TTMIK កម្រិតទី 1 មេរៀនទី 10
ក្នុងមេរៀននេះ យើងនឹងសិក្សាពីឃ្លា
ពេលអ្នកចង់និយាយអំពីអ្វីដែលមនុស្សម្នាក់ មាន/គ្មាន រឺអំពីអ្វីដែល មាន/គ្មាន អ្នកអាចប្រើឃ្លាទាំងនេះបាន។
있어요 [អ៊ី-ស-យ៉ូ] ចេញមកពីកិរិយាស័ព្ទ 있다 [អ៊ីត-ដា] ហើយវាមានន័យថាអ្វីមួយមាន។
ហើយ 없어요 [អុប-ស-យ៉ូ] មានន័យផ្ទុយគ្នា ហើយវាចេញមកពីកិរិយាស័ព្ទ 없다 [អុប-ដា]។ ទោះបីជាមានវីធីដើម្បីនិយាយរឿងនេះតែមួយ ដោយប្រើ 있어요 ហើយបង្កើតប្រយោគបដិសេធក៏ដោយ វាងាយស្រួលជាងបើអ្នកប្រើពាក្យ 없어요 ជាង 있지 않아요 រឺ 안 있어요 ព្រោះវាជាកិរិយាស័ព្ទដាច់ដោយឡែក (없다) ក្នុងភាសាកូរ៉េ (អ្នកនឹងរៀនពីទម្រង់ទាំងនេះនៅមេរៀនខាងមុខទៀត)។
ដូច្នេះហើយ សរុបសេចក្តីមក៖
សូមមើលឧទាហរណ៍បន្ថែមទៀត៖
있어요 [អ៊ី-ស-យ៉ូ]
ហើយក្នុងឧទាហរណ៍ទាំងនេះ យើងនឹងប្រើប្រាស់ពាក្យទាំងនេះ៖
물 [មុល] = ទឹក / 친구 [ឈីន-គូ] = មិត្ត / 시간 [ស៊ី-កាន់] = ពេលវេលា
អ្នកចាំបាច់គ្រាន់តែបន្ថែម 있어요 ពីក្រោយនាមដែលអ្នកសំដៅទៅ។
1. 물 있어요. [មុល អ៊ី-ស-យ៉ូ] = មានទឹក។ / ខ្ញុំមានទឹក។ / គេមានទឹក។
2. 물 있어요? [មុល អ៊ី-ស-យ៉ូ?] = មានទឹករឺទេ? / តើអ្នកមានទឹកទេ? / តើគេមានទឹកទេ?
3. 친구 있어요. [ឈីន-គូ អ៊ី-ស-យ៉ូ] = ខ្ញុំមានមិត្ត។ / ខ្ញុំមានមិត្តម្នាក់។ / ខ្ញុំមានមិត្តច្រើន។ / មានមិត្ត។
4. 친구 있어요? [ឈីន-គូ អ៊ី-ស-យ៉ូ?] = តើអ្នកមានមិត្តទេ? / តើពួកគេមានមិត្តទេ?
5. 시간 있어요. [ស៊ី-កាន់ អ៊ី-ស-យ៉ូ] = មានពេល។ / ខ្ញុំមានពេល។ / គេមានពេល។
6. 시간 있어요? [ស៊ី-កាន់ អ៊ី-ស-យ៉ូ?] = មានពេលទេ? / តើអ្នកមានពេលទេ? / តើពួកគេមានពេលទេ?
ហើយដោយគ្រាន់តែជំនួស 있어요 [អ៊ី-ស-យ៉ូ] ដោយ 없어요 [អុប-ស-យ៉ូ] អ្នកនឹងបានប្រយោគដែលមានន័យផ្ទុយគ្នា។
없어요 [អុប-ស-យ៉ូ]
1. 시간 없어요. [ស៊ី-កាន់ អុប-ស-យ៉ូ] = គ្មានពេលទេ។ / ខ្ញុំគ្មានពេលទេ។ / យើងគ្មានពេលទេ។
2. 친구 없어요. [ឈីន-គូ អុប-ស-យ៉ូ] = ខ្ញុំគ្មានមិត្តទេ។
រំលឹក៖
តើអ្នកចាំបានការប្រើប្រាស់របស់ពាក្យសម្គាល់ប្រធានបទ 은/는 [អ៊ឺន/នឺន] និងពាក្យសម្គាល់ប្រធានប្រយោគ 이/가 ទេ?
은 និង 는 សម្គាល់ប្រធានបទរបស់ប្រយោគ ហើយក៏សង្កត់ន័យលើភាពខុសគ្នារវាងប្រធានបទរបស់ប្រយោគនិងផ្នែកផ្សេងទៀតដែរ។
ដូច្នេះហើយ ប្រសិនបើអ្នកនិយាយថា 시간 없어요. [ស៊ីកាន់ អុប-ស-យ៉ូ] ដែលមានន័យថា "ខ្ញុំគ្មានពេលទេ។" ហើយបើអ្នកចង់និយាយថា "ខ្ញុំមានអ្វីផ្សេងទៀត ប៉ុន្តែមានតែពេលវេលាទេដែលខ្ញុំគ្មាន។" អ្នកអាចនិយាយដូចនេះបានដោយគ្រាន់តែបន្ថែម 은 [អ៊ឺន] រឺ 는 [នឺន] ពីក្រោយ 시간 [ស៊ី-កាន់] (ប៉ុន្តែក្នុងករណីនេះ 시간 បញ្ចប់ដោយព្យញ្ជនៈ ដូចនេះអ្នកត្រូវប្រើ 은) ហើយវាក្លាយជា 시간은 없어요។
ហើយបើនរណាម្នាក់សួរអ្នកថា "តើអ្វីទៅដែលអ្នកគ្មាន? តើអ្នកនិយាយថាអ្នកគ្មានអ្វី?" អ្នកអាចឆ្លើយសំណួរនេះបានដោយនិយាយថា "ពេលវេលាជាអ្វីដែលខ្ញុំគ្មាន។" ហើយវាអាចនិយាយថា 시간이 없어요។
---
있어요 និង 없어요 អាចប្រើដើម្បីបង្កើតឃ្លាដែលគេប្រើញឹកញាប់ និងគួរឲចាប់អារម្មណ៍ជាច្រើនក្នុងភាសាកូរ៉េ។
재미 [ជែ-មី] = ការសប្បាយ 재미 + 있어요 = 재미있어요 (ន័យចំគឺ "មានការសប្បាយ" តែវាមានន័យថា "គួរឲចាប់អារម្មណ៍")
- សូមសម្គាល់ថាពាក្យទាំងពីរនេះពុំមានដកឃ្លាទេ ដោយសារវាក្លាយជាឃ្លាដែលគេប្រើប្រចាំថ្ងៃ។
ឧទាហរណ៍៖
TTMIK 재미있어요! [ជែ-មី-អ៊ី-ស-យ៉ូ] = TTMIK គួរឲសប្បាយណាស់! / TTMIK គួរឲចាប់អារម្មណ៍ណាស់!
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។
សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។
ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។
គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com។