TTMIK កម្រិតទី 2 មេរៀនទី 20

From Korean Wiki Project
Jump to: navigation, search

ក្នុងមេរៀននេះ យើងនឹងរៀននិយាយថាអ្នក "ត្រូវតែ" រឺ "គួរតែ" ធ្វើអ្វីមួយ ជាភាសាកូរ៉េ។ សំណង់ប្រយោគងាយស្រួលយល់ទេ។ អ្នកបន្ថែមកន្ទុយកិរិយាស័ព្ទដែលមានន័យថា "ត្រូវតែ" រឺ "គួរតែ" ទៅខាងចុងឬសកិរិយាស័ព្ទ។

ត្រូវតែ, គួរតែ
= ឬសកិរិយាស័ព្ទ + -아/어/여 + -야 되다/하다

ឧទាហរណ៍៖
자다 [ចាដា] = ដេក
자 + -아/어/여 + -야 되다/하다
--> 자 + "-아" + -야 되다/하다 (អ្នកជ្រើសយក "-아" ព្រោះ 자 បញ្ចប់ដោយស្រៈ "ㅏ")
--> 자야 되다/하다 (ក្រោយមកអ្នកបំបាត់ -아 ព្រោះវាដូចនឹង "ㅏ")
--> 자야 되다 និង 자야 하다 ដូចគ្នាទេ។

쓰다 [ស៊ឺដា] = ប្រើ, សរសេរ
쓰 + -아/어/여 + -야 되다/하다
--> 쓰 + "-어" + -야 되다/하다 (អ្នកជ្រើសយក "-어" ព្រោះ 쓰 មិនបញ្ចប់ដោយ "ㅏ" រឺ "ㅗ")
--> 써야 되다/하다 (쓰 + 어 ក្លាយជា "써")
--> 써야 되다 និង 써야 하다 មានន័យដូចគ្នាទេ។

ដូច្នេះសំណង់ប្រយោគគឺ៖
១. ឬសកិរិយាស័ព្ទបញ្ចប់ដោយស្រៈ "ㅏ" រឺ "ㅗ" + -아야 되다/하다
២. ឬសកិរិយាស័ព្ទបញ្ចប់ដោយស្រៈផ្សេងទៀត + 어야 되다/하다
៣. 하 + -여야 되다/하다

ប៉ុន្តែអ្នកក៏គួរតែយល់ដែរថាហេតុអ្វី -아/어/여야 되다/하다 មានន័យថា "ត្រូវតែ" រឺ "គួរតែ"។

ដើម្បីយល់បាន យើងអាចបំបែកវាទៅជាពីរផ្នែកផ្សេងគ្នា។

១. -아/어/여 + -야
ផ្នែកនេះមានន័យថា "តែពេល ... ត្រូវបានធ្វើរួចប៉ុណ្ណោះ" រឺ "តែពេលអ្នកធ្វើ ..."។

២. 되다 រឺ 하다
មានន័យថា "ត្រូវបានធ្វើ" រឺ "អាចធ្វើបាន" ហើយ មានន័យថា "ធ្វើ" អ្វីមួយ។

ដូច្នេះបើអ្នករួមបញ្ចូល១ និង២ វាមានន័យថា "វាអាចធ្វើបានតែពេលអ្នកធ្វើ ..." រឺ "វាល្អតែពេល ... ត្រូវបានធ្វើ" ។ ដូចនេះ -아/어/여야 되다 មានន័យថា "ត្រូវតែ" រឺ "គួរតែ" ។

តើ 하다 និង 되다 ក្នុងនេះខុសគ្នាត្រង់ណាទៅ?
ភាពខុសគ្នាតែមួយគឺថាគេប្រើ 되다 ច្រើនជាងក្នុងស្ថានភាពក្រៅផ្លូវការ។

ប្រយោគគម្រូ៖
១. 집에 가야 돼요. [ជីបេ កាយ៉ា ឌ្វែយ៉ូ]
= ខ្ញុំត្រូវទៅផ្ទះ។

២. 저는 뭐 해야 돼요? [ចនឺន ម៉ ហ៊ែយ៉ា ឌ្វែយ៉ូ?]
= តើខ្ញុំគួរធ្វើអ្វី?

៣. 언제까지 여기에 있어야 돼요? [អនចេកាជី យ៉គីអេ អ៊ី-ស-យ៉ា ឌ្វែយ៉ូ?]
= តើខ្ញុំគួរនៅទីនេះដល់ពេលណា?

៤. 누구한테 줘야 돼요? [នូគូហាន់ថេ ច្វយ៉ា ឌ្វែយ៉ូ?]
= តើខ្ញុំគួរឲនរណាទៅ?

៥. 어디에서 사야 돼요? [អឌីអេ-ស សាយ៉ា ឌ្វែយ៉ូ?]
= តើខ្ញុំគួរទិញនៅឯណា?



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com