TTMIK កម្រិតទី 2 មេរៀនទី 1

From Korean Wiki Project
Jump to: navigation, search

សូមស្វាគមន៍មកកាន់មេរៀនទី២!!! ហើយយើងក៏សូមអបអរសាទរផងដែរដែលបានឆ្លងផុតកម្រិតទី១។ ក្នុងកម្រិតទី២ យើងនឹងរៀនពីចំណុចវេយ្យាករណ៍ និងឃ្លាដែលអ្នកអាចប្រើបន្ថែមពីលើអ្វីដែលអ្នកបានរៀនក្នុងកម្រិតទី១។

ក្នុងមេរៀននេះ យើងនឹងសិក្សាពីរបៀបនិយាយពីអនាគតកាលជាភាសាកូរ៉េ។

ទម្រង់អនាគតកាល
វិធីសាមញ្ញបំផុតសម្រាប់បង្កើតប្រយោគអនាគតកាល គឺបន្ថែម ㄹ/을 거예요 [ល/អ៊ឺល កយេយ៉ូ]។

កិរិយាស័ព្ទ + ㄹ/을 거예요 = អនាគតកាល

របៀបសម្គាល់ថាត្រូវប្រើ ㄹ 거예요 រឺ 을 거예요
១. ឬសកិរិយាស័ព្ទដែលបញ្ចប់ដោយស្រៈ (보다, 가다, 자다) ត្រូវបន្តដោយ ㄹ 거예요 ។
២. ឬសកិរិយាស័ព្ទដែលបញ្ចប់ដោយព្យញ្ជនៈ (먹다, 찾다, 붙다) ត្រូវបន្តដោយ 을 거예요 ។ (គ្មានមូលហេតុសាំញ៉ាំអ្វីទេ វាគ្រាន់តែសម្រាប់ងាយស្រួលបញ្ចេញសម្លេងប៉ុណ្ណោះ។)
៣. ករណីលើកលែង៖ ឬសកិរិយាស័ព្ទដែលបញ្ចប់ដោយ ㄹ រួចហើយ (놀다, 멀다, 살다) ត្រូវបន្តដោយ 거예요 ប៉ុណ្ណោះ។

ពេលកិរិយាស័ព្ទត្រូវបានប្តូរទៅជាទម្រង់ដូចនេះ វាក្លាយជាមានន័យថា "នឹង"ធ្វើអ្វីមួយ។ ប៉ុន្តែពេលដែលអ្នកលឺជនជាតិកូរ៉េនិយាយគ្នាកាន់តែច្រើនទៅ ទម្រង់បច្ចុប្បន្នកាលក៏អាចប្រើសម្រាប់បង្ហាញពីអនាគតកាលបានដែរនៅពេលដែលស្ថានភាពច្បាស់រួចហើយ។

ជាឧទាហរណ៍ "ខ្ញុំនឹងទៅថ្ងៃស្អែក។" គឺ​ 내일 갈 거예요. ជាទម្រង់អនាគតកាល។ ប៉ុន្តែទោះបីជាអ្នកនិយាយថា 내일 가요. ដែលជាទម្រង់បច្ចុប្បន្នកាលក៏ដោយ វានៅតែអាចប្រើបានដដែល អាស្រ័យទៅលើស្ថានភាព។

ឧទាហរណ៍៖
가다 [កាដា] = ទៅ
가 + ㄹ 거예요. [កា + -ល កយេយ៉ូ]
---> 갈 거예요. [កាល់ កយេយ៉ូ] = ខ្ញុំនឹងទៅ។

지금 갈 거예요. = ខ្ញុំនឹងទៅឥឡូវនេះ។
혼자 갈 거예요. = ខ្ញុំនឹងទៅម្នាក់ឯង។
내일 갈 거예요. = ខ្ញុំនឹងទៅថ្ងៃស្អែក។

하다 [ហាដា] = ធ្វើ
하 + ㄹ 거예요. [ហា + -ល កយេយ៉ូ]
---> 할 거예요. [ហាល់ កយេយ៉ូ]

뭐 할 거예요? = តើអ្នកនឹងធ្វើអ្វី?
언제 할 거예요? = តើអ្នកនឹងធ្វើនៅពេលណា?
이거 정말 할 거예요? = តើអ្នកពិតជានឹងធ្វើវានេះមែនទេ?

입다 [អ៊ីបដា] = ស្លៀកពាក់
입 + 을 거예요. [អ៊ីប + អ៊ឺល កយេយ៉ូ]
---> 입을 거예요. [អ៊ីប៊ឺល កយេយ៉ូ]

청바지 입을 거예요. = ខ្ញុំនឹងស្លៀកខោខូវប៊យ។
티셔츠 입을 거예요. = ខ្ញុំនឹងពាក់អាវយឺត។
뭐 입을 거예요? = តើអ្នកនឹងស្លៀកអ្វី?

만나다 [ម៉ាន់ណាដា] = ជួប
만나 + ㄹ 거예요. [ម៉ាន់ណា + -ល កយេយ៉ូ]
---> 만날 거예요. [ម៉ាន់ណាល់ កយេយ៉ូ]

누구 만날 거예요? = តើអ្នកនឹងជួបនរណា?
어디에서 만날 거예요? = តើអ្នកនឹងជួបគ្នានៅឯណា?
언제 만날 거예요? = តើអ្នកនឹងជួបគ្នានៅពេលណា?

팔다 [ផាល់ដា] = លក់
팔 + 거예요 [ផាល់ + កយេយ៉ូ]
---> 팔 거예요. [ផាល់ កយេយ៉ូ]

뭐 팔 거예요? = តើអ្នកនឹងលក់អ្វី?
어디에서 팔 거예요? = តើអ្នកនឹងលក់នៅឯណា?
알마에 팔 거예요? = តើអ្នកនឹងលក់ថ្លៃប៉ុន្មាន?



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com