TTMIK កម្រិតទី 2 មេរៀនទី 15

From Korean Wiki Project
Jump to: navigation, search

ក្នុងមេរៀននេះ យើងនឹងរៀនពីរបៀបនិយាយថា "(ត្រឹម)តែ" ជាភាសាកូរ៉េ។ មានវិធីផ្សេងៗគ្នាមួយចំនួនសម្រាប់និយាយថា "(ត្រឹម)តែ" ជាភាសាកូរ៉េ ប៉ុន្តែវិធីសាមញ្ញបំផុត គឺដោយបន្ថែម -만 [-ម៉ាន់] ពីក្រោយនាម សព្វនាម រឺទម្រង់នាម (-기) របស់កិរិយាស័ព្ទ។

១. បន្ថែម -만 ពីក្រោយនាមនិងសព្វនាម

이것 + 만 = 이것만 [អ៊ី-កត-ម៉ាន់] = ត្រឹមតែមួយនេះ
ឧ៖ 이것만 살 거예요. [អ៊ី-កត-ម៉ាន់ សាល់ កយេយ៉ូ] = ខ្ញុំនឹងទិញតែមួយនេះទេ។

저 + 만 = 저만 [ចម៉ាន់] = ត្រឹមតែខ្ញុំ
ឧ៖ 저만 들었어요. [ចម៉ាន់ ឌឺរ៉-ស-យ៉ូ] = មានតែខ្ញុំទេដែលបានលឺ។

커피 + 만 = 커피만 [ខភីម៉ាន់] = ត្រឹមតែកាហ្វេ
ឧ៖ 아침에는 커피만 마셔요. [អាឈីមេនឺន ខភីម៉ាន់ ម៉ាស្យយ៉ូ] = ខ្ញុំផឹកតែកាហ្វេទេនៅពេលព្រឹក។

២. បន្ថែម -만 ពីក្រោយទម្រង់នាមរបស់កិរិយាស័ព្ទ

  • ដើម្បីបន្ថែម -만 ពីក្រោយកិរិយាស័ព្ទបាន អ្នកត្រូវប្តូរកិរិយាស័ព្ទទៅជាទម្រង់នាម ដោយប្រើ -기 ហើយបន្ថែម -만 하다។ អ្នកនិយាយដោយត្រង់ថា "ខ្ញុំធ្វើតែ ... "។

듣다 [ឌឺតដា] = លឺ, ស្តាប់
듣 + -기 = 듣기 [ឌឺតគី] = ការស្តាប់ (ទម្រង់នាម)
듣 + -기 + -만 하다 = 듣기만 하다 [ឌឺតគីម៉ាន់ ហាដា] = ត្រឹមតែស្តាប់

ឧ៖ 듣기만 했어요. [ឌឺតគីម៉ាន់ ហ៊ែ-ស-យ៉ូ] = ខ្ញុំបានតែស្តាប់ប៉ុណ្ណោះ (ហើយមិនបាននិយាយទេ)។

보다 [បូដា] = មើល, ឃើញ
보 + -기 = 보기 [បូគី] = ការមើលឃើញ
보 + -기 + -만 하다 = 보기만 하다 [បូគីម៉ាន់ ហាដា] = គ្រាន់តែឃើញ, ត្រឹមតែមើល

ឧ៖ 보기만 할 거예요. [បូគីម៉ាន់ ហាល់ កយេយ៉ូ] = ខ្ញុំនឹងគ្រាន់តែមើល(ហើយមិនប៉ះវា)ទេ។

ប្រយោគគម្រូបន្ថែមទៀត៖
១. 오늘만 일찍 왔어요. [អូនឺលម៉ាន់ អ៊ីលជីក វ៉ា-ស-យ៉ូ]
= ខ្ញុំបានមកដល់មុនម៉ោងតែថ្ងៃនេះទេ។

២. 맥주만 주문했어요. [មែកជូម៉ាន់ ជូមូនហ៊ែ-ស-យ៉ូ]
= ខ្ញុំបានកម្ម៉ង់តែស្រាបៀរទេ។

៣. 왜 이것만 샀어요? [វែ អ៊ី-កត-ម៉ាន់ សា-ស-យ៉ូ]
= ហេតុអ្វីបានជាអ្នកទិញតែមួយនេះ?

៤. 어제 놀기만 했어요. [អចេ ណូលគីម៉ាន់ ហ៊ែ-ស-យ៉ូ]
= ម្សិលមិញខ្ញុំបានតែលេងប៉ុណ្ណោះ។

៥. 영화는 집에서만 봐요. [យ៉ងហ្វានឺន ជីបេ-ស-ម៉ាន់ ប្វាយ៉ូ]
= ខ្ញុំមើលរឿងតែនៅផ្ទះទេ។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com