TTMIK កម្រិតទី 1 មេរៀនទី 25

From Korean Wiki Project
Jump to: navigation, search

ក្នុងមេរៀននេះ យើងនឹងណែនាំពីរបៀបនិយាយថា "ពី A ទៅ B" ពេលនិយាយអំពីទីតាំង និង "ពី A ដល់ B" ពេលនិយាយពីពេលវេលា

និយាយដោយសាមញ្ញទៅ បើអ្នកមើលទាំងស្រុងទៅ ...

에서 [អេ-ស] និង 부터 [ប៊ូ-ថ] មានន័យថា "ពី"

ហើយ...

까지 [កាជី] មានន័យថា "ទៅ/ដល់/ទៅដល់"។

មុនដំបូង យើងនឹងរៀននិយាយថា "ពី A" ជាភាសាកូរ៉េសិន។ និយាយដោយខ្លីទៅ 에서 [អេ-ស] និង 부터 [ប៊ូ-ថ] មានន័យថា "(មក)ពី" ដូចគ្នា ហើយជាទូទៅអ្នកអាចប្រើមួយណាក៏បាន ប៉ុន្តែក្នុងករណីដែលវាមិនអាចប្តូរគ្នាបាន 에서 ត្រូវបានប្រើច្រើនជាងជាមួយទីតាំង ហើយ 부터 ត្រូវបានប្រើច្រើនជាងជាមួយពេលវេលា។

ដូចពាក្យកន្ទុយផ្សេងទៀតដែរ 부터, 에서 និង 까지 ត្រូវនៅពីក្រោយនាម រឺសព្វនាម មិនមែននៅពីមុខទេ។

"ពី A" ជាភាសាកូរ៉េ គឺ "A에서" រឺ "A부터"

ឧទាហរណ៍
១. ពីសេអ៊ូល
= 서울에서 [សអ៊ូរេ-ស]
= 서울부터 [សអ៊ូប៊ូ-ថ]

២. ពីឥឡូវនេះ
= 지금부터 [ជីគឺមប៊ូ-ថ]
= 지금에서 [ជីគឺមេ-ស] ( x )

៣. (ចាប់)ពីម្សិលមិញ
= 어제부터 [អចេប៊ូ-ថ]

ហើយឥឡូវនេះ "ទៅ/ដល់/ទៅដល់/មកដល់ B" ជាភាសាកូរ៉េ គឺ "B까지"

ឧទាហរណ៍
១. (ពីកន្លែងណាផ្សេង) ទៅសេអ៊ូល
= 서울까지 [សអ៊ូលកាជី]

២. មកដល់ឥឡូវ
= 지금까지 [ជីគឺមកាជី]

៣. ទៅដល់ថ្ងៃស្អែក
= 내일까지 [នែអ៊ីលកាជី]

ឧទាហរណ៍បន្ថែម៖
១. ពីនេះទៅនោះ
= 여기에서 저기까지
= 여기부터 저기까지

២. ពីក្បាលដល់ចុងជើង
= 머리부터 발끝까지
= 머리에서 발끝까지

៣. ពីសេអ៊ូលទៅប៊ូសាន
= 서울에서 부산까지
= 서울부터 부산까지

៤. ពីព្រឹកដល់ល្ងាច
= 아침부터 저녁까지
= 아침에서 저녁까지 ( x )



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com