TTMIK កម្រិតទី 2 មេរៀនទី 5

From Korean Wiki Project
Jump to: navigation, search

ក្នុងមេរៀននេះ យើងនឹងណែនាំពីឈ្មោះថ្ងៃក្នុងមួយសប្តាហ៍

월요일 [វ៉-រ្យ៉ូអ៊ីល] = ថ្ងៃច័ន្ទ
화요일 [ហ្វាយ៉ូអ៊ីល] = ថ្ងៃអង្គារ
수요일 [ស៊ូយ៉ូអ៊ីល] = ថ្ងៃពុធ
목요일 [ម៉ូក្យូអ៊ីល] = ថ្ងៃព្រហស្បតិ៍
금요일 [គឺម្យ៉ូអ៊ីល] = ថ្ងៃសុក្រ
토요일 [ថូយ៉ូអ៊ីល] = ថ្ងៃសៅរ៍
일요일 [អ៊ី-រ៉្យូអ៊ីល] = ថ្ងៃអាទិត្យ

ផ្នែករបស់ឈ្មោះថ្ងៃទាំងអស់តែមួយដែលផ្លាស់ប្តូរគឺអក្សរមុនដំបូងគេ។ អក្សរទីពីរ និងទីបីជាមួយគ្នា 요일 មានន័យថា "ថ្ងៃនៃសប្តាហ៍" ហើយ 월, 화, 수, 목, 금, 토, 일 ជាឈ្មោះថ្ងៃនីមួយៗ។

월 [វ៉ល] = ព្រះច័ន្ទ
화 [ហ្វា] = ភ្លើង
수 [ស៊ូ] = ទឹក
목 [ម៉ូក] = ដើមឈើ
금 [គឺម] = មាស, ដែក
토 [ថូ] = ផែនដី, ដី
일 [អ៊ីល] = ព្រះអាទិត្យ

ឈ្មោះថ្ងៃក្នុងសប្តាហ៍ជាច្រើនមានទំនាក់ទំនងនឹងឈ្មោះភពក្នុងប្រព័ន្ធព្រះអាទិត្យ។

화요일 = ថ្ងៃអង្គារ / 화성 [ហ្វាសង] = ភពអង្គារ
수요일 = ថ្ងៃពុធ / 수성 [ស៊ូសង] = ភពពុធ
목요일 = ថ្ងៃព្រហស្បតិ៍ / 목성 [ម៉ូកសង] = ភពព្រហស្បតិ៍
금요일 = ថ្ងៃសុក្រ / 금성 [គឺមសង] = ភពសុក្រ
토요일 = ថ្ងៃសៅរ៍ / 토성 [ថូសង] = ភពសៅរ៍

ប្រយោគគម្រូបានពីមិត្តរបស់យើង៖

란: 저는 금요일마다 밤새 술을 마셔요.
[ចនឺន គឺម្យ៉ូអ៊ីលម៉ាដា បាំស៊ែ ស៊ូរឺល ម៉ាស្យយ៉ូ]
= ខ្ញុំផឹកពេញមួយយប់រាល់ថ្ងៃសុក្រ។

란: 토요일에는 소풍을 갈 거예요.
[ថូយ៉ូអ៊ីរេនឺន សូភុងអ៊ឺល កាល់ កយេយ៉ូ]
= ខ្ញុំនឹងទៅញ៉ាំពិកនិកនៅថ្ងៃសៅរ៍។

미경: 어제는 진짜 신나는 금요일이었어요.
[អចេនឺន ជីនចា ស៊ីនណានឺន គឺម្យ៉ូអ៊ីរីអ-ស-យ៉ូ]
= ម្សិលមិញជាថ្ងៃសុក្រមួយដ៍អស្ចារ្យ។

미경: 저는 월요일에 영화를 봤어요.
[ចនឺន វ៉-រ្យ៉ូអ៊ីរេ យ៉ងហ្វារឺល ប្វា-ស-យ៉ូ]
= ខ្ញុំបានមើលរឿងនៅថ្ងៃច័ន្ទ។

혜진: 토요일 저녁에는 새로운 언어 공부를 시작해요.
[ថូយ៉ូអ៊ីល ចណ្យកេនឺន ស៊ែរ៉ូអ៊ូន អ-ណ កូងប៊ូរឺល ស៊ីចាឃែយ៉ូ]
= ល្ងាចថ្ងៃសៅរ៍នេះ ខ្ញុំនឹងចាប់ផ្តើមរៀនភាសាថ្មី។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com