TTMIK កម្រិតទី 1 មេរៀនទី 13

From Korean Wiki Project
Jump to: navigation, search

ក្នុងមេរៀននេះ យើងនឹងសិក្សាអំពីការនិយាយថា "ខ្ញុំចង់..." ជាភាសាកូរ៉េ។

នៅមេរៀនមុន យើងបានរៀនអំពីរបៀបនិយាយថាអ្វីមួយឆ្ងាញ់ និងរបៀបអរគុណសម្រាប់ម្ហូបដែលអ្នកនឹងញ៉ាំផងដែរ។

맛있어요. [ម៉ាស៊ី-ស-យ៉ូ] = វាឆ្ងាញ់។
잘 먹겠습니다. [ចាល់ ម៉កេស៊ឹមនីដា] = អរគុណសម្រាប់អាហារទាំងនេះ។

ប៉ុន្តែមុននឹងអ្នកបញ្ជាទិញអ្វីមួយក្នុងភោជនីយដ្ឋាន រឺហាងកាហ្វេ អ្នកអាចនឹងសួរមិត្តអ្នកផងដែរថាគេចង់ញ៉ាំអ្វី និងប្រាប់គេដែរថាអ្នកចង់ញ៉ាំអ្វី។

ក្នុងភាសាខ្មែរ អ្នកត្រូវបន្ថែមកិរិយាស័ព្ទ "ចង់" ពីមុខកិរិយាស័ព្ទ ប៉ុន្តែក្នុងភាសាកូរ៉េវិញ អ្នកត្រូវប្តូរផ្នែកខាងចុងរបស់កិរិយាស័ព្ទ។ ប៉ុន្តែកុំបារម្ភអី វាមិនពិបាកនោះទេ។

-고 싶어요 [-កូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់...

យើងនឹងអនុវត្តឥឡូវនេះ។ ទាំងនេះជាកិរិយាស័ព្ទក្នុងភាសាកូរ៉េដែលគេប្រើញឹកញាប់៖

가다 [កាដា] = ទាំ
보다 [បូដា] = មើល, ឃើញ
먹다 [ម៉កដា] = ញ៉ាំ

ហើយការប្តូរកិរិយាស័ព្ទទាំងនេះទៅជាទម្រង់ -고 싶어요 ងាយស្រួលណាស់។ គ្រាន់តែលុប [ដា] (អក្សរខាងចុងរបស់គ្រប់កិរិយាស័ព្ទភាសាកូរ៉េ) ហើយបន្ថែម -고 싶어요 [-កូ ស៊ី-ផ-យ៉ូ]។

ទៅ = 가다 [កាដា] ---> + -고 싶어요
가고 싶어요. [កាកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ទៅ។

មើល, ឃើញ = 보다 [បូដា] ---> + -고 싶어요
보고 싶어요. [បូកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ឃើញ/មើល។

ញ៉ាំ = 먹다 [ម៉កដា] ---> + -고 싶어요
먹고 싶어요. [ម៉កកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ញ៉ាំ។

ការសន្ទនាគម្រូ៖
ក៖ 뭐 먹고 싶어요? [ម៉ ម៉កកូ ស៊ី-ផ-យ៉ូ?] = តើអ្នកចង់ញ៉ាំអ្វី?
ខ៖ 햄버거 먹고 싶어요. [ហ៊ែម-ប-ក ម៉កកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ញ៉ាំហេមបឺហ្គឺរ។

នេះជាពាក្យមានប្រយោជន៍មួយដែលអ្នកគួរដឹង៖

[ថ] = ទៀត, បន្ថែមទៀត

អ្នកបានដឹងអំពីរបៀបនិយាយថា "ខ្ញុំចង់ញ៉ាំ(វា)" ហើយ ដូចនេះអ្នកអាចនិយាយថា "ខ្ញុំចង់ញ៉ាំទៀត" ដោយប្រើពាក្យ 더 នេះ។

먹고 싶어요. [ម៉កកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ញ៉ាំវា។
먹고 싶어요. [ថ ម៉កកូ ស៊ី-ផ-យ៉ូ] = ខ្ញុំចង់ញ៉ាំទៀត

  • សូមពិនិត្យមើលលំដាប់ពាក្យខាងលើនេះ។



TTMIK.png
ឯកសារ PDF នេះសម្រាប់ប្រើជាមួយនឹងមេរៀនសម្លេង MP3 ដែលអាចទាញយកបាននៅ TalkToMeInKorean.com ។

សូមចែករំលែកមេរៀនភាសាកូរ៉េ និងឯកសារ PDF ឥតគិតថ្លៃរបស់ TalkToMeInKorean ដោយសេរីដល់អ្នកដែលកំពុងរៀនភាសាកូរ៉េ។ ប្រសិនបើអ្នកមានសំណួរ រឺមតិរិះគន់បែបស្ថាបនា សូមចូលទៅគេហទំព័រ TalkToMeInKorean.com ។


គម្រោងការបកប្រែឯកសារ PDF នេះ ជាគម្រោងរួមគ្នារវាង TalkToMeInKorean.com និង KoreanWikiProject.com