TTMIK កម្រិតទី 2 មេរៀនទី 3

From Korean Wiki Project
Jump to: navigation, search

បន្ទាប់ពីមេរៀនពីរដែលបានណែនាំពីប្រធានបទធំៗខ្លះៗរួចមក (ទម្រង់អនាគតកាល និងពាក្យសម្គាល់កម្មបទ) យើងនឹងណែនាំពីអ្វីដែលងាយស្រួលរៀន តែមានប្រយោជន៍ណាស់។ ដូចនឹងភាសាជាច្រើនដទៃទៀតក្នុងពិភពលោកដែរ មានធ្នាក់ជាច្រើនក្នុងភាសាកូរ៉េ។ ក្នុងមេរៀននេះ យើងនឹងបង្ហាញពីរ គឺ 그리고 និង 그래서

១. 그리고 [គឺរីកូ]

그리고 [គឺរីកូ] មានន័យថា "(ហើយ)និង" "ហើយ" អាស្រ័យទៅតាមស្ថានភាព។ 그리고 ត្រូវបានប្រើដើម្បីភ្ជាប់នាមផង និងឃ្លាផង ប៉ុន្តែក្នុងការនិយាយគ្នាក្រៅផ្លូវការ 그리고 ត្រូវបានប្រើជាញឹកញាប់សម្រាប់ភ្ជាប់ឃ្លា។

ឧទាហរណ៍ (ភ្ជាប់នាម)

- 커피, 빵, 그리고 물 [ខភី, ប៉ាំង, គឺរីកូ មុល] = កាហ្វេ នំប៉័ង និងទឹក

ឧទាហរណ៍ (ភ្ជាប់ឃ្លា)

(១) 친구를 만났어요. [ឈីនគូរឺល ម៉ាន់ណា-ស-យ៉ូ]
- 친구 = មិត្តភក្តិ
- 를 = ពាក្យសម្គាល់កម្មបទ
- 만나다 = ជួប
- 만났어요 = ទម្រង់អតីតកាលរបស់ 만나다

(២) 밥을 먹었어요. [បាប៊ឺល ម៉-ក-ស-យ៉ូ]
- 밥 = បាយ, អាហារ
- 을 = ពាក្យសម្គាល់កម្មបទ
- 먹다 = ញ៉ាំ
- 먹었어요 = ទម្រង់អតីតកាលរបស់ 먹다

(១) និង (២) = 친구를 만났어요. និង 밥을 먹었어요.
= 친구를 만났어요. 그리고 밥을 먹었어요.

២. 그래서 [គឺរែ-ស]

그래서 [គឺរែ-ស] មានន័យថា "នាំឲ", "អញ្ចឹង(ហើយ)", "ដូច្នេះ" និង "ដូចនេះ ហើយដូចក្នុងភាសាខ្មែរដែរ អ្នកអាចប្រើពាក្យនេះនៅចន្លោះប្រយោគពីរសម្រាប់បង្ហាញពីទំនាក់ទំនងរវាងប្រយោគពីរ រឺលើសពីនេះ។

ឧទាហរណ៍

(១) 오늘 비가 왔어요. [អូនឺល ប៊ីកា វ៉ា-ស-យ៉ូ]
- 오늘 = ថ្ងៃនេះ
- 비가 오다 = ភ្លៀង
- 비가 왔어요 = ទម្រង់អតីតកាលរបស់ 비가 오다

(២) 집에 있었어요. [ជីបេ អ៊ី-ស-ស-យ៉ូ]
- 집 = ផ្ទះ
- 있다 = នៅ(កន្លែងណាមួយ)
- 있었어요 = ទម្រង់អតីតកាលរបស់ 있다

(១) + (២) = 오늘 비가 왔어요. ដូចនេះ 집에 있었어요.
= 오늘은 비가 왔어요. 그래서 집에 있었어요.

ប្រយោគគម្រូបន្ថែមទៀត៖

១. 김치는 맛있어요. 그리고 한국 음식이에요.
[គីមឈីនឺន ម៉ាស៊ី-ស-យ៉ូ។ គឺរីកូ ហាន់គូក អ៊ឹមស៊ីគីអេយ៉ូ]

= គីមឈីឆ្ងាញ់។ ហើយវាជាម្ហូបកូរ៉េ។

- 김치 = គីមឈី
- 맛있다 = ឆ្ងាញ់
- 한국 음식 = ម្ហូបកូរ៉េ

២. 저는 학생이에요. 그리고 프랑스어를 공부해요.
[ចនឺន ហាក់ស៊ែងអ៊ីអេយ៉ូ។ គឺរីកូ ភឺរ៉ាំងស៊ឺ-អ-រឿល កូងប៊ូហ៊ែយ៉ូ]

= ខ្ញុំជាសិស្ស។ ហើយខ្ញុំរៀនភាសាបារាំង។

- 저 = ខ្ញុំ (សុភាព)
- 학생 = សិស្ស
- 프랑스어 = ភាសាបារាំង
- 공부하다 = សិក្សា, រៀន

៣. 저는 학생이에요. 그래서 돈이 없어요.
[ចនឺន ហាក់ស៊ែងអ៊ីអេយ៉ូ។ គឺរែ-ស ដូនី អប-ស-យ៉ូ]

= ខ្ញុំជាសិស្ស។ អញ្ចឹងខ្ញុំគ្មានលុយទេ។

- 돈 = លុយ
- 없다 = គ្មាន, មិនមាន

៤. 김치는 맛있어요. 그래서 김치를 많이 먹어요.
[គីមឈីនឺន ម៉ាស៊ី-ស-យ៉ូ។ គឺរែ-ស គីមឈីរឺល ម៉ានី ម៉-ក-យ៉ូ]

= គីមឈីឆ្ងាញ់។ ដូច្នេះខ្ញុំញ៉ាំគីមឈីច្រើន។

- 많이 = ច្រើន, ញឹកញាប់
- 먹다 = ញ៉ាំ



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com