TTMIK កម្រិតទី 1 មេរៀនទី 2

From Korean Wiki Project
Revision as of 10:21, 20 August 2014 by Pookyjoralyn (Talk | contribs)

(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

បន្ទាប់ពីបានស្តាប់មេរៀននេះរួច អ្នកនឹងអាចសំណួរបាទ/ចាស រឺទេ នៅពេលដែលអ្នកត្រូវបានគេសួរសំណួរបែបនេះជាភាសាកូរ៉េ។

네 / 아니요

ក្នុងភាសាកូរ៉េ "បាទ/ចាស" គឺ 네 [នេ] ហើយ "ទេ" គឺ 아니요 [អានីយ៉ូ] ក្នុងទម្រង់ 존댓말 រឺភាសាសមរម្យ។

네. [នេ] = បាទ/ចាស
아니요. [អានីយ៉ូ] = ទេ

ប៉ុន្តែក្នុងភាសាកូរ៉េ នៅពេលដែលគេនិយាយថា "네" វាមិនដូចនឹងពាក្យថា "បាទ/ចាស" ជាភាសាខ្មែរទាំងស្រុងទេ ហើយពាក្យថា 아니요 ក៏ដូចគ្នានេះដែរ។ មូលហេតុគឺពាក្យថា "네" បង្ហាញពីការយល់ស្របរបស់អ្នកទៅនឹងអ្នីដែលអ្នកផ្សេងបាននិយាយ ហើយ "아니요" បង្ហាញពីការជំទាស់ រឺការបដិសេធរបស់អ្នកទៅនឹងអ្វីដែលអ្នកផ្សេងបាននិយាយ។

ជាឧទាហរណ៍ នៅពេលដែលនរណាម្នាក់សួរអ្នកថា "អ្នកមិនចូលចិត្តកាហ្វេមែនទេ?" (커피 안 좋아해요? [ខភី អាន់ ចូអាហេយ៉ូ?] ជាភាសាកូរ៉េ)ហើយបើចម្លើយរបស់អ្នកគឺ "ទេ, ខ្ញុំមិនចូលចិត្តកាហ្វេទេ។" អ្នកត្រូវនិយាយថា "네."

វាចម្លែកបន្តិច ប៉ុន្តែអ្នកអាចយល់បានតាមន័យដូចនេះវិញ៖
네. = ត្រឹមត្រូវ។ / ខ្ញុំឯកភាព។ / អ្វីដែលអ្នកបាននិយាយត្រឹមត្រូវ។
아니요. = មិនត្រឹមត្រូវទេ។ / ខ្ញុំមិនឯកភាពទេ។ / អ្វីដែលអ្នកបាននិយាយមិនត្រឹមត្រូវទេ។

ដូច្នេះ ពេលអ្នកនិយាយជាភាសាខ្មែរថា "អ្នកមិនចូលកាហ្វេមែនទេ?" បើអ្នកឆ្លើយមិនចូលចិត្តកាហ្វេទេ គេនឹងឆ្លើយថា "ទេ" ជាភាសាខ្មែរ តែ "네" ជាភាសាកូរ៉េ។ ហើយបើគេចូលចិត្តកាហ្វេមែន គេនឹងឆ្លើយថា "បាទ/ចាស" តែ "아니요" ជាភាសាកូរ៉េ។

커피 좋아해요? [ខភី ចូអាហេយ៉ូ?] = តើអ្នកចូលចិត្តកាហ្វេទេ?
네. 좋아해요. [នេ។ ចូអាហេយ៉ូ។] = បាទ/ចាស, ខ្ញុំចូលចិត្ត។

커피 좋아해요? [ខភី ចូអាហេយ៉ូ?] = តើអ្នកចូលចិត្តកាហ្វេទេ?
아니요. 안 좋아해요. [អានីយ៉ូ។ ខភី អាន់ ចូអាហេយ៉ូ។] = ទេ, ខ្ញុំមិនចូលចិត្តកាហ្វេទេ។

커피 안 좋아해요? [ខភី អាន់ ចូអាហេយ៉ូ?] = អ្នកមិនចូលចិត្តកាហ្វេមែនទេ?
아니요. 좋아해요. [អានីយ៉ូ។ ចូអាហេយ៉ូ។] = បាទ/ចាស, ខ្ញុំចូលចិត្តកាហ្វេ។

커피 안 좋아해요? [ខភី អាន់ ចូអាហេយ៉ូ?] = អ្នកមិនចូលចិត្តកាហ្វេមែនទេ?
네. 안 좋아해요. [នេ។ អាន់ ចូអាហេយ៉ូ។] = ទេ, ខ្ញុំមិនចូលចិត្តកាហ្វេទេ។

ត្រឹមកម្រិតនេះ អ្នកមិនចាំបាច់បារម្ភពីផ្នែកផ្សេងទៀតនៃប្រយោគគម្រូខាងលើទេ។ គ្រាន់តែចងចាំថា វិធីនិយាយថា បាទ/ចាស រឺទេ ក្នុងភាសកូរ៉េ ខុសពីភាសាខ្មែរ រឺភាសាដទៃទៀត។

네 មានន័យលើសពីគ្រាន់តែ "បាទ/ចាស" រឺ "ត្រឹមត្រូវ"