = នេះជាកាហ្វេ។

តើអ្នកចាំរបៀបនិយាយថា "ទេ" ដែរទេ?

이거 커피예요? [អ៊ី-ក ខភីយេយ៉ូ?] = តើនេះជាកាហ្វេមែនទេ?
아니요. 이거 물이에요. [អានីយ៉ូ។ អ៊ី-ក មូរីយេយ៉ូ] = ទេ, នេះជាទឹក។

តើអ្នកចាំរបៀបនិយាយថា "បាទ/ចាស, ត្រឹមត្រូវហើយ។"?

이거 커피예요? [អ៊ី-ក ខភីយេយ៉ូ] = តើនេះជាកាហ្វេមែនទេ?
네. 맞아요. 이거 커피예요. [នេ ម៉ាចាយ៉ូ។ អ៊ី-ក ខភីយេយ៉ូ។] =បាទ/ចាស, ត្រឹមត្រូវហើយ។ នេះជាកាហ្វេ។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com