Jump to content

TTMIK កម្រិតទី 2 មេរៀនទី 4

From Korean Wiki Project

ក្នុងមេរៀនមុន ពាក្យមួយដែលយើងបានណែនាំគឺ 그리고 [គឺរីកូ] ដែលមានន័យថា "និង" ហើយត្រូវបានប្រើសម្រាប់ភ្ជាប់ទាំងនាមនិងឃ្លា។ ប៉ុន្តែ មិនមែនជាពាក្យតែមួយក្នុងភាសាកូរ៉េ ដែលមានន័យថា "និង" ទេ។ តាមពិតទៅ 그리고 មានវិធីជាច្រើនសម្រាប់និយាយថា "និង" ក្នុងភាសាកូរ៉េ។ ក្នុងមេរៀននេះ យើងនឹងណែនាំពីពាក្យពីរទៀត។

하고 [ហាកូ] = (ហើយ)និង

  • 하고 ត្រូវបានប្រើដូចពាក្យបន្ថែមចុងដែរ ហើយភ្ជាប់ពីក្រោយនាមដោយគ្មានដកឃ្លា។

ឧទាហរណ៍៖

이거 [អ៊ី-ក] = នេះ, អាមួយនេះ
이거하고 이거 [អ៊ី-ក-ហាកូ អ៊ី-ក] = មួយនេះនិងមួយនេះ
이거하고 이거 주세요. [អ៊ី-ក-ហាកូ អ៊ី-ក ជូសេយ៉ូ] = សូមឲខ្ញុំមួយនេះនិងមួយនេះ។

(이)랑 [(អ៊ី)រ៉ាំង] = និង

  • បើនាមបញ្ចប់ដោយស្រៈ អ្នកប្រើ 랑 ពីក្រោយវា ហើយបើវាបញ្ចប់ដោយព្យញ្ជនៈ អ្នកប្រើ 이랑 ដើម្បីងាយស្រួលនិយាយ។
  • (이)랑 និង 하고 អាចប្តូរគ្នាបានស្ទើរតែរហូតទេ ប៉ុន្តែ (이)랑 ប្រើក្នុងការនិយាយគ្នាធម្មតាច្រើនជាង ដូចនេះ (이)랑 មិនត្រូវបានប្រើញឹកញាប់ក្នុងស្ថានភាពផ្លូវការទេ។

ឧទាហរណ៍

우유 [អ៊ូយ៊ូ] = ទឹកដោះគោ
빵 [ប៉ាំង] = នំប៉័ង
우유랑 빵 [អ៊ូយ៉ូរ៉ាំង ប៉ាំង] = ទឹកដោះគោ និងនំប៉័ង
우유랑 빵 샀어요. [អ៊ូយ៉ូរ៉ាំង ប៉ាំង សា-ស-យ៉ូ] = ខ្ញុំបានទិញទឹកដោះគោនិងនំប៉័ង។

ន័យមួយទៀតរបស់ 하고 និង (이)랑

하고 និង (이)랑 មានន័យថា "និង" និងភ្ជាប់នាមដូចគ្នា ប៉ុន្តែអាស្រ័យលើស្ថានភាព វាក៏អាចមានន័យថា "ជាមួយ" ដែរ។ ហើយជាធម្មតាវាងាយស្រួលណាស់ក្នុងការស្មានន័យត្រឹមត្រូវរបស់វា។

친구하고 영화 봤어요.
[ឈីនគូហាកូ យ៉ងហ្វា ប្វា-ស-យ៉ូ]
= ខ្ញុំបានមើលរឿងជាមួយមិត្តភក្តិ។

  • សូមចំណាំថាវាមិនទំនងទេបើប្រយោគនេះមានន័យថា "ខ្ញុំបានមើល[មិត្តនិងរឿង]។"។

누구랑 갔어요?
[នូគូរ៉ាំង កា-ស-យ៉ូ?]
=តើអ្នកបានទៅជាមួយនរណា?

បើអ្នកចង់ឲន័យកាន់តែច្បាស់ទៀត អ្នកអាចថែមពាក្យ 같이 [កាឈី] ពីក្រោយ 하고 រឺ (이)랑 ។ 같이 មានន័យថា "ជាមួយគ្នា" ដូច្នេះ 하고 같이 រឺ (이)랑 មានន័យថា "ជាមួយទាំងអស់គ្នា"។

ដូច្នេះ ទោះបីជា 친구하고 영화 봤어요. មានន័យសមរម្យក៏ដោយ បើអ្នកនិយាយថា 친구하고 같이 영화 봤어요 វាកាន់តែល្អ។ 누구랑 갔어요? និង 누구랑 같이 갔어요? ក៏ដូចគ្នាដែរ។

ប្រយោគគម្រូបន្ថែមទៀតដោយមិត្តរបស់យើង!

경미: 남자친구하고 데이트할 거예요.
[ណាំចាឈីនគូហាកូ ដេអ៊ីធឺហាល់ កយេយ៉ូ]
= ខ្ញុំនឹងទៅណាត់ជួបមិត្តប្រុសខ្ញុំ។

경미: 매운 거랑 단 거 좋아해요.
[មែអ៊ូន ករ៉ាំង ដាន់ ក ចូអាហ៊ែយ៉ូ]
= ខ្ញុំចូលចិត្តរបស់ហឺរនិងរបស់ផ្អែម។

석진: 대통령하고 춤을 출 거예요.
[ឌែថុងរ្យងហាកូ ឈូមឺល ឈូល កយេយ៉ូ]
= ខ្ញុំនឹងរាំជាមួយប្រធានាធិបតី។

석진: 선생님하고 밥을 먹을 거예요.
[សនស៊ែងនីមហាកូ បាប៊ឺល ម៉គឺល កយេយ៉ូ]
= ខ្ញុំនឹងញ៉ាំបាយជាមួយគ្រូរបស់ខ្ញុំ។

영주: 내일 선생님하고 경북궁에 갈 거예요.
[នែអ៊ីល សនស៊ែងនីមហាកូ ក្យងប៊ូកគូងអេ កាល់ កយេយ៉ូ]
= ខ្ញុំនឹងទៅវិមាន 경북 ជាមួយគ្រូខ្ញុំថ្ងៃស្អែក។

영주: 어제 홍대하고 신촌에 갔어요.
[អចេ ហុងឌែហាកូ ស៊ីនឆូនេ កា-ស-យ៉ូ]
= ខ្ញុំបានទៅ 홍대 និង 신촌 ម្សិលមិញ។

  • 홍대 និង 신촌 ជាកន្លែងប្រមូលផ្តុំពេញនិយមសម្រាប់មនុស្សធំក្មេងៗ។



ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com។