TTMIK កម្រិតទី 1 មេរៀនទី 2
បន្ទាប់ពីបានស្តាប់មេរៀននេះរួច អ្នកនឹងអាចសំណួរបាទ/ចាស រឺទេ នៅពេលដែលអ្នកត្រូវបានគេសួរសំណួរបែបនេះជាភាសាកូរ៉េ។
네 / 아니요
ក្នុងភាសាកូរ៉េ "បាទ/ចាស" គឺ 네 [នេ] ហើយ "ទេ" គឺ 아니요 [អានីយ៉ូ] ក្នុងទម្រង់ 존댓말 រឺភាសាសមរម្យ។
네. [នេ] = បាទ/ចាស
아니요. [អានីយ៉ូ] = ទេ
ប៉ុន្តែក្នុងភាសាកូរ៉េ នៅពេលដែលគេនិយាយថា "네" វាមិនដូចនឹងពាក្យថា "បាទ/ចាស" ជាភាសាខ្មែរទាំងស្រុងទេ ហើយពាក្យថា 아니요 ក៏ដូចគ្នានេះដែរ។ មូលហេតុគឺពាក្យថា "네" បង្ហាញពីការយល់ស្របរបស់អ្នកទៅនឹងអ្នីដែលអ្នកផ្សេងបាននិយាយ ហើយ "아니요" បង្ហាញពីការជំទាស់ រឺការបដិសេធរបស់អ្នកទៅនឹងអ្វីដែលអ្នកផ្សេងបាននិយាយ។
ជាឧទាហរណ៍ នៅពេលដែលនរណាម្នាក់សួរអ្នកថា "អ្នកមិនចូលចិត្តកាហ្វេមែនទេ?" (커피 안 좋아해요? [ខភី អាន់ ចូអាហេយ៉ូ?] ជាភាសាកូរ៉េ)ហើយបើចម្លើយរបស់អ្នកគឺ "ទេ, ខ្ញុំមិនចូលចិត្តកាហ្វេទេ។" អ្នកត្រូវនិយាយថា "네."
វាចម្លែកបន្តិច ប៉ុន្តែអ្នកអាចយល់បានតាមន័យដូចនេះវិញ៖
네. = ត្រឹមត្រូវ។ / ខ្ញុំឯកភាព។ / អ្វីដែលអ្នកបាននិយាយត្រឹមត្រូវ។
아니요. = មិនត្រឹមត្រូវទេ។ / ខ្ញុំមិនឯកភាពទេ។ / អ្វីដែលអ្នកបាននិយាយមិនត្រឹមត្រូវទេ។
ដូច្នេះ ពេលអ្នកនិយាយជាភាសាខ្មែរថា "អ្នកមិនចូលកាហ្វេមែនទេ?" បើអ្នកឆ្លើយមិនចូលចិត្តកាហ្វេទេ គេនឹងឆ្លើយថា "ទេ" ជាភាសាខ្មែរ តែ "네" ជាភាសាកូរ៉េ។ ហើយបើគេចូលចិត្តកាហ្វេមែន គេនឹងឆ្លើយថា "បាទ/ចាស" តែ "아니요" ជាភាសាកូរ៉េ។
커피 좋아해요? [ខភី ចូអាហេយ៉ូ?] = តើអ្នកចូលចិត្តកាហ្វេទេ?
네. 좋아해요. [នេ។ ចូអាហេយ៉ូ។] = បាទ/ចាស, ខ្ញុំចូលចិត្ត។
커피 좋아해요? [ខភី ចូអាហេយ៉ូ?] = តើអ្នកចូលចិត្តកាហ្វេទេ?
아니요. 안 좋아해요. [អានីយ៉ូ។ ខភី អាន់ ចូអាហេយ៉ូ។] = ទេ, ខ្ញុំមិនចូលចិត្តកាហ្វេទេ។
커피 안 좋아해요? [ខភី អាន់ ចូអាហេយ៉ូ?] = អ្នកមិនចូលចិត្តកាហ្វេមែនទេ?
아니요. 좋아해요. [អានីយ៉ូ។ ចូអាហេយ៉ូ។] = បាទ/ចាស, ខ្ញុំចូលចិត្តកាហ្វេ។
커피 안 좋아해요? [ខភី អាន់ ចូអាហេយ៉ូ?] = អ្នកមិនចូលចិត្តកាហ្វេមែនទេ?
네. 안 좋아해요. [នេ។ អាន់ ចូអាហេយ៉ូ។] = ទេ, ខ្ញុំមិនចូលចិត្តកាហ្វេទេ។
ត្រឹមកម្រិតនេះ អ្នកមិនចាំបាច់បារម្ភពីផ្នែកផ្សេងទៀតនៃប្រយោគគម្រូខាងលើទេ។ គ្រាន់តែចងចាំថា វិធីនិយាយថា បាទ/ចាស រឺទេ ក្នុងភាសកូរ៉េ ខុសពីភាសាខ្មែរ រឺភាសាដទៃទៀត។
네 មានន័យលើសពីគ្រាន់តែ "បាទ/ចាស" រឺ "ត្រឹមត្រូវ"
네 ក៏អាចធ្វើជាពាក្យបំពេញការសន្ទនាផងដែរ។ ប្រសិនបើអ្នកស្តាប់គេនិយាយជាមួយគ្នាជាភាសាកូរ៉េ អ្នកនឹងលឺគេនិយាយថា 네 ញឹកញាប់ ទោះបីជាវាមិនមានន័យថា "បាទ/ចាស"ក៏ដោយ។
សូមមើលការសន្ទនាគម្រូនេះ៖
ក៖ មើលនេះ, ខ្ញុំបានទិញសៀវភៅនេះពីម្សិលមិញ។
ខ៖ 네.
ក៖ ហើយខ្ញុំចូលចិត្តវាណាស់។
ខ៖ 네.
ក៖ ប៉ុន្តែវាថ្លៃបន្តិច។
ខ៖ 네.
ក៖ អ្នកដឹងថាវាថ្លៃប៉ណ្ណាទេ?
ខ៖ វាថ្លៃប៉ុណ្ណាទៅ?
ក៖ សៀវភៅហ្នឹងតម្លៃ១០០ដុល្លារឯណោះ!
ខ៖ 네?
ក៖ ខ្ញុំបានបង់ដោយប្រើប័ណ្ណឥណទានរបស់ខ្ញុំ។
ខ៖ 네...
ក៖ តែខ្ញុំនៅតែចូលចិត្តណាស់ ព្រោះសៀវភៅនេះសរសេរឡើងដោយកញ្ញា ឆ្វេ ក្យងអ៊ិន ដែលជាគ្រូបង្រៀនម្នាក់នៅ TalkToMeInKorean.com ។
ដូចដែលអ្នកបានឃើញក្នុងឧទាហរណ៍ខាងលើ 네 អាចមានន័យថា៖
ខ្ញុំឃើញហើយ។ / ខ្ញុំយល់ហើយ។ / ខ្ញុំនៅទីនេះ! (ពេលនរណាម្នាក់ហៅអ្នក) / អញ្ចឹង, ។ល។
맞아요.
ដោយសារ 네 និង 아니요 សំដៅទៅលើការឯកភាព និងមិនឯកភាពរបស់អ្នក ហើយ 네 អាចមានន័យថា "ខ្ញុំបានឃើញហើយ។" ទៀតផងនោះ ជនជាតិកូរ៉េតែងបន្ថែមឃ្លានេះ 맞아요 ពីក្រោយ 네 ។
네, 맞아요. [នេ, ម៉ាចាយ៉ូ] = បាទ/ចាស, ត្រឹមត្រូវហើយ។
ឃ្លានេះត្រូវបានប្រើដើម្បីបញ្ជាក់ឲច្បាស់ថា "អ្នកត្រឹមត្រូវហើយ។" ជាជាងធ្វើដូចជាគ្រាន់តែស្តាប់ហើយងក់ក្បាល។
네 ម្តងទៀតហើយ។
네 មានន័យអស្ចារ្យណាស់។ វាមានន័យច្រើនរួចមកហើយ ប៉ុន្តែវាក៏អាចបកប្រែបានថា "តើអ្នកនិយាយថាម៉េច?" ទៀតផង។
សន្មតថានរណាម្នាក់និយាយអ្វីមួយមកអ្នក តែអ្នកស្តាប់មិនបានច្បាស់ រឺក៏អ្នកមិនបានចាប់អារម្មណ៍។ ក្នុងករណីដូចនេះ អ្នកអាចនិយាយថា "네?" ដើម្បីមានន័យថា "ថាម៉េច?", "តើអ្នកនិយាយថាម៉េច?" រឺ "ខ្ញុំស្តាប់មិនបានទេ។" ។ អ្នកក៏អាចនិយាយថា 네 ដើម្បីបង្ហាញភាពភ្ញាក់ផ្អើលរបស់អ្នកផងដែរ។
ក៖ ខ្ញុំបានទិញកាដូមួយសម្រាប់អ្នក។
ខ៖ 네?
ក៖ ខ្ញុំថាខ្ញុំបានទិញកាដូមួយសម្រាប់អ្នក។
ខ៖ 네?
ក៖ បំភ្លេចវាចោលទៅ។
ខ៖ 네?
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។
សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។
ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។
គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com។