TTMIK កម្រិតទី 2 មេរៀនទី 7
ក្នុងមេរៀននេះ យើងនឹងរៀនរបៀបនិយាយថា "ទៅ" នរណាម្នាក់ និង "ពី" នរណាម្នាក់។ មុននឹងរៀនពាក្យទាំងនេះ សូមចងចាំថា សម្រាប់ពាក្យបន្ថែមចុងដែលភ្ជាប់ពាក្យនឹងគ្នាទាំងនេះ ពុំមានន័យត្រង់រវាងភាសាខ្មែរ និងភាសាកូរ៉េរហូតនោះទេ ដូច្នេះហើយអ្នកចាំបាច់ត្រូវយល់ពីលក្ខណៈ និងមុខងាររបស់ពាក្យទាំងនេះ ជាជាងគ្រាន់តែចាំពាក្យដែលមានន័យដូចគ្នាក្នុងភាសាខ្មែរ។
ដើម្បីនិយាយថា "ទៅនរណាម្នាក់" រឺ "មកពីនរណាម្នាក់" បាន អ្នកអាចប្រើពាក្យ 한테 [ហាន់ថេ] និង 한테서 [ហាន់ថេ-ស]។ មានពាក្យស្រដៀងគ្នាជាច្រើនទៀតដូចជា 에게 [អេកេ] និង 에게서 [អេកេ-ស] ប៉ុន្តែដោយសារ 에게 និង 에게서 ច្រើនត្រូវបានប្រើក្នុងភាសាសរសេរ យើងនឹងសិក្សាតែពី 한테 និង 한테서 ក្នុងមេរៀននេះ។
한테 [ហាន់ថេ] = "ទៅ" នរណាម្នាក់, "ពី" នរណាម្នាក់
한테서 [ហាន់ថេ-ស] = "ពី" នរណាម្នាក់
តើអ្នកបានរកឃើញភាពខុសគ្នាទេ?
មែនហើយ ដូចដែលអ្នកកំពុងគិតអញ្ចឹង 한테 និង 한테서 មានន័យនិងមុខងារចម្រុះ។ ជាពិសេស 한테 អាចមានន័យថា "ទៅ" ផង និង "ពី" ផង ដូច្នេះអ្នកអាចដឹងន័យពិតប្រាកដបានដោយមើលប្រយោគទាំងមូលប៉ុណ្ណោះ។
ទោះបី 한테 និង 한테서 មានន័យថា "ទៅ" រឺ "ពី" ក៏ដោយ អ្នកអាចប្រើបានតែជាមួយមនុស្សប៉ុណ្ណោះ មិនអាចប្រើជាមួយវត្ថុ រឺទីតាំងទេ។
- "ទៅមិត្ត" = មិត្ត + 한테 ( o )
- "ទៅសេអ៊ូល" = សេអ៊ូល + 한테 ( x )
ឧទាហរណ៍៖
저한테 [ចហាន់ថេ] = ទៅខ្ញុំ, ពីខ្ញុំ
친구한테 [ឈីនគូហាន់ថេ] = ទៅមិត្ត, ពីមិត្ត
누구한테 [នូគូហាន់ថេ] = ទៅអ្នកណា, ពីអ្នកណា
저한테서 [ចហាន់ថេ-ស] = ពីខ្ញុំ
친구한테서 [ឈីនគូហាន់ថេ-ស] = ពីមិត្ត
누구한테서 [នូគូហាន់ថេ-ស] = ពីអ្នកណា
- ពេលប្រើជាមួយកិរិយាស័ព្ទដែលបង្ហាញទម្រង់ល្បះកម្មរួចហើយ 한테 អាចមានន័យថា "ដោយ" ផងដែរ។ ជាឧទាហរណ៍ 맞다 [ម៉ាត់ដា] មានន័យថា "ត្រឹមត្រូវ" ប៉ុន្តែក្នុងន័យមួយទៀត វាអាចជា "ត្រូវបានវាយ"។ ដូច្នេះ ក에게 맞다 អាចត្រូវបានបកប្រែថា "ត្រូវបានវាយដោយ ក"។
ប្រយោគគម្រូដោយមិត្តរបស់យើង៖
경미: 남자친구한테 차였어요.
[ណាំចាឈីនគូហាន់ថេ ឆាយ៉-ស-យ៉ូ]
= ខ្ញុំត្រូវបានបោះបង់ដោយមិត្តប្រុសខ្ញុំ។
남자친구 [ណាំចាឈីនគូ] = មិត្តប្រុស
차이다 [ឆាអ៊ីដា] = ត្រូវបានបោះបង់ចោល
규환: 너한테서 풍기는 암내가 진국이에요.
[ណហាន់ថេ-ស ភូងគីនឺន អាំនែកា ជីនគូគីអេយ៉ូ]
= ក្លិនក្លៀកឯងអាក្រក់ណាស់។
풍기다 [ភូងគីដា] = បញ្ចេញក្លិន
암내 [អាំនែ] = ក្លិនក្លៀក
진국이다 = ខ្លាំង, អស្ចារ្យ
규환: 저한테 암내 나요?
[ចហាន់ថេ អាំនែ ណាយ៉ូ?]
= តើក្លិនក្លៀកខ្ញុំធុំក្លិនខ្លាំងទេ?
나다 [ណាដា] = បញ្ចេញក្លិន
란: 그건 전 남자친구한테서 받은 거예요.
[គឺកន ចន ណាំចាឈីនគូហាន់ថេ-ស បាឌឺន កយេយ៉ូ]
= មួយហ្នឹងមែនទេ? ខ្ញុំបានវាពីអតីតមិត្តប្រុសខ្ញុំ។
전 남자친구 [ចន ណាំចាឈីនគូ] = អតីតមិត្តប្រុស
받다 [បាត់ដា] = ទទួល, បាន
란: 그 남자한테 얻을 건 별로 없을 거예요.
[គឺ ណាំចាហាន់ថេ អឌឺល កន ប្យឡូ អបស៊ឺល កយេយ៉ូ]
= អ្នកនឹងមិនបានច្រើនពីគាត់។
얻다 [អតដា] = បាន, ទទួល, យក
별로 [ប្យឡូ] = មិនច្រើន
석진: 너한테 할 말이 있어.
[ណហាន់ថេ ហាល់ ម៉ារី អ៊ី-ស]
= ខ្ញុំមានរឿងត្រូវនិយាយជាមួយឯង។
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។
សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។
ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។
គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com។