TTMIK កម្រិតទី 1 មេរៀនទី 10

From Korean Wiki Project
Jump to: navigation, search

ក្នុងមេរៀននេះ យើងនឹងសិក្សាពីឃ្លា

"있어요"[អ៊ី-ស-យ៉ូ] និង "없어요" [អុប-ស-យ៉ូ]

ពេលអ្នកចង់និយាយអំពីអ្វីដែលមនុស្សម្នាក់ មាន/គ្មាន រឺអំពីអ្វីដែល មាន/គ្មាន អ្នកអាចប្រើឃ្លាទាំងនេះបាន។

있어요 [អ៊ី-ស-យ៉ូ] ចេញមកពីកិរិយាស័ព្ទ 있다 [អ៊ីត-ដា] ហើយវាមានន័យថាអ្វីមួយមាន។

ហើយ 없어요 [អុប-ស-យ៉ូ] មានន័យផ្ទុយគ្នា ហើយវាចេញមកពីកិរិយាស័ព្ទ 없다 [អុប-ដា]។ ទោះបីជាមានវីធីដើម្បីនិយាយរឿងនេះតែមួយ ដោយប្រើ 있어요 ហើយបង្កើតប្រយោគបដិសេធក៏ដោយ វាងាយស្រួលជាងបើអ្នកប្រើពាក្យ 없어요 ជាង 있지 않아요 រឺ 안 있어요 ព្រោះវាជាកិរិយាស័ព្ទដាច់ដោយឡែក (없다) ក្នុងភាសាកូរ៉េ (អ្នកនឹងរៀនពីទម្រង់ទាំងនេះនៅមេរៀនខាងមុខទៀត)។

ដូច្នេះហើយ សរុបសេចក្តីមក៖

있어요 <--> 없어요

[អ៊ី-ស-យ៉ូ] [អុប-ស-យ៉ូ]

សូមមើលឧទាហរណ៍បន្ថែមទៀត៖

있어요 [អ៊ី-ស-យ៉ូ]

ហើយក្នុងឧទាហរណ៍ទាំងនេះ យើងនឹងប្រើប្រាស់ពាក្យទាំងនេះ៖

물 [មុល] = ទឹក / 친구 [ឈីន-គូ] = មិត្ត / 시간 [ស៊ី-កាន់] = ពេលវេលា

អ្នកចាំបាច់គ្រាន់តែបន្ថែម 있어요 ពីក្រោយនាមដែលអ្នកសំដៅទៅ។

1. 물 있어요. [មុល អ៊ី-ស-យ៉ូ] = មានទឹក។ / ខ្ញុំមានទឹក។ / គេមានទឹក។

2. 물 있어요? [មុល អ៊ី-ស-យ៉ូ?] = មានទឹករឺទេ? / តើអ្នកមានទឹកទេ? / តើគេមានទឹកទេ?

3. 친구 있어요. [ឈីន-គូ អ៊ី-ស-យ៉ូ] = ខ្ញុំមានមិត្ត។ / ខ្ញុំមានមិត្តម្នាក់។ / ខ្ញុំមានមិត្តច្រើន។ / មានមិត្ត។

4. 친구 있어요? [ឈីន-គូ អ៊ី-ស-យ៉ូ?] = តើអ្នកមានមិត្តទេ? / តើពួកគេមានមិត្តទេ?

5. 시간 있어요. [ស៊ី-កាន់ អ៊ី-ស-យ៉ូ] = មានពេល។ / ខ្ញុំមានពេល។ / គេមានពេល។

6. 시간 있어요? [ស៊ី-កាន់ អ៊ី-ស-យ៉ូ?] = មានពេលទេ? / តើអ្នកមានពេលទេ? / តើពួកគេមានពេលទេ?

ហើយដោយគ្រាន់តែជំនួស 있어요 [អ៊ី-ស-យ៉ូ] ដោយ 없어요 [អុប-ស-យ៉ូ] អ្នកនឹងបានប្រយោគដែលមានន័យផ្ទុយគ្នា។

없어요 [អុប-ស-យ៉ូ]

1. 시간 없어요. [ស៊ី-កាន់ អុប-ស-យ៉ូ] = គ្មានពេលទេ។ / ខ្ញុំគ្មានពេលទេ។ / យើងគ្មានពេលទេ។

2. 친구 없어요. [ឈីន-គូ អុប-ស-យ៉ូ] = ខ្ញុំគ្មានមិត្តទេ។

រំលឹក៖

តើអ្នកចាំបានការប្រើប្រាស់របស់ពាក្យសម្គាល់ប្រធានបទ 은/는 [អ៊ឺន/នឺន] និងពាក្យសម្គាល់ប្រធានប្រយោគ 이/가 ទេ?

은 និង 는 សម្គាល់ប្រធានបទរបស់ប្រយោគ ហើយក៏សង្កត់ន័យលើភាពខុសគ្នារវាងប្រធានបទរបស់ប្រយោគនិងផ្នែកផ្សេងទៀតដែរ។

ដូច្នេះហើយ ប្រសិនបើអ្នកនិយាយថា 시간 없어요. [ស៊ីកាន់ អុប-ស-យ៉ូ] ដែលមានន័យថា "ខ្ញុំគ្មានពេលទេ។" ហើយបើអ្នកចង់និយាយថា "ខ្ញុំមានអ្វីផ្សេងទៀត ប៉ុន្តែមានតែពេលវេលាទេដែលខ្ញុំគ្មាន។" អ្នកអាចនិយាយដូចនេះបានដោយគ្រាន់តែបន្ថែម 은 [អ៊ឺន] រឺ 는 [នឺន] ពីក្រោយ 시간 [ស៊ី-កាន់] (ប៉ុន្តែក្នុងករណីនេះ 시간 បញ្ចប់ដោយព្យញ្ជនៈ ដូចនេះអ្នកត្រូវប្រើ 은) ហើយវាក្លាយជា 시간 없어요

ហើយបើនរណាម្នាក់សួរអ្នកថា "តើអ្វីទៅដែលអ្នកគ្មាន? តើអ្នកនិយាយថាអ្នកគ្មានអ្វី?" អ្នកអាចឆ្លើយសំណួរនេះបានដោយនិយាយថា "ពេលវេលាជាអ្វីដែលខ្ញុំគ្មាន។" ហើយវាអាចនិយាយថា 시간 없어요

---

있어요 និង 없어요 អាចប្រើដើម្បីបង្កើតឃ្លាដែលគេប្រើញឹកញាប់ និងគួរឲចាប់អារម្មណ៍ជាច្រើនក្នុងភាសាកូរ៉េ។

재미 [ជែ-មី] = ការសប្បាយ 재미 + 있어요 = 재미있어요 (ន័យចំគឺ "មានការសប្បាយ" តែវាមានន័យថា "គួរឲចាប់អារម្មណ៍")

  • សូមសម្គាល់ថាពាក្យទាំងពីរនេះពុំមានដកឃ្លាទេ ដោយសារវាក្លាយជាឃ្លាដែលគេប្រើប្រចាំថ្ងៃ។

ឧទាហរណ៍៖

TTMIK 재미있어요! [ជែ-មី-អ៊ី-ស-យ៉ូ] = TTMIK គួរឲសប្បាយណាស់! / TTMIK គួរឲចាប់អារម្មណ៍ណាស់!



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com