TTMIK កម្រិតទី 2 មេរៀនទី 18

From Korean Wiki Project
Jump to: navigation, search

នៅមេរៀនមុន យើងបានរៀនពីរបៀបនិយាយថាអ្នក "អាច" និង "មិនអាច" ធ្វើអ្វីមួយ។ ក្នុងមេរៀននេះវិញ យើងនឹងរៀននិយាយថាអ្នក "ពូកែ" រឺ "មិនស្ទាត់" ធ្វើអ្វីមួយ។

សំណង់សាមញ្ញសម្រាប់និយាយថា "ធ្វើអ្វីមួយ" គឺ [កម្មបទ] + -을/를 (= ពាក្យសម្គាល់កម្មបទ) + 하다 (= ធ្វើ) ហើយបន្ទាប់ពីនេះ អ្នកបន្ថែម [ចាល់] រឺ [ម៉ុត]។

~을/를 잘 하다 = ពូកែខាង... (ន័យត្រង់៖ ធ្វើ...បានល្អ)
~을/를 못 하다 = ខ្សោយខាង... (ន័យត្រង់៖ ធ្វើ...មិនបានល្អ)

ឧទាហរណ៍៖
노래 [ណូរ៊ែ] = ការច្រៀង, ចម្រៀង
노래를 잘 하다 [ណូរ៊ែរ៊ឺល ចាល់ ហាដា] = ពូកែច្រៀង, ច្រៀងបានល្អ

요리 [យ៉ូរី] = ម្ហូប, ការចម្អិនម្ហូប
요리를 못 하다 [យ៉ូរីរឺល ម៉ុត ហាដា] = ខ្សោយខាងធ្វើម្ហូប

ប៉ុន្តែដោយសារ 못 하다 អាចមានន័យថា "មិនអាចធ្វើ" អ្វីមួយបានផងនោះ 잘 [ចាល់] ច្រើនត្រូវបានបន្ថែមពីមុខ ហើយក្លាយជា 잘 못 하다 ដើម្បីឲមានន័យច្បាស់។ អ្នកនិយាយដោយត្រង់ថាអ្នក "មិនអាចធ្វើអ្វីមួយបានល្អ" ដែលស្រដៀងនឹងខ្សោយខាងធ្វើវា។

요리를 못 하다 = "ខ្សោយខាងធ្វើម្ហូប" រឺ "មិនអាចធ្វើម្ហូប"
요리를 잘 못 하다 = "ខ្សោយខាងធ្វើម្ហូប"

ឧទាហរណ៍បន្ថែម៖
수영 [ស៊ូយ៉ង] = ការហែលទឹក
수영을 잘 하다 [ស៊ូយ៉ងអ៊ឺល ចាល់ ហាដា]
= ពូកែខាងហែលទឹក

수영을 못 하다 [ស៊ូយ៉ងអ៊ឺល ម៉ុត ហាដា]
= ខ្សោយខាងហែលទឹក
រឺ
= មិនចេះហែលទឹក

수영을 잘 못 하다 [ស៊ូយ៉ងអ៊ឺល ចាល់ ម៉ុត ហាដា]
= ខ្សោយខាងហែលទឹក

តើ 잘 និង 못 (រឺ 잘 못) អាចប្រើបានតែជាមួយកិរិយាស័ព្ទ 하다 មែនទេ?
ទេ កិរិយាស័ព្ទផ្សេងៗទៀតក៏អាចប្រើជាមួយ 잘 និង 못 បានដែរ។ ដោយសារផ្នែកទីមួយរបស់កិរិយា -하다 ច្រើនជានាម អ្នកងាយស្រួលផ្តាច់ផ្នែកនាមពី -하다 ហើយបន្ថែម 잘, 못 រឺ 잘 못 នៅចន្លោះកណ្តាល ប៉ុន្តែសម្រាប់កិរិយាស័ព្ទផ្សេងទៀតដែលមិនមែនជាទម្រង់ "នាម + -하다" អ្នកគ្រាន់តែដាក់ 잘, 못 រឺ 잘 못 ពីមុខកិរិយាស័ព្ទប៉ុណ្ណោះ។

잘 달리다 = រត់បានល្អ, ពូកែរត់
잘 쓰다 = សរសេរបានល្អ, ពូកែសរសេរ

ប៉ុន្តែពេលកិរិយាស័ព្ទត្រូវបានប្រើតែឯងដូចនេះ ន័យរបស់វាច្រើនមិនសូវច្បាស់ទេ (ដូចជា 쓰다 អាចមានន័យថា "សរសេរ" និង "ប្រើ") ហើយឃ្លាដូចនេះស្តាប់ទៅមិនគ្រប់គ្រាន់ ដូច្នេះនាមត្រូវបន្ថែមដើម្បីប្រើជាមួយកិរិយាស័ព្ទ។

잘 달리다 --> 달리기를 잘 하다
[ន័យត្រង់៖ "ធ្វើការរត់បានល្អ")
ក្នុងនេះ 달리다 ត្រូវបានប្តូរទៅជាទម្រង់នាម 달리기 ហើយត្រូវបានបន្តដោយ 잘 하다។

잘 쓰다 --> 글씨를 잘 쓰다
[ន័យត្រង់៖ "សរសេរការសរសេរ/អក្សរបានល្អ")
ក្នុងនេះ ពាក្យថា 글씨 ដែលមានន័យថា "ការសរសេរ" រឺ "អក្សរ" ត្រូវបានប្រើដើម្បីឲន័យថា "ការសរសេរ" ច្បាស់ជាងមុន ហើយចៀសវាងមិនឲគេច្រឡំថាវាមានន័យថា "ប្រើ" ។

ប្រយោគគម្រូ៖
저는 노래를 잘 못 해요. [ចនឺន ណូរ៊ែរឺល ចាល់ ម៉ុត ហ៊ែយ៉ូ]
= ខ្ញុំមិនអាចច្រៀងបានល្អទេ។ / ខ្ញុំមិនពូកែច្រៀងទេ។

제 친구는 수영을 잘 해요. [ចេ ឈីនគូនឺន ស៊ូយ៉ងអ៊ឺល ចាល់ ហ៊ែយ៉ូ]
= មិត្តខ្ញុំពូកែហែលទឹក។

저는 퍼즐을 잘 풀어요. [ចនឺន ផជឺរឺល ចាល់ ភូរ៉យ៉ូ]
= ខ្ញុំពូកែដោះស្រាយល្បែងផ្គុំរូប។

저는 글씨를 잘 못 써요. [ចនឺន គឺលស៊ីរឺល ចាល់ ម៉ុត សយ៉ូ]
= អក្សរខ្ញុំសរសេរមិនល្អទេ។

저는 글을 잘 못 써요. [ចនឺន គឺរឺល ចាល់ ម៉ុត សយ៉ូ]
= ខ្ញុំមិនពូកែសរសេរទេ។

매운 거 잘 먹어요? [មែអ៊ូន ក ចាល់ ម៉-ក-យ៉ូ?]
= តើអ្នកពូកែញ៉ាំម្ហូបហឹរទេ?



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com