TTMIK កម្រិតទី 1 មេរៀនទី 13
ក្នុងមេរៀននេះ យើងនឹងសិក្សាអំពីការនិយាយថា "ខ្ញុំចង់..." ជាភាសាកូរ៉េ។
នៅមេរៀនមុន យើងបានរៀនអំពីរបៀបនិយាយថាអ្វីមួយឆ្ងាញ់ និងរបៀបអរគុណសម្រាប់ម្ហូបដែលអ្នកនឹងញ៉ាំផងដែរ។
맛있어요. [ម៉ាស៊ី-ស-យ៉ូ] = វាឆ្ងាញ់។
잘 먹겠습니다. [ចាល់ ម៉កេស៊ឹមនីដា] = អរគុណសម្រាប់អាហារទាំងនេះ។
ប៉ុន្តែមុននឹងអ្នកបញ្ជាទិញអ្វីមួយក្នុងភោជនីយដ្ឋាន រឺហាងកាហ្វេ អ្នកអាចនឹងសួរមិត្តអ្នកផងដែរថាគេចង់ញ៉ាំអ្វី និងប្រាប់គេដែរថាអ្នកចង់ញ៉ាំអ្វី។
ក្នុងភាសាខ្មែរ អ្នកត្រូវបន្ថែមកិរិយាស័ព្ទ "ចង់" ពីមុខកិរិយាស័ព្ទ ប៉ុន្តែក្នុងភាសាកូរ៉េវិញ អ្នកត្រូវប្តូរផ្នែកខាងចុងរបស់កិរិយាស័ព្ទ។ ប៉ុន្តែកុំបារម្ភអី វាមិនពិបាកនោះទេ។
-고 싶어요 [-កូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់...
យើងនឹងអនុវត្តឥឡូវនេះ។ ទាំងនេះជាកិរិយាស័ព្ទក្នុងភាសាកូរ៉េដែលគេប្រើញឹកញាប់៖
가다 [កាដា] = ទាំ
보다 [បូដា] = មើល, ឃើញ
먹다 [ម៉កដា] = ញ៉ាំ
ហើយការប្តូរកិរិយាស័ព្ទទាំងនេះទៅជាទម្រង់ -고 싶어요 ងាយស្រួលណាស់។ គ្រាន់តែលុប 다 [ដា] (អក្សរខាងចុងរបស់គ្រប់កិរិយាស័ព្ទភាសាកូរ៉េ) ហើយបន្ថែម -고 싶어요 [-កូ ស៊ី-ផ-យ៉ូ]។
ទៅ = 가다 [កាដា] ---> 가 + -고 싶어요
가고 싶어요. [កាកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ទៅ។
មើល, ឃើញ = 보다 [បូដា] ---> 보 + -고 싶어요
보고 싶어요. [បូកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ឃើញ/មើល។
ញ៉ាំ = 먹다 [ម៉កដា] ---> 먹 + -고 싶어요
먹고 싶어요. [ម៉កកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ញ៉ាំ។
ការសន្ទនាគម្រូ៖
ក៖ 뭐 먹고 싶어요? [ម៉ ម៉កកូ ស៊ី-ផ-យ៉ូ?] = តើអ្នកចង់ញ៉ាំអ្វី?
ខ៖ 햄버거 먹고 싶어요. [ហ៊ែម-ប-ក ម៉កកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ញ៉ាំហេមបឺហ្គឺរ។
នេះជាពាក្យមានប្រយោជន៍មួយដែលអ្នកគួរដឹង៖
더 [ថ] = ទៀត, បន្ថែមទៀត
អ្នកបានដឹងអំពីរបៀបនិយាយថា "ខ្ញុំចង់ញ៉ាំ(វា)" ហើយ ដូចនេះអ្នកអាចនិយាយថា "ខ្ញុំចង់ញ៉ាំទៀត" ដោយប្រើពាក្យ 더 នេះ។
먹고 싶어요. [ម៉កកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ញ៉ាំវា។
더 먹고 싶어요. [ថ ម៉កកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ញ៉ាំទៀត។
- សូមពិនិត្យមើលលំដាប់ពាក្យខាងលើនេះ។
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។
សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។
ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។
គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com។