TTMIK កម្រិតទី 2 មេរៀនទី 6

From Korean Wiki Project
Jump to: navigation, search

នៅមេរៀននេះ យើងនឹងណែនាំពីធ្នាក់ពីរបន្ថែមទៀត ដែលអ្នកអាចប្រើនៅពីមុខប្រយោគ។ ពាក្យទាំងពីរនេះមានន័យថា "ប៉ុន្តែ" រឺ "(ទោះបី)យ៉ាងណាក៏ដោយ" ដូចគ្នា។

그렇지만 [គឺរ៉ជីម៉ាន់] = ប៉ុន្តែ, យ៉ាងណាក៏ដោយ
그런데 [គឺរ៉នដេ] = ប៉ុន្តែ, យ៉ាងណាក៏ដោយ

ឧទាហរណ៍៖
១. 피곤해요. 그렇지만 영화 보고 싶어요.
[ភីកូនែយ៉ូ។ គឺរ៉ជីម៉ាន់ យ៉ងហ្វា បូកូ ស៊ី-ផ-យ៉ូ]
= ខ្ញុំហត់។ ប៉ុន្តែខ្ញុំចង់មើលរឿង។

២. 피곤해요. 그런데 영화 보고 싶어요.
[ភីកូនែយ៉ូ។ គឺរ៉នដេ យ៉ងហ្វា បូកូ ស៊ី-ផ-យ៉ូ]
= ខ្ញុំហត់។ ប៉ុន្តែខ្ញុំចង់មើលរឿង។

  • 그렇지만 [គឺរ៉ជីម៉ាន់] និង 그런데 [គឺរ៉នដេ] មានន័យថា "ប៉ុន្តែ/តែ" រឺ "យ៉ាងណាក៏ដោយ" ដូចគ្នា ប៉ុន្តែមានភាពខុសគ្នាខ្លះក្នុងការប្រើប្រាស់ពាក្យទាំងពីរនេះ។ សូមមើលឧទាហរណ៍ខាងក្រោម៖

១. 어제 이거 샀어요. 그렇지만 정말 커요.
[អចេ អ៊ី-ក សា-ស-យ៉ូ។ គឺរ៉ជីម៉ាន់ ចងម៉ាល់ ខយ៉ូ]
= ខ្ញុំបានទិញអាមួយនេះម្សិលមិញ។ "그렇지만" វាធំណាស់។

២. 어제 이거 샀어요. 그런데 정말 커요.
[អចេ អ៊ី-ក សា-ស-យ៉ូ។ គឺរ៉នដេ ចងម៉ាល់ ខយ៉ូ]
= ខ្ញុំបានទិញអាមួយនេះម្សិលមិញ។ "그런데" វាធំណាស់។

ក្នុងប្រយោគទី១ 그렇지만 មានន័យថា "ប៉ុន្តែ" រឺ "យ៉ាងណាក៏ដោយ" អញ្ចឹងអ្នកនិយាយចង់បង្ហាញភាពខុសគ្នារវាង "បានទិញវាម្សិលមិញ" និង "វាធំពេក" ដូច្នេះវាស្តាប់ទៅដូចជាអ្នកនិយាយខកចិត្តដែលវាធំពេក។

ក្នុងប្រយោគទី២ 그런데 មានន័យថា "ប៉ុន្តែ" តែជាមួយគ្នានេះ វាក៏អាចមានន័យថា "ហើយ" ផងដែរ។ ប្រសិនបើអ្នកនិយាយចង់មានន័យថា "ហើយ" ប្រយោគទាំងមូលនឹងមានន័យថា "ខ្ញុំបានទិញអាមួយនេះម្សិលមិញ ហើយវាធំណាស់។" រឺ "ខ្ញុំបានទិញអាមួយនេះម្សិលមិញ ហើយខ្ញុំយល់ថាវាធំណាស់។"។

សរុបមក៖

그렇지만 = "ប៉ុន្តែ"
그런데 = "ប៉ុន្តែ" រឺ "នឹង" អាស្រ័យលើប្រយោគ

បើអ្នកចង់បង្ហាញភាពខុសគ្នារវាងប្រយោគទាំងពីរដោយនិយាយថា "ក ប៉ុន្តែ ខ" អ្នកអាចប្រើមួយណាក៏បានដែរ។

បើអ្នកចង់ណែនាំពីសកម្មភាព រឺសភាពពីរដែលកើតមានបន្តបន្ទាប់គ្នា ហើយបើប្រយោគទីមួយដើរតួជាព័ត៌មានបន្ថែមសម្រាប់ប្រយោគទីពីរ អ្នកអាចប្រើតែ 그런데 ទេ។

어제 학교에 갔어요. 그렇지만 일요일이었어요.
[អចេ ហាក់ក្យូអេ កា-ស-យ៉ូ។ គឺរ៉ជីម៉ាន់ អ៊ី-រ្យ៉ូអ៊ីរឺអ-ស-យ៉ូ]
= ម្សិលមិញខ្ញុំបានទៅសាលា។ ប៉ុន្តែជាថ្ងៃអាទិត្យ។

어제 학교에 갔어요. 그런데 일요일이었어요.
[អចេ ហាក់ក្យូអេ កា-ស-យ៉ូ។ គឺរ៉នដេ អ៊ី-រ្យ៉ូអ៊ីរឺអ-ស-យ៉ូ]
= ខ្ញុំបានទៅសាលាម្សិលមិញ។ ប៉ុន្តែជាថ្ងៃអាទិត្យ។
= ខ្ញុំបានទៅសាលាម្សិលមិញ ហើយក្រៅពីនេះ វាជាថ្ងៃអាទិត្យ។
= ខ្ញុំបានទៅសាលាម្សិលមិញ ហើយក្រោយពីបានទៅហើយ ខ្ញុំបានដឹងថាវាជាថ្ងៃអាទិត្យ។

ដូចដែលអ្នកបានឃើញហើយ 그런데 អាចប្រើសម្រាប់បង្ហាញន័យជាច្រើន ហើយលើសពីនេះ 그렇지만 មានបង្កប់ន័យបែបផ្លូវការ ដូច្នេះក្នុងការសន្ទនាប្រចាំថ្ងៃ 그런데 ត្រូវបានប្រើញឹកញាប់ជាង 그렇지만 ណាស់ ហើយ 그렇지만 ត្រូវបានប្រើច្រើនជាងក្នុងភាសាសរសេរ។

ប្រយោគគម្រូរបស់មិត្តយើង៖
경미: 어제 과음했어요. 그런데 말짱해요.
[អចេ ក្វាអ៊ឺមហ៊ែ-ស-យ៉ូ។ គឺរ៉នដេ ម៉ាល់ចាំងហ៊ែយ៉ូ]
과음하다 [ក្វាអ៊ឺមហាដា] = ផឹកច្រើនពេក
말짱하다 [ម៉ាល់ចាំងហាដា] = 말쩡하다 [ម៉ាលចងហាដា] = មិនអីទាំងស្រុង

= ខ្ញុំផឹកច្រើនពេកម្សិលមិញ។ ប៉ុន្តែឥឡូវខ្ញុំលែងអីហើយ។

미경: 어제 밤 늦게 잤어요. 그런데 전혀 피곤하지 않아요.
[អចេ បាំ នឺតកេ ចា-ស-យ៉ូ។ គឺរ៉នដេ ចណ្យ ភីកូណាជី អាណាយ៉ូ]
늦게 [នឺតគេ] = យឺត, នៅពេលយប់ជ្រៅ
전혀 [ចណ្យ] = អត់ទាំងស្រុង
피곤하다 [ភីកូណាដា] = ហត់

= យប់មិញខ្ញុំបានចូលដេកពេលយប់ជ្រៅ។ ប៉ុន្តែខ្ញុំមិនហត់អីទាំងអស់។

미경: 저는 매일 운동을 해요. 그런데 살이 빠지지 않아요.
[ចនឺន ម៊ែអ៊ីល អ៊ូនដុងអ៊ឺល ហ៊ែយ៉ូ។ គឺរ៉នដេ សារឺ ប៉ាជីជី អាណាយ៉ូ]
매일 [ម៊ែអ៊ីល] = រាល់ថ្ងៃ
살이 빠지다 [សារី ប៉ាជីដា] = ស្រកទម្ងន់

= ខ្ញុំហាត់ប្រាណរាល់ថ្ងៃ។ ប៉ុន្តែខ្ញុំមិនស្រកទម្ងន់សោះ។

효성: 어제까지는 친구였어요. 그런데 오늘부터는 애인이에요.
[អចេកាជីនឺន ឈីនគូយ៉-ស-យ៉ូ។ គឺរ៉នដេ អូនឺលប៊ូថនឺន អ៊ែអ៊ីនីអេយ៉ូ]
애인 [អ៊ែអ៊ីន] = គូស្នេហ៍, មិត្តប្រុស/មិត្តស្រី, សង្សារ
= មកដល់ម្សិលមិញ យើងធ្លាប់ជាមិត្ត។ ប៉ុន្តែចាប់ពីថ្ងៃនេះទៅ យើងជាគូសង្សារ។

효성: 저는 친구가 없어요. 그런데 왕따는 아니에요.
[ចនឺន ឈីនគូកា អប-ស-យ៉ូ។ គឺរ៉នដេ វ៉ាំងតានឺន អានីអេយ៉ូ]
왕따 [វ៉ាំងតា] = មនុស្សឯកោ, អ្នកដែលត្រូវគេធ្វើបាប
= ខ្ញុំគ្មានមិត្ត, ប៉ុន្តែខ្ញុំមិនមែនជាមនុស្សឯកោទេ។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com